ព័ត៌មានអន្តរជាតិ

រំលឹកឡើងវិញ កាលពីឆ្នាំ១៩៩១ ព្យុះស៊ីក្លូនដ៏អាក្រក់មួយ បានសម្លាប់មនុស្ស អស់ជាង១៣ម៉ឺននាក់ នៅបង់ក្លាដេស

ប្រវត្តិសាស្ត្រ ៖ រំលឹកព្រឹត្តិការណ៍ នៃគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើងនាយប់ថ្ងៃទី២៩ ខែមេសា កាលពីឆ្នាំ១៩៩១ នៅក្នុងប្រទេសបង់ក្លាដេសដោយព្យុះស៊ីក្លូន ដ៏មហិមាមួយវាយប្រហារ យ៉ាងឃោឃៅនឹង បានសម្លាប់មនុស្សរហូត ទៅដល់១៣៥០០០នាក់ ក្នុងរយៈពេលតែ១យប់ប៉ុណ្ណោះ ។

បើទោះបីជាមានការប្រកាស ព្រមានឲ្យមានការស្វែងរកទីជម្រកជ្រកកោន នៅមុនពេលដែលព្យុះនេះ ធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំងខ្យល់ដ៏ខ្លាំង ក្នុងល្បឿនរហូតទៅដល់២៤១គីឡូម៉ែត្រ ក្នុងរយៈពេល៩ម៉ោង ជាប់គ្នាបានបោកយកផ្ទះសំបែង មនុស្សសំភារៈទាំងឡាយ
ស្ទើរគ្មានសល់ ។ នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូល ទៅក្នុងសមុទ្រ និងលង់ទឹកស្លាប់ផង។

វាបានចំណាយពេល ដល់ក្រុមជួយសង្គ្រោះ របស់រដ្ឋាភិបាល រហូតទៅដល់ជាច្រើន សប្តាហ៍ដើម្បីប្រមូលបានសាកសព ទាំងអស់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធម្មជាតិ ដ៏អាក្រក់មួយនេះ ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top