អាមេរិក៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រBBCបានឲ្យដឹងថា ស្ថាបត្យករជនជាតិអាមេរិក Millennium Dome លោក Richard Rogers បានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំ បន្ទាប់ពីអ្នកនាំពាក្យម្នាក់ បាននិយាយថា លោកបានលាចាកលោកយើង ដោយស្ងាត់ៗ កាលពីល្ងាចថ្ងៃសៅរ៍។ លោកបានមកលេចធ្លោជាលើកដំបូង ជាមួយនឹងការរចនារ៉ាឌីកាល់ របស់លោកសម្រាប់មជ្ឈមណ្ឌល Pompidou នៅទីក្រុងប៉ារីស...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ផលិតកម្ម Jellyfish Entertainment បានប្រកាសថា សមាជិកក្រុម VERIVERY Yongseung បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ពេលកំពុងប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក។ កាលពីដើមខែនេះតារាចម្រៀងប្រុសនៃ VERIVERY បានចាប់ផ្តើមដំណើរទេសចរណ៍សហរដ្ឋអាមេរិកលើកទី១ របស់ពួកគេនៅថ្ងៃទី 5 ខែធ្នូនៅទីក្រុង Los Angeles...
តូក្យូ៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោក Shigeo Iizuka បម្រើការជាប្រធាន ក្រុមតំណាង ឲ្យក្រុមគ្រួសារ របស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយកូរ៉េខាងជើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៧0 និង ១៩៨0 បានទទួលមរណភាព កាលពីថ្ងៃសៅរ៍នៅអាយុ ៨៣ ឆ្នាំ ។ កាលពីសប្តាហ៍មុន...
ប្រទេសថៃ បានបន្តប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន “២,៥២៥” នាក់ និងស្លាប់ ចំនួន៣១នាក់ បន្ថែមទៀតនៅក្នុងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងទៅតាមការ ចេញផ្សាយដោយទីភ្ញាក់ងារ សារពត៌មាន Thairath News។ ស្ថានភាពនៅក្នុងប្រទេសថៃ នាបច្ចប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅតែបន្តកើនឡើងជាលំដាប់ហាក់ មិនទាន់មានការថមថយ...
បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំងលោក Olivier Veran នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាបច្ចុប្បន្នចំនួនករណី ឆ្លងមេរោគថ្មីអូមីក្រុង នៅទូទាំងប្រទេស គឺមានចំនួនស្មើទៅនឹង១០ភាគរយ ទៅហើយនៃចំនួនឆ្លងថ្មីប្រចាំថ្ងៃ។ លោកបន្តថានេះ បានក្លាយទៅជាមូលហេតុដ៏សំខាន់ តែមួយគត់ដែលអជ្ញាធរនឹងត្រៀមផែនការ ដាក់ការរឹតបន្តឹងច្បាប់ សាជាថ្មីទាំងទៅលើលក្ខខណ្ឌសម្រាប់ផ្នែកសុខាភិបាល និងលក្ខខណ្ឌ សម្រាប់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា មកដល់ពេលនេអជ្ញាធរកំពុងតែធ្វើការយ៉ាងមមាញឹក ដើម្បីអាចអនុញ្ញាតិ ឲ្យមានការចាក់វ៉ាក់សាំងទៅលើកុមារ ដែលមានអាយុចាប៉ពី...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្ដី នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Denys Shmyhal ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានទទួលគ្រឿងសព្វាវុធ និងសម្ភារៈយោធាជាង ៣០០០យូនីត ក្នុងឆ្នាំ២០២១ ។ ថ្លែងនៅសភា លោក Shmyhal បានលើកឡើងថា កាំជ្រួច និងគ្រាប់រំសេវប្រមាណ...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនតាក់ស៊ីនៅទីក្រុងប៉ារីស បានផ្អាកការប្រើប្រាស់ រថយន្ត Tesla Model 3 នៅក្នុងកងនាវារបស់ខ្លួន បន្ទាប់ពីរថយន្តមួយ ក្នុងចំណោមរថយន្តជាច្រើនគ្រឿង បានជួបឧបទ្ទវហេតុ ដែលបណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួស ។ ក្រុមហ៊ុន...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ុយក្រែនថា រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងពិចារណាបញ្ជូនសម្ភារៈយោធាទៅកាន់អ៊ុយក្រែន ដែលពីមុនគឺទុកសម្រាប់បញ្ជូណទៅប្រទេសអាហ្វហ្គានីស្ថាន មុនពេលប្រទេសនេះដួលរលំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍បាននិយាយថា មន្ត្រីអ៊ុយក្រែនកំពុងដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះបានកើនឡើងដល់១៨នាក់ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយបានព្រមានកាលពីថ្ងៃសៅរ៍ អំពី “ការខូចខាតធ្ងន់ធ្ងរ” នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ។ មនុស្សជាង៣០០.០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈដែលព្យុះទីហ្វុង Rai បានវាយលុកតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេស ដោយបានផ្តាច់ទំនាក់ទំនងនៅក្នុងតំបន់ជាច្រើន និងបានធ្វើឲ្យដួលរលំបង្គោលអគ្គិសនីជាច្រើនផងដែរ...
បរទេស៖ ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានសម្រេចចិត្តនាំចូលប្រព័ន្ធកាំភ្លើងធំកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំថ្មីៗនេះ រវាងមេដឹកនាំរបស់ប្រទេសទាំងពីរ នៅក្នុងទីក្រុងកង់ប៉េរ៉ា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រុមហ៊ុន Hanwha Defense Australia បានប្រកាសនៅថ្ងៃអង្គារថា ខ្លួនទើបបានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយកងទ័ពអូស្ត្រាលី សម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ Huntsman AS9។ កុងត្រាការពារជាតិនេះ ត្រូវបានប្រកាសក្រោយមួយថ្ងៃ...