បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានខ្លាំងៗទៅកាន់ ក្រុមសកម្មប្រយុទ្ធដែលគាំទ្រ ដោយសហរដ្ឋអាមេរិកថាពួកគេមិនគួរបន្តការព្យាយាម ក្នុងការធ្វើការងារជាភ្នាក់ងារតំណាងឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទៀតនោះទេ។ ថ្លែងនៅក្នុងអំឡុងពេល នៃកិច្ចសំភាសជាមួយនឹងទូរទស្សន៍ជាតិ នៃប្រទេសស៊ីរីលោក Mekdad បានបន្តថាកងកម្លាំង របស់សហរដ្ឋអាមេរិកទាំងអស់ត្រូវ តែដកខ្លួនចេញពីតំបន់ភាគខាងជើងនៃប្រទេសហើយ កងកម្លាំងរបស់ស៊ីរីនឹងធ្វើដំណើរទៅកាន់ទីនោះ ក្នុងពេលឆាប់ៗនេះ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ជាថ្មីថា កងទ័ពស៊ីរីនឹងមិនបោះបង់ចោលផ្នែកណាមួយ នៃទឹកដីស៊ីរីឡើយដោយសង្កត់ធ្ងន់ថា...
បរទេស៖ អង្គការសម្ពន្ធមិត្តណាតូ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងបណ្ដេញមន្ត្រីការទូតរុស្ស៊ី៨នាក់ ដោយចោទពីបទធ្វើការងារជាចារកម្ម ហើយក្នុងពេលទន្ទឹមគ្នានេះដែរ ក៏កាត់បន្ថយទំហំ គណៈប្រតិភូរុស្ស៊ីផងដែរ។ នៅក្នុងសេចក្តីរាយការណ៍មួយ ដែលផ្តល់ឲ្យកាសែត The Washington Post និងកាសែត The Hillអង្គការណាតូបាននិយាយដូច្នេះថា “យើងអាចធ្វើការបញ្ជាក់ថា យើងបានឈប់ទទួលស្គាល់សមាជិក៨រូប របស់បេសកកម្មរុស្ស៊ីប្រចាំនៅអង្គការណាតូ ដែលមិនត្រូវបានប្រកាសថា...
ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ថា ប្រទេសបារាំង នឹងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រលប់ទៅកាន់អូស្ត្រាលី ដើម្បីកំណត់ការទំនាក់ទំនងឡើងវិញ បន្ទាប់ពីទីក្រុងកង់បេរ៉ា បានបដិសេធកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់បារាំង ហើយបានបង្កឱ្យមានជម្លោះជាបន្តបន្ទាប់ ។ កាលពីខែមុន ប្រទេសអូស្ត្រាលី បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខ Aukus ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងគោលបំណងរក្សាឥទ្ធិពល លោកខាងលិចនៅអាស៊ីប៉ាស៊ីហ្វិក ។ ករណីនេះបានធ្វើឱ្យអូស្ត្រាលី...
បរទេស៖ អង្គការសុខភាពពិភពលោក និយាយថា ខ្លួនកំពុងតែបញ្ជូនជំនួយកូវីដ១៩ ឲ្យដល់ប្រទេសកូរ៉េខាងជើង កាត់តាមកំពង់ផែព្រំដែន Dalian របស់ចិន បើទោះជាមានសញ្ញាតិចតួចបង្ហាញថា ប្រទេសកូរ៉េខាងជើ បានបន្ធូរបន្ថយបម្រាមគោចរតាមព្រំដែន ដើម្បីការពារមិនឲ្យមាន ជម្ងឺកូវីដ១៩ក៏ដោយ។ នៅក្នុងរបាយការណ៍ ប្រចាំសប្ដាហ៍ចុងក្រោយបំផុតរបស់ខ្លួន សម្រាប់តំបន់អាស៊ីទក្សិណ និងអាស៊ីបូព៌ា អង្គការសុខភាពពិភពលោក បាននិយាយប្រាប់ថា ខ្លួនបានចាប់ផ្តើមបញ្ជូនជំនួយនោះ កាត់តាមកំពង់ផែ Dalian...
បរទេស៖ តែនិយោជិត ៥០ ភាគរយប៉ុណ្ណោះ ដែលបានត្រលប់ទៅធ្វើការនៅសួនឧស្សាហកម្ម និងតំបន់កែច្នៃសម្រាប់ការនាំចេញ ដែលទាំងនេះ គឺបានបណ្តាលឱ្យមាន ការខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកផាម ឌឹកហៃ អនុប្រធានគណៈកម្មាធិការដឹកនាំទីក្រុងហូជីមិញ ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ -១៩ បាននិយាយកាលពីថ្ងៃច័ន្ទថា...
តៃប៉ិ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ថា តៃវ៉ាន់បានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ “សកម្មភាពបង្កហេតុដោយគ្មានការទទួលខុសត្រូវ” បន្ទាប់ពីយន្តហោះចម្បាំងចិនចំនួន៥៦គ្រឿង បានចូលទៅក្នុងតំបន់ការពារ ដែនអាកាសរបស់ខ្លួន កាលពីថ្ងៃចន្ទដែលជាការលុកលុយដ៏ធំបំផុត ដែលមិនធ្លាប់មានដោយកងទ័ពអាកាសចិន ។ កោះតៃវ៉ាន់ បានហៅទីក្រុងប៉េកាំងថា ជា “ពិរុទ្ធជន” ចំពោះភាពតានតឹងនាពេលថ្មីៗនេះ។ ប៉ុន្តែ ចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១.៥៧៥ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលថ្ងៃចន្ទ នេះបើប្រៀបធៀបទៅនឹង ២៤ម៉ោងមុនដែលនំាឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់៣២១.៣៥២នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានធ្លាក់ចុះពី១.៦៧៣នាក់ នៅថ្ងៃមុន ប៉ុន្តែវាមានចំនួនលើសពី១.០០០ ក្នុងរយៈពេល៩១ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ។ ការងើបឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងមេរោគផ្តុំគ្នា...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយប្រាប់ថា យន្តហោះចម្បាំងចិន ចំនួន៥៦គ្រឿង បានហោះហើរចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួន កាលពីថ្ងៃចន្ទ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។ យន្តហោះចំនួន៥២គ្រឿង បានហោះចូលក្នុងតំបន់នោះ នៅក្នុងអំឡុងពេលថ្ងៃ ចំណែក៤គ្រឿង បានហោះចូលនៅពេលយប់ ហើយនេះគឺជាចំនួនដ៏ខ្ពស់បំផុត ក្នុងពេលតែមួយថ្ងៃ បន្ទាប់ពីតៃវ៉ាន់ចាប់ផ្តើមរាយការណ៍ ពីសាធារណៈ នូវហេតុការណ៍ពាក់ព័ន្ធយន្តហោះ ចូលក្នុងតំបន់កំណត់ការពារដែនអាកាស។...
បរទេស៖ យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី ត្រូវបានបាញ់សាកល្បងដោយជោគជ័យ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរជាលើកដំបូង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលប្រភេទ Zircon ត្រូវបានបាញ់ចេញពីនាវាមុជទឹក Severodvinsk ហើយបានបាញ់ចំគោលដៅក្លែងក្លាយ (ដែលគេរៀបចំ) នៅក្នុងសមុទ្រ Barents ។...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋបាលលោក Biden បានត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង ដោយគ្មានដាក់លក្ខខណ្ឌជាមុន ដែលជាការផ្លាស់ប្តូរវិធីសាស្រ្តយ៉ាងខ្លាំងមួយពីការលើកឡើង របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងពេលឃោសនាបោះឆ្នោតរបស់លោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក...