ភ្នំពេញ៖ការបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិត ជាតិថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិបានបើក ជាផ្លូវការហើយក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោកអនុប្រធានសហព័ន្ធ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។ លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបានរាយការណ៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ...
បញ្ចប់ទីផ្សារដោះដូរកីឡាករ ទៅហើយក្តី ប៉ុន្តែក្លឹបហង្សក្រហម Liverpool បានធ្វើសម្រេចក្នុតការចុះកុងត្រា នាំយកអ្នកចាំទីវ័យក្មេងម្នាក់ របស់ប្រេស៊ីលមករួមក្លឹប។ កីឡាករ Marcelo Pitalugo ដែលស្ថិតនៅក្នុងឈុត អាយុក្រោម១៧ឆ្នាំ របស់ប្រេស៊ីលដែលអាចលើក ពានរង្វាន់ FIFA World Cup នាពេលចុងក្រោយនេះ ត្រូវបានគេដឹងដែរថា គឺជាកីឡាករដែលត្រូវបានណែនាំដោយប្អូនប្រុស របស់អ្នកចាំទីដៃទី១ របស់...
កីឡាករខ្សែបម្រើហង្សក្រហម Liverpool ដែលទើបតែត្រូវបានគេ ប្រកាសច្បាស់ហើយថា នឹងអាចចូលរួមជាមួយនឹងជម្រើសជាតិ ក្នុងពានរង្វាន់ the Nation League នៅក្រោយពេល ដែលការធ្វើតេស្តចុងក្រោយអះអាងថា គាត់គ្មានវិរុសកូវីដ១៩ឡើយ។ Shaqiri ដំបុងឡើយត្រូវ បានគេធ្វើតេស្ត ឃើញមានវិជ្ជមានកូវីដ១៩ ប៉ុន្តែក្រោយការធ្វើតេស្តសាជាថ្មី សហព័ន្ធបាល់ទាត់ស្វីស បានប្រកាសថាកីឡាកររូបនេះ គឺមិនមានផ្ទុកវិរុសកូវីដ១៩ ឬសូម្បីតែរោគសញ្ញាឡើយ ដែលជាដំណឹងដ៏ល្អបំផុត...
ខ្សែប្រយុទ្ធ Lionel Messi បានទាត់បញ្ចូលទីមួយគ្រាប់ជួយអាហ្សង់ទីនយកឈ្នះអេក្វាឌ័រ ១-០ មុននេះ ក្នុងវគ្គជម្រុះ World Cup នៅតំបន់ Conmebol។ មួយគ្រាប់របស់ Messi កើតឡើងដោយបាល់ប៉េណាល់ទីតាំងតែនាទីទី១៣។ ក្នុងការប្រកួត៩០នាទីមានគ្រាប់បាល់កើតឡើងតែមួយគ្រាប់គត់ ហើយវាគ្រប់គ្រាន់សម្រាប់អាហ្សង់ទីនទទួលបាន៣ពិន្ទុ។ ការប្រកួតជម្រុះ World Cup ក្នុងតំបន់ Conmebol ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។...
ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ ត្រូវបានបិទតាំងតែពីថ្ងៃទី៥ ខែតុលា ទោះបីជារយៈពេល នៃការដោះដូរឆ្នាំនេះ មានពេលវេលាយូរបន្តិច ជារៀងរាល់ឆ្នាំក្តី ដោយសារតែបញ្ហាកូវីដ១៩។ បញ្ហាវិបត្តិកូវីដ១៩ មិនបានធ្វើឲ្យក្លឹបនៅអង់គ្លេស ស្ទាក់ស្ទើរក្នុងការនាំចូលកីឡាករ ចំណូលថ្មីនោះទេ ប៉ុន្តែជឿជាកដែរថា ក្លឹបជាច្រើនទៀតនៅតែមានបំណង ចង់បានកីឡាករចំណូលថ្មីបន្ថែមដដែល ប៉ុន្តែក្នុងនោះ គឺអាចធ្វើបានត្រឹមតែ ជាមួយនឹងកីឡាករ គ្មានតម្លៃខ្លួនប៉ុណ្ណោះ។ ខាងក្រោមនេះ ជាកីឡាករគ្មានតម្លៃខ្លួនទាំង៥នាក់ ដែលក្លឹបនៅ...
ប្រភពនៅព័រទុយហ្គាល់បានអះអាងថាមានចោរបានចូលក្នុងផ្ទះរបស់កីឡាករ Cristiano Ronaldo នៅស្រុកកំណើត Madeira ប៉ុន្តែមិនបានយករបស់មានតម្លៃអ្វីនោះទេ។ ប៉ូលិសក្នុងតំបន់នោះ បានបញ្ជាក់ថាចោរបានចូលតាមសួនច្បារ ដោយសារតែអ្នកចាំទីផ្ទះមិនបានចាក់សោទ្វាត្រឹមត្រូវ។ យ៉ាងណាមិញ ចោរនេះហាក់ដូចជាមិនមានបំណងចង់បានរបស់មានតម្លៃនៅក្នុងផ្ទះនេះឡើយ ពោលគឺពួកគេលួចយកតែរបស់ប្រើប្រាស់ធម្មតា និងអាវ Juventus ១តែប៉ុណ្ណោះ។ ខណៈដែលក្នុងផ្ទះនោះ Ronaldo មិនបានស្នាក់នៅឡើយ ពោលគឺរូបគេទៅនៅតែពេលសម្រាកលំហែកាយប៉ុណ្ណោះ។ ដោយផ្ទះនៅស្រុកកំណើតនេះ មាន៧ជាន់ និងមានអ្នកចាំឱ្យផងដែរ៕...
មកដល់ពេលនេះមានការបារម្ភកាន់តែខ្លាំងឡើងថាអ្នកគាំទ្របាល់ទាត់ របស់អង់គ្លេសនឹងមិនអាចអនុញ្ញាតិឲ្យចូលទស្សនា ការប្រកួតដោយផ្ទាល់រហូតទៅដល់៦ខែ បន្ថែមទៀតនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។ នេះជាមូលហេតុដែលបានធ្វើឲ្យ Premier League បានធ្វើការផ្ញើសារជាសាធារណៈមួយទៅកាន់រដ្ឋាភិបាល របស់ប្រទេសអង់គ្លេសដើម្បីឲ្យធ្វើការពិចារណាឡើងវិញ ដើម្បីអនុញ្ញាតិឲ្យអ្នកគាំទ្រអាចត្រឡប់ចុលកីឡាដ្ឋានវិញ ឲ្យបានឆាប់ៗបំផុត។ សំបុត្រជាផ្លូវការដែលត្រូវបានចុះហត្ថលេខាដោយប្រធានលីគ បាល់ទាត់អង់គ្លេស EFL ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស FA ព្រមទាំងសហព័ន្ធបាល់ទាត់នារី Women’s FA ផងក្នុងគោលបំណង អំពាវនាវឲ្យមានដំណើរការធ្វើតេស្តដ៏គួរជឿជាក់ថា...
កាសែតបរទេសមួយចំនួន នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona គឺបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីធ្វើការចរចាសុំនាំយកកីឡាករ ខ្សែការពារ Eric Garcia សាជាថ្មីនៅពេលដែលទីផ្សារ ដោះដូរនឹងបើកម្តងទៀត ក្នុងខែមករាខាងមុខនេះ។ តាមពិត Barcelona បានព្យាយាមចរចាទិញ យកខ្សែការពាររូបនេះរហូតដល់នាទីចុង ក្រោយនៃការដោះដូរកីឡាករ កាលពីយប់ថ្ងៃចន្ទកន្លងទៅនេះប៉ុន្តែអ្វីៗ បានត្រឹមតែបរាជ័យ ដោយសារតែក្លឹប Man City...
ភ្នំពេញ ៖ កីឡាករ-កីឡាការិនីចំនួន១៦នាក់ របស់ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ ធ្វើការហ្វឹកហាត់ជាប្រចាំនៅទីលានរបស់ខ្លួន ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ចូលរួមការពារមេរោគ COVID-19 តាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើស រើសជើងឯក ទូទាំងប្រទេស ២០២០នៅថ្ងៃ ២២ ដល់ ២៤ ខែ តុលា ២២២០នៅសកលវិទ្យាភូមិន្ទភ្នំពេញ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serir by Cellcard នាយប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នៅសង្វៀនTV5ព្រែកកំពឹស អ្នកប្រដាល់គុនខ្មែរ២រូបទៀត ត្រូវប្រជែងគ្នាដណ្ដើមកៅអីឡើងវគ្គ គឺអ្នកប្រដាល់គុនខ្មែរ សាន់ សំអុន ក្លិបអារុណរះកីឡាប៉ះអ្នកប្រដាល់ជើងខ្លាំង ផាន ផាន់ណាត់...