ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួង ទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ពិធីប្រកាសខួបលើទី២៥ នៃ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០...
យោងតាមកាសែត Sport Media Set នៅថ្ងៃសុក្របានអះអាងថាក្លឹបហង្សក្រហម Liverpool ទើបតែបានបង្ហាញថាខ្លួនបានកំណត់បានគោលដៅកីឡាករខ្សែការពារឆ្នើមម្នាក់ហើយពីក្លឹប Schalke ។ ប្រភពដដែលបានដឹងទៀតថាក្លឹបដែលបច្ចុប្បន្ននឹងត្រូវអវត្តមានរបស់កីឡាករខ្សែការពារឆ្នើម Van Dijk នោះគឺបានត្រៀមខ្លួនជាមួយនឹងកញ្ចប់លុយប្រមាណជា៣០លានអ៊ឺរ៉ូរួចហើយដើម្បីចរចានាំយកកីឡាករខ្សែការពារ Ozan Kabak ពីក្លឹបនៅលីគអាល្លឺម៉ង់។ គួរឲ្យដឹងដែរថា Kabak ត្រូវបានដាក់តម្លៃខ្លួនប្រមាណជា៣០លានអ៊ឺរ៉ូដោយក្លឹប Schalke តែម្តងហើយក្នុងនោះផងដែរគេជឿជាក់ថាក៏មានក្លឹបយក្សជាច្រើនដូចជាAC Milan...
ព្រឹត្តិការណ៍បាល់ទាត់ក្លឹបថ្នាក់ទ្វីបអឺរ៉ុប ត្រូវបានបង្កើតឡើងតាំងពីទសវត្សឆ្នាំ១៩៥០មក ដោយមានការចូលរួមពីក្លឹប នៃប្រទេសអឺរ៉ុបស្ទើរតែពេញមួយទ្វីប ។ យ៉ាងណាមិញ ក្នុងចំណោមទ្វីបអឺរ៉ុបទាំងមូល មានតែក្លឹបអឺរ៉ុបភាគខាងកើតចំនួន ៤ក្លឹបទេ ដែលធ្លាប់ឈ្នះពានលំដាប់អឺរ៉ុបនេះ។ ក្លឹបទាំង ៤នោះមានដូចជា៖ ក្លឹប Galatasary លើកពាន Europa League កាលពីឆ្នាំ២០០០Galatasaray៖ ក្លឹបតួកគីមួយនេះ ធ្លាប់មានវាសនាឈ្នះពាន UEFA Europa...
នៅថ្ងៃនេះមានការលើកឡើងពី សំណាក់លោក Dr. Erkut Sogut ដែលជាភ្នាក់ងាររបស់កីឡាករ Mesut Ozil ក្នុងគោលបំណង ឆ្លើយតបនិងវាយប្រហារទៅនឹងគ្រូ បង្វឹកក្លឹបលោក Mikel Artetaពាក់ព័ន្ធនឹងការដកឈ្មោះកីឡាកររបស់គាត់ចេញពីបញ្ចីកីឡាករ សម្រាប់រដូវកាលនេះ។ លោក Sogut បានវាយប្រហារចំៗទៅលើលោក Arteta ជាពិសេសទៅនឹងអ្វីដែលគាត់ហៅថាជាការពន្យល់ដ៏ស្មោះត្រង់អំពីអ្វីដែលក្លឹបមិន បានយកចិត្តទុកដាក់ចំពោះ Ozil ឡើយទាំងដែលកុងត្រារបស់កីឡាករនឹងត្រូវផុតត្រឹមឆ្នាំ២០២១ខាងមុខទៅហើយក្តី។...
នៅថ្ងៃនេះគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho បាននិយាយថាមនុស្សទាំងអស់នៅក្លឹបបានស្រលាញ់និងចូលចិត្តកីឡាករកូរ៉េខាងត្បូង Son យ៉ាងខ្លាំងហើយនឹងស្វាគមន៍ជានិច្ចថាកីឡាកររូបនេះ នឹងសម្រេចចិត្ត បន្តកុងត្រារយៈពេលវែង។ Mourinho បានបញ្ជាក់ទៀតថា គាត់មានទំនុកចិត្តយ៉ាងខ្លាំងថាក្លឹបនឹងអាចជោគជ័យក្នុងការបន្តកុងត្រាថ្មីជាមួយនឹងSon ទោះបីជាបច្ចុប្បន្នកុងត្រារបស់ក្លឹប មានសុពលភាពរហូតទៅដល់ឆ្នាំ២០២៣រួចទៅហើយក្តី។ គ្រូបង្វឹកក្លឹបរូបនេះបានបន្តទៀតថាទោះបីជានៅសល់ ៣ឆ្នាំទៀតក្តីប៉ុន្តែក្លឹបបានត្រៀមកុងត្រាថ្មីរួចទៅហើយនៅលើតុ ដើម្បីឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី
នៅថ្ងៃនេះមានការលើកឡើង ពីសំណាក់អតីតកីឡាករ ឆ្នើមម្នាក់របស់ក្លឹបហង្សក្រហម Liverpool ម្នាក់អំពីអនាគត របស់គ្រូបង្វឹកក្លឹបបច្ចុប្បន្ន លោក Jurgen Klopp នៅពេលដែលកុងត្រា របស់គាត់ជាមួយនឹង Liverpool នឹងត្រូវបញ្ចប់។ លោក Dietmar Hamann អតីតកីឡាករខ្សែបម្រើការពាររបស់ Liverpool បានទស្សទាយថា Klopp នឹងប្រើប្រាស់ពេលវេលារបស់គាត ដើម្បីសម្រាក...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទបញ្ចប់ គម្រោងចងក្រងសៀវភៅគ្រូ មុខវិជ្ជាអប់រំកាយ សម្រាប់មធ្យមសិក្សា បឋមភូមិ ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក អ៊ុក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ទទួលបានការគាំទ្រ ពីក្រសួងអប់រំយុវជននិងកីឡា ដោយអនុញ្ញាតឲ្យដំណើរការ រៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ កីឡាការ៉ាតេដូកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ ។ ពិធីបើកការប្រកួតនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមាន លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍...
ប៉ុន្មានថ្ងៃចុងក្រោយនេះក្លឹបតោខៀវ Chelsea បានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលមិនតិចនោះទេដែលបានដាក់បញ្ចូលឈ្មោះ អតីតអ្នកចាំទីឆ្នើម របស់ក្លឹបគឺលោកPetr Cech ទៅក្នុងបញ្ជីកីឡាករវិញទាំងដែលគាត់ធ្លាប់ បានប្រកាសចូលនិវត្ត២ឆ្នាំមកហើយក្តី។ នៅថ្ងៃនេះមានការលើកឡើងអំពីសំណាក់អតីតកីឡាករឆ្នើមរបស់ក្លឹបគឺលោក Gianfranco Zico ថាទោះបីជាក្នុងវ័យ៣៨ឆ្នាំក្តីប៉ុន្តែ Cech គឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចស្ថិតនៅ ក្នុងតំណែងទី២ របស់ក្លឹបបន្ទាប់ពីអ្នកចាំទីដៃទី Kepa Arrizabalaga ទោះបីជាជាកស្តែងក្លឹបមាន អ្នកចាំទីដល់ទៅ២នាក់ផ្សេងទៀតក្តី។ រំលឹកដែរថាអ្នកចាំទីរូបនេះបានប្រកាសចូល...
ខ្សែប្រយុទ្ធក្លឹប Juventus កីឡាករ Cristiano Ronaldo នឹងមិនអាចចូលរួមប្រកួតតទល់នឹងក្លឹប Barcelona ក្នុងក្របខ័ណ្ឌប្រកួត UEFA Champions League នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ សប្ដាហ៍ក្រោយនេះទេ។ មូលហេតុ ដែលកីឡាករខាងលើនេះ មិនអាចចូលរួមការប្រកួតបាន ដោយសារតែលទ្ធផលធ្វើតេស្តកូវីដ-១៩ ចុងក្រោយរបស់ខ្សែប្រយុទ្ធនេះ នៅតែបន្តចេញវិជ្ជមាននៅឡើយ។...