បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មដែលប្រភពមួយនិយាយថា អាចនឹងផ្តោតគោលដៅលើធនាគារដ៏ធំបំផុតរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូរប្រាក់រូបទៅជាប្រាក់ដុល្លារ និងរូបិយប័ណ្ណដទៃផ្សេងទៀតនោះ គឺត្រូវបានរៀបចំឡើង ដើម្បីបង្អាក់លោក ពូទីន មិនឲ្យប្រើប្រាស់កងទ័ពរាប់ពាន់នាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំង...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា អភិបាលរដ្ឋហាវ៉ៃ លោក David Ige កាលពីថ្ងៃចន្ទ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងមួយបានទម្លាក់ទឹកភ្លៀងដែលមានទំហំលើសពី៣០សង់ទីម៉ែត្រទៅលើផ្នែកខ្លះនៃរដ្ឋហាវ៉ៃ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងទៀត ។ អភិបាលរូបនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យរដ្ឋហាវ៉ៃប្រើប្រាស់មូលនិធិដើម្បីផ្តល់ “ការសង្គ្រោះយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃការរងទុក្ខ ការខូចខាត និងការខាតបង់ដែលបណ្តាលមកពីទឹកជំនន់ និងផលប៉ះពាល់ផ្សេងទៀតនៃភ្លៀងធ្លាក់ខ្លាំង”...
បរទេស ៖ រដ្ឋាភិបាលចិន បានបង្ហាញនូវប្រតិកម្មខ្លាំងៗ នៅថ្ងៃអង្គារម្សិលមិញនេះ ចំពោះលោកប្រធានាធិបតី អាមេរិក ចូ បៃដិន បញ្ជាឲ្យធ្វើពហិកា ការទូតចំពោះកីឡាអូឡាំពិក រដូវរងានៅប៉េកាំង ក្នុងខែកុម្ភៈ ដែលមានន័យថា គ្មានមន្ត្រីឬក៏ឥស្សរជនអាមេរិក នឹង ចូលរួមក្នុងការប្រកួតនោះទេ ។ មន្ត្រីនាំពាក្យ របស់ក្រសួងការបរទេស នៃប្រទេសចិន លោក...
ស៊ីដនី ៖ លោកនាយករដ្ឋមន្ត្រី Scott Morrison បានមានប្រសាសន៍ នៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលី នឹងមិនបញ្ជូនមន្ត្រី ទៅចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នាពេលខាង មុខនោះទេ ដោយចូលរួម ជាមួយការធ្វើពហិកា ការទូតរបស់សហរដ្ឋអាមេរិក ចំពោះព្រឹត្តិការណ៍ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក Morrison...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Instagram កាលពីថ្ងៃអង្គារ បានរឹតបន្តឹង ការការពារសម្រាប់ក្មេងជំទង់ នៅមុនថ្ងៃសវនាការ របស់ព្រឹទ្ធសភា អំពីថា តើវាជាពុលសម្រាប់អ្នកប្រើប្រាស់ វ័យក្មេង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នាយកប្រតិបត្តិលោក Adam Mosseri បាននិយាយនៅក្នុងសារបង្ហោះថា ជារៀងរាល់ថ្ងៃខ្ញុំឃើញ ឥទ្ធិពលវិជ្ជមានដែល...
ប៉ារីស ៖ របាយការណ៍ ស្តីពីវិសមភាពបានបង្ហាញ កាលពីថ្ងៃអង្គារថា ចំណែក នៃទ្រព្យសម្បត្តិ សកល របស់មហាសេដ្ឋីបំផុត របស់ពិភពលោកបានកើនឡើង ក្នុងល្បឿនយ៉ាងលឿន សម្រាប់ កំណត់ត្រា ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 វាយលុកពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ បើយោងតាមរបាយការណ៍វិសមភាព ពិភពលោក បានឲ្យដឹងថា...
នារីជនជាតិអ៊ីស្រាអែល ឈ្មោះ Orin Julie អាយុ ២៦ឆ្នាំ រៀបរាល់ទុក្ខសោក កាលពីអតីតកាល ដែលត្រូវគេចាប់រំលោភ បានសម្រេច២ដង ។ នារីរូបស្រស់ បានប្រាប់ឲ្យដឹងថា នាងត្រូវបានគេចាប់រំលោភ បានសម្រច២ដង នៅពេលនាងមានអាយុ ៨ឆ្នាំ និង អាយុ១៥ឆ្នាំត្រូវគេចាប់រំលោភម្តងទៀត។ បន្ទាប់ពីត្រូវគេចាប់រំលោភ នាងមិនបានប្រាប់គ្រួសារ និងមិត្តភក្តិឲ្យដឹងពីរឿងនេះទេ...
បរទេស៖ប្រទេសរុស្សីកាលពីដើមសប្តាហ៍ បានបញ្ជាក់ថាខ្លួនបានធ្វើការពង្រីងកងកម្លាំងយោធា របស់ខ្លួននៅក្នុងមូលដ្ឋានទ័ពក្នុងប្រទេសតាជីគីស្ថានជាមួយរថក្រោះថ្មី ដល់ទៅ៣០គ្រឿងដើម្បីចូលរួម ធ្វើសមយុទ្ធយោធាប្រព័ន្ធការពារមីស៊ីល ខណៈពេលដែលរុស្សីបានបន្តការព្រួយបារម្ភកាន់តែខ្លាំង ចំពោះភាពចលាចលនៅក្នុងប្រទេសអាហ្គានីស្ថាន។ រដ្ឋាភិបាលក្រុងមូស្គូបានសំដែងក្តីបារម្ភខ្លាំងចំពោះ បញ្ហាលទ្ធភាពនៃការជ្រៀតចូលកាន់តែច្រើនក្រុមជ្រុលនិយម ពីអាហ្គានីស្ថានមកដល់តាជីគីស្ថានព្រមទាំងបញ្ហាវត្តមាន កាន់តែច្រើននៃក្រុមសាធារណៈ និយមដែលកើតចេញពីអតីតសូវៀតនោះផង។ មូលដ្ឋានទ័ពយោធាដែលស្ថិត នៅក្នុងតំបន់អតីតយោធាសូវៀតក្នុងប្រទេសតាជីគីស្ថានគឺជាមូលដ្ឋានទ័ពធំបំផុត ក្រៅប្រទេសរបស់ប្រទេសរុស្សីនិងស្ថិតនៅជាប់ព្រំដែនរបស់ខ្លួន ដែលមានសមត្ថភាពបាញ់មីស៊ីលចំងាយ១០ម៉ាលជុំវិញ៕ ប្រែសម្រួល៖ស៊ុនលី
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា ក្រុមស្តាំនិយមកំពុងប្រើប្រាស់ គោលនយោបាយប្រព័ន្ធផ្សព្វផ្សាយឯកជនថ្មីរបស់ បណ្តាញផ្សព្វផ្សាយមង្គមយក្សអាមេរិក Twitter ដើម្បីកំណត់គោលដៅលើគណនីប្រឆាំងក្រុម ជ្រុលនិយមនាពេលបច្ចុប្បន្ននេះ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សកាលពីសប្តាហ៍មុនបាននិយាយថា រូបភាព ឬវីដេអូរបស់បុគ្គលឯកជន ដែលបានចែករម្លែកដោយគ្មានការអនុញ្ញាតនឹងត្រូវដកចេញតាមការស្នើសុំ។ សកម្មជនរាយការណ៍ថា សមាជិកនៃស្តាំនិយមកំពុងប្រើ គោលនយោបាយដើម្បីឲ្យគណនីដែលកំណត់អត្តសញ្ញាណពួកគេត្រូវបានព្យួរ។ Twitter បាននិយាយថា គណនីមួយចំនួនត្រូវបានផ្អាកដោយច្រឡំ បន្ទាប់ពីទឹកជំនន់នៃរបាយការណ៍ដែលសម្របសម្រួល និងព្យាបាទ។ ការណែនាំនៃច្បាប់ថ្មីកាលពីសប្តាហ៍មុន...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រBBCបានប្រាប់ឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់នៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានប្តឹងក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក Facebook ដោយចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សថា បានធ្វើឲ្យមានការនិយាយស្អប់ខ្ពើមប្រឆាំងនឹងពួកគេរីករាលដាល។ ពួកគេកំពុងទាមទារសំណងផ្លូវចិត្តច្រើនជាង១៥០ ពាន់លានដុល្លារដោយអះអាងថា វេទិការបស់ Facebook បានផ្សព្វផ្សាយអំពើហិង្សាលើជនជាតិភាគតិចដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ។ ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ១០,០០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការបង្រ្កាបដោយយោធានៅប្រទេសមីយ៉ាន់ម៉ាភាគច្រើនកាន់សាសនាព្រះពុទ្ធក្នុងឆ្នាំ២០១៧។ Facebook ដែលឥឡូវហៅថា Meta មិនបានឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នោះទេ។ ក្រុមហ៊ុននេះត្រូវបានគេចោទប្រកាន់ថា បានអនុញ្ញាតឲ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិតគួរឲ្យស្អប់ខ្ពើម និងគ្រោះថ្នាក់បន្តជាច្រើនឆ្នាំ។នៅចក្រភពអង់គ្លេស ក្រុមហ៊ុនច្បាប់របស់អង់គ្លេសតំណាងឲ្យជនភៀសខ្លួនមួយចំនួនបានសរសេរសំបុត្រទៅ...