ក្រុមតាលីបង់ កំពុងតាមរកប្រជាជនអាហ្វហ្គានីស្ថាន ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដើម្បីយកមកសម្លាប់ចោល។ កាលពីពេលដែលក្រុម តាលីបង់ កាន់អំណាចនៅកំឡុងឆ្នាំ ១៩៩៦ ដល់ ២០០១ អ្នកស្រលាញ់ភេទដូចគ្នា ក្នុងប្រទេសអហ្វហ្គានីស្ថាន ត្រូវបានកាត់ទោសប្រហារជីវិត។ សិស្សស្រីម្នាក់អាយុ ២០ឆ្នាំ សុំមិនបញ្ចេញឈ្មោះ ដើម្បីរក្សាសុវត្ថិភាព បានឱ្យដឹងថា នាងជាអ្នកស្រលាញ់ភេទដូចគ្នា ហើយពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ។ នារីខាងលើ សង្ឃឹមថា...
បរទេស៖មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិកមួយរូប បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ចំពោះការបង្កើនផលិតអាវុធនុយក្លេអ៊ែយ៉ាងលឿន ប្រទេសចិន នឹងជែងដាច់ប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាកំពូលការគម្រាមកំហែងនុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក និងបានព្រមានថា ប្រទេសទាំងពីរ មិនមានយន្តការ ដើម្បីបញ្ចៀសការប្រាស្រ័យទាក់ទងគ្នាខុសនោះទេ។ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Thomas Bussiere ជាមេបញ្ជាការរងនៃទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ដែលគ្រប់គ្រងលើឃ្លាំអាវុធនុយក្លេអ៊ែរបស់ប្រទេសនោះ បានមានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរបស់ប្រទេសចិន អាចនឹងមិនត្រូវគ្នាជាមួយការអះអាងជាសាធារណៈរបស់ខ្លួន ដែលថា ខ្លួនចង់រក្សាការទប់ស្កាត់នុយក្លេអ៊ែកម្រិតអប្បបរិមា។ តាមសេចក្តីរាយការណ៍...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន និងជារដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី បានប្រាប់ទៅរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken តាមទូរស័ព្ទថា សហគមន៍អន្តរជាតិ គួរតែចូលរួមជាមួយមេដឹកនាំតាលីបង់ថ្មី របស់អាហ្វហ្គានីស្ថាន និងណែនាំពួកគេជាវិជ្ជមាន។ ក្រុងវ៉ាស៊ីនតោន គួរតែធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយសេដ្ឋកិច្ច និងមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ជួយឱ្យរបបថ្មីដំណើរការមុខងាររដ្ឋាភិបាល ជាធម្មតា រក្សាស្ថិរភាពសង្គម និងបញ្ឈប់រូបិយប័ណ្ណពីការធ្លាក់ចុះ និងតម្លៃ...
បរទេស ៖មន្ទីរបញ្ចកោណ តាមសេចក្តី រាយការណ៍ បានប្រកាសថា សហរដ្ឋអាមេរិក បានបញ្ចប់ បេសកកម្មជម្លៀស នៅអាកាសយានដ្ឋាន អន្តរជាតិ ក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយនឹងជាការ បញ្ចប់ជាផ្លូវការ នូវសង្គ្រាមដ៏វែងបំផុត ក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក ។ កងកម្លាំងចម្រុះ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឹងប្រែងបំពេញ ទៅតាមកាលផុត...
កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា អ្នកនាំពាក្យ មួយរូប មកពីក្រុម តាលីបង់ បាននិយាយឲ្យ ដឹង នៅព្រឹកថ្ងៃអង្គារនេះថា ក្រុមតាលីបង់ បានស្វាគមន៍ ចំពោះការដកកងទ័ព របស់សហរដ្ឋអាមរិក ចេញពី ប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពីបញ្ជាការដ្ឋាន កណ្តាលសហរដ្ឋអាមេរិក...
BBC ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា យោធាអាមេរិក បញ្ចប់ការដកទ័ព របស់ខ្លួន នៅថ្ងៃទី៣១ ខែសីហា បន្ទាប់ពីសង្គ្រាម២ ទសវត្សរ៍ដោយទុកឱ្យតាលីបង់ ជាអ្នកទទួលខុសត្រូវ ។ ឧត្តមសេនីយ៍ Frank McKenzie ដែលជាអ្នកត្រួតពិនិត្យលើការ ដកចេញនេះបានថ្លែងថា...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មនុស្ស ២៣៦,០០០ នាក់ទៀតអាចស្លាប់ ដោយសារជំងឺកូវីដ- ១៩ នៅទ្វីបអឺរ៉ុប នៅត្រឹមថ្ងៃទី០១ ខែធ្នូ ដែលជាការជូនដំណឹង អំពីការកើនឡើង នៃការឆ្លង និងអត្រាវ៉ាក់សាំងជាប់គាំង នៅទ្វីបនេះ។ ការព្រមាននេះ បានកើតឡើងនៅពេល ដែលពិភពលោកបានឆ្លងផុត ចំណុចអាក្រក់បំផុត...
ព្រុចសែល ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានផ្តល់អនុសាសន៍ថា រដ្ឋជាសមាជិក នៃសហភាពអ៊ឺរ៉ុប ចាប់ផ្តើមដំណើរការឡើងវិញ នូវការដាក់ កំហិតលើ អ្នកដំណើរមកពី សហរដ្ឋអាមេរិក ដោយសារតែការកើន ឡើង នៃការឆ្លងជំងឺកូវីដ-១៩ នៅទីនោះ ។ ការសម្រេចចិត្ត ដែលក្រុមប្រឹក្សា បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍មួយ បានច្រានចោលការ សម្រេចចិត្ត...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបានថ្លែងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្សចំនួន៣៥នាក់បានស្លាប់ដោយសារផ្ទុះជំងឺអាសន្នរោគ (រាគរូស)នៅក្នុងក្រុងព្រំដែនរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។ លោក Ibrahim Bukar ប្រធានតំបន់ Gwoza បានលើកឡើងថា ការផ្ទុះជំងឺបានចាប់ផ្តើមនៅចុងសប្តាហ៍ក្នុងក្រុង Gwoza រដ្ឋ Borno និងបានសម្លាប់មនុស្សតិចបំផុត៣៥នាក់...
អង់គ្លេស៖របាយការណ៍ថ្មីមួយពី សមាគមកុមារបានព្រមានថា ចំនួនកុមារនៅចក្រភពអង់គ្លេសជិត ២ដងដែលមានអាយុពី ១០ ទៅ ១៥ ឆ្នាំមិនសប្បាយចិត្តនឹងជីវិតរបស់ពួកគេ ដូចកាលពីមួយទសវត្សរ៍មុនឡើយ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Essex បានរកឃើញថា ៦.៧ ភាគរយនៃក្មេងអាយុ ១០-១៥ ឆ្នាំបានរាយការណ៍ថា មិនសប្បាយចិត្តក្នុងឆ្នាំ ២០១៨-១៩ កើនឡើងពី...