Bayern Munich នៅតែបន្តភាពខ្លាំងរបស់ខ្លួន ក្នុងនាមជាម្ចាស់ជើងឯកពាន Champion League រដូវកាលមុនដដែលដោយអាចយក ឈ្នះលើក្រុមអូទ្រីស RB Salzburg ក្នុងលទ្ធផលដល់៣គ្រាប់ទល់នឹង១គ្រាប់។ ម្ចាស់ផ្ទះធ្វើបានយ៉ាងល្អនៅក្នុងទឹកដី Allianz Arena ដោយ២គ្រាប់ដំបូងបានកើតឡើង តាំងតែពីតង់ទី១តែម្តង ក្នុងនោះ១គ្រាប់រកបានដោយ ខ្សែប្រយុទ្ធឆ្នើម Lewandowski ១គ្រាប់ទី២ រកបានដោយកីឡាករ Coman...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡា ទាញព្រ័ត្រចំនួន១២ក្លិបក្នុងនោះមានក្រុមអត្តពលិក មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិចូលរួម ការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ នៅ វិមាននៃពហុកីឡា ដ្ឋាន ជាតិ អូឡាំ ពិក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ការប្រកួតជើងឯកខាងលើកនេះ ប្រព្រឹត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥...
ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូWTនាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំ ការប្រកួតធ្វើតេស្តិ៍សមត្ថភាព កីឡាករ-កីឡាការិនី ដែលជាប់ចំណាត់ថ្នាក់ពី១ដល់៣ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ត្រៀមក្លាយជា ក្រុមជម្រើសជាតិ២០២១ខាងមុខនេះ នៅអាគារប៉ូយ៉ុងខ្មែរ នៃពហុកីឡដ្ឋានជាតិ។ លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនី...
ភ្នំពេញ៖ លោកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួម កិច្ចប្រជុំមន្ត្រីបច្ចេកទេសទាំងអស់ ត្រៀមការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ លោក តែម ម៉ឺន...
អាហ្សង់ទីន ៖ សមាគមបាល់ទាត់ របស់ប្រទេសនេះ បាននិយាយថា ស្តេចបាល់ទាត់ អាហ្សង់ទីន Diego Maradona និងជាកីឡាករបាល់ទាត់ ឆ្នើមម្នាក់របស់ពិភពលោក បានទទួលមរណភាព ក្នុងអាយុ៦០ឆ្នាំ ដោយសារជំងឺគាំងបេះដូង ។ ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez បាននិយាយថា នឹងមានការកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃនៅទូទាំងប្រទេស...
១គ្រាប់ដំបូងរបស់ Real Madrid បានកើតឡើងតាំងតែពី នាទទី៧ដោយខ្សែប្រយុទ្ធ Eden Hazard និងជាបាល់ពិន័យ១១ម៉ែត្រហើយស្ថានភាព កាន់តែយ៉ាប់យ៉ឺនសម្រាប់ Inter Milan នៅពេលដែល Vidal ត្រូវបានទទួលបាន កាតក្រហមនឹងដេញចេញពីការប្រកួតនានាទីទី៣៣។ នេះបានក្លាយទៅជាគ្រាប់បាល់នៅព្រឹត្តិការណ៍ Champion League ជាលើកដំបូងរបស់កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ចាប់តាំងតែពីខែវិច្ឆិកាមក។គ្រាប់បាល់ទី២បានកើតឡើង...
ពានរង្វាន់ World Cup ឆ្នាំ១៩៨៦ នៅប្រទេសម៉ិចស៊ិក មនុស្សជាច្រើនជុំវិញពិភពលោក នៅតែចាំរូបភាពលោក Deigo Maradona បន្លំយកដៃវាយបាល់បញ្ចូល ធ្វើឲ្យអង់គ្លេសចាញ់មិនអស់ចិត្តធ្លាក់ចេញពីកម្មវិធីទាំងមិនអស់ចិត្ត។ ក្នុងវគ្គ១៦ក្រុមចុងក្រោយជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះអ៊ុយរុយហ្គាយ ខណៈអង់គ្លេសឈ្នះប៉ារ៉ាហ្គាយ ។ អាហ្សង់ទីននិងអង់គ្លេស ត្រូវឡើងមកជួបគ្នាក្នុងវគ្គ Quarter-Final ។ ក្នុងការប្រកួតនោះអាហ្សង់ទីន រកគ្រាប់បានមុន ដោយសារតែ...
បរទេស៖ លោក Diego Maradona ជនជាតិអាហ្សង់ទីន ដែលបានក្លាយជាវីរបុរសជាតិ ក្នុងនាមជាកីឡាករឆ្នើមបំផុត របស់អ្នកលេងបាល់ បានសម្តែងជាមួយនឹងល្បិចកល និងល្បិចកលយ៉ាងសាហាវ ខណៈដែលគាត់ កំពុងជួបប្រទះនឹងបញ្ហាជីវិតផ្ទាល់ខ្លួន ជាមួយនឹងបញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹង និងបញ្ហាសុខភាពនោះ ពេលនេះ លោកបានទទួលមរណភាព កាលពីថ្ងៃពុធនៅទីក្រុង Tigre ខេត្ត Buenos Aires...
the Sunsports នៅថ្ងៃនេះ បានសរសេរថា ក្លឹបអង់គ្លេស Southampton កំពុងបង្ហាញពីបំណង ចង់បានកីឡាករខ្សែការពារ Bradon Willimas របស់ក្លឹបបិសាចក្រហម Man UTD ខ្លាំងមែនទែននៅពេលនេះ។ Southampton ត្រូវបានគេដឹងទៀតដែរថា នឹងរៀបចំផែនការ ដើម្បីអាចនាំយកកីឡាករ ខ្សែការពារស្លាបវ័យ២០ឆ្នាំរូបនេះ មករួមក្លឹបក្នុងលក្ខខណ្ឌ ខ្ចីជើងឲ្យបាន នៅក្នុងខែមករាខាងមុខពេលដែលទីផ្សារកីឡាករនឹងត្រូវបើក។...
ខ្សែប្រយុទ្ធសេណេហ្គាល់កីឡាករ Sadio Mane បានជួបមិត្តភ័ក្ដិពីកុមារភាពរបស់ខ្លួនអំឡុងពេលទៅលេងឲ្យក្រុមជម្រើសជាតិទល់នឹងប្រទេសហ្គីណេ-បាសូ ក្នុងក្របខ័ណ្ឌវគ្គជម្រុះពានប្រជាជាតិនៃប្រទេសអាហ្វ្រិក។ មិត្តភ័ក្ដិរបស់ Mane មានឈ្មោះថា Solo ខានជួបគ្នារយៈពេល ១៧ឆ្នាំហើយ។ អ្នកទាំងពីរធ្លាប់លេងបាល់ជាមួយគ្នានៅស្រុកកំណើតកាលពីតូចៗ។ តែនៅពេលនេះដែរ Solo ក្លាយជាមន្ត្រីនគរបាលមួយរូបនៅប្រទេសហ្គីណេ-បាសូ ហើយមានកាលវិភាគមើលការខុសត្រូវរឿងសន្តិសុខនៅកីឡដ្ឋានជាតិហ្គីណេ-បាសូ ដែលជាហេតុធ្វើឲ្យអ្នកទាំងពីរបានជួបគ្នាវិញ។ នៅពេលជួបគ្នា Solo បានបង្ហាញរូបថតលេងនៅក្រុមជាមួយ Mane ហើយអ្នកទាំងពីរត្រូវបានគេសង្កេតឃើញថាមានស្នាមញញឹមពព្រាយនៅពេលជួបគ្នាវិញ។...