បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានប្រើប្រាស់សុន្ទរកថារបស់លោក ដែលអបអរគម្រប់ខួបនៃ ជ័យជំនះសង្គ្រាមលោកលើកទី២ ដើម្បីធ្វើការព្រមានថា មនោគមន៍ណាស៊ីនៅតែមានភាពរឹងមាំ។ តាមសេចក្តីរាយការណ៍ លោកបានមានប្រសាសន៍ នៅក្នុងពិធីព្យុហយាត្រាយោធា ប្រចាំឆ្នាំក្នុងទីក្រុងមូស្គូថា មានការប៉ុនប៉ងធ្វើការសរសេរ ប្រវត្តិសាស្ត្រជាថ្មីឡើងវិញ ដើម្បីបង្ហាញភាពយុត្តិធម៌ ចំពោះជនក្បត់និងឧក្រិដ្ឋជន ដែលមានដៃប្រឡាប់សុទ្ធតែ ឈាមរបស់មនុស្សសន្តិភាពរាប់សែននាក់។ នៅក្នុងអំឡុងពិធីព្យុហយាត្រាយោធា...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបាននិយាយថា កម្មវិធីអូឌីយ៉ូផ្សាយបន្តផ្ទាល់ Clubhouse បានចាប់ផ្តើមណែនាំកំណែសាកល្បងនៃ កម្មវិធីរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនបច្ចេកវិទ្យាយយក្សអាមេរិក Google នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ដើម្បីការពង្រីកទីផ្សារដ៏ធំមួយរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កម្មវិធីដែលបង្កើតឡើងទទួលបាន ប្រជាប្រិយភាពខ្លាំងនៅដើមឆ្នាំនេះ បន្ទាប់ពីមហាសេដ្ឋីល្បីឈ្មោះ លោក Elon Musk និងអ្នកដទៃទៀតបានបង្ហាញខ្លួន ជាមួយការជជែកជាសំឡេង...
អាហ្រ្វិកខាងត្បូង៖ ឧបករណ៍បុរាណដែល ត្រូវបានរកឃើញក្នុងរូងភ្នំ Miracle នៅអាហ្រ្វិកខាងត្បូងបង្ហាញថា បុព្វបុរសដំបូងបំផុតរបស់យើង បានបោះជំរំនៅទីនោះ ដើម្បីរស់នៅកាលពីជាង ១,៨ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ ហេប្រឺនៃក្រុងយេរូសាឡិម បានពិនិត្យមើលរូងភ្នំ Wonder werk នៅវាលខ្សាច់ Kalahari នៃទ្វីបអាហ្រ្វិកខាងត្បូង ដោយបានរំលេចទៅជា ស្រទាប់បុរាណនៅក្នុងទីតាំងប្រវត្តិសាស្ត្រ។...
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការព្រមានអំពីហានិភ័យនៃការឆ្លងវីរុស Covid-19 រីករាលដាលពេញប្រទេស បន្ទាប់ពី កូរ៉េខាងត្បូងបានបង្ហោះប៉េងប៉ោង ជាច្រើនចូលមកក្នុងដី កូរ៉េខាងជើង។ មេដឹកនាំរូបនេះ ជឿថា វីរុស Covid-19 អាចស្ថិតជាប់ជាមួយខិត្តប័ណ្ណភ្ជាប់មកជាមួយប៉េងប៉ោង។ នេះបើតាមសារព័ត៌មាន Independent ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។...
ម៉ិចស៊ិកូ៖ ស្នាមដៃខ្មៅ និងក្រហមជាង ១០០គំនូសត្រូវបានគេរកឃើញ នៅលើជញ្ជាំងនៃរូងភ្នំនៅម៉ិចស៊ិកូ អាចត្រូវបានបង្កើតឡើង ក្នុងពិធីបុណ្យម៉ាយ៉ាន បុរាណកាលពីរាប់រយឆ្នាំមុន នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យាបាននិយាយថា ការដាក់ស្នាក់ស្នាមចំនួន ១៣៧ ភាគច្រើនត្រូវបានធ្វើឡើង ដោយកុមារប្រហែល ១.២០០ ឆ្នាំមុនហើយវាជាផ្នែកមួយនៃ ទំនៀមទម្លាប់នៅពេលដែលកុមារពេញវ័យ។ ល្អាងនេះមានទីតាំងស្ថិត នៅជិតចុងខាងជើងនៃឧបទ្វីប Yucatan ព័ទ្ធជុំវិញដោយប្រាសាទមាន...
រដ្ឋផ្លរីដា៖ ឆ្អឹងដ៏ធំប្រភេទ ១.២ម៉ែត្រដែលមានទម្ងន់ ៥០ផោន ពីថនិកសត្វសម័យទឹកកក កូឡុំប៊ីដែលរស់នៅជាង ១០,០០០ឆ្នាំ មុនត្រូវបានរកឃើញ ដោយអ្នកមុជទឹកនៅទន្លេ Florida នៃរដ្ឋផ្លរីដា នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឆ្អឹងរបស់ប្រភេទសត្វយក្សមានជើង៤ ដែលអ្នកបុរាណវិទ្យាហៅថា សត្វដំរីសម័យទឹកកកត្រូវបានរក្សាទុក នៅក្នុងដីល្បាប់នៅបាតទន្លេ Peace ប្រហែល ៨៨.៥០គីឡូម៉ែត្រពី Sarasota។ តំបន់នេះក្នុងយុគសម័យ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានធ្វើឱ្យមានសុពលភាពកាលពីថ្ងៃសុក្រលើវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយ Sinopharm របស់ចិនសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដែលជាវិធានការដើម្បីជំរុញ ការចាក់វ៉ាក់សាំងសកល ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ សុខភាពពិភពលោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា “នៅរសៀលនេះអង្គការសុខភាពពិភពលោក បានផ្តល់ការចុះបញ្ជីជាបន្ទាន់ទៅវ៉ាក់សាំង Sinopharm របស់ទីក្រុងប៉េកាំង ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី...
អ៊ីតាលី ៖ រូបសំណាកសំរិទ្ធយក្ស របស់អធិរាជរ៉ូម៉ាំង នៅប្រទេសអ៊ីតាលី Constantine ទីបំផុតរកឃើញម្រាមដៃ ចង្អុលរបស់ព្រះអង្គ វិញហើយ បន្ទាប់ពីបាត់បង់អស់រយៈពេលជាង ៥០០ ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រារព្ធធ្វើនៅសារមន្ទីរ Capitoline នៃទីក្រុងរ៉ូមដាក់តំាំង នៃ Colossus ដែលមានកម្ពស់ជិត២ម៉ែត្រ រួមមានក្បាលមួយខ្ពស់ ដូចបុរស...
ឡាវ ៖ ការវិភាគថ្មី បានបង្ហាញថា វាលពាង តំបន់ទំនាប ដ៏អាថ៌កំបាំង របស់ប្រទេសឡាវ ដែលមានពាងថ្ម រាប់ពាន់បានពាសពេញលើដី កន្លែងបញ្ចុះអាចមានអាយុកាល ជាង៣០០០ ឆ្នាំ ហើយ ហើយក៏អាចប្រើប្រាស់ ក្នុងរយៈពេលយូរជាងនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យោងតាមការវិភាគ នៃគ្រីស្តាល់រ៉ែថ្មខៀវនៅក្នុងដីល្បាប់ ដែលស្ថិតនៅក្រោមនាវាទាំងនោះ...
ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UN) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ពលរដ្ឋ ចំនួន២៥នាក់ បានស្លាប់ នៅក្នុងអំឡុងពេល៧ថ្ងៃ កន្លងមកនេះ ដោយសារព្យុះភ្លៀងបានបោកបក់យ៉ាងខ្លាំង នៅផ្នែកមួយចំនួន នៃប្រទេសសូម៉ាលី ។ ការិយាល័យរបស់អង្គការសហប្រជាជាតិ...