Rennes បានឡើងទៅដល់កំពូលតារាង នៃលីគ Ligue 1 របស់បារាំងហើយថ្ងៃនេះក្រោយទទួលបាន ជ័យជំនះលើក្រុម Saint Etienne ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០កាលពីយប់មិញ។ ការប្រកួតក្នុងលីគបារាំងយប់មិញគេ ក៏បានមើលឃើញដែរថាក្រុមលេខ២កាលពីរដូវកាលមុន Marseille ធ្វើបានត្រឹមស្មើក្នុងផ្ទះខ្លួនឯងទាំងប្រផិតប្រផោយប្រកួតប៉ះនឹង Metz។ ៣គ្រាប់ដែលរកបានដោយកីឡាករ ចំណូលថ្មី Nayef Aguerd នៅនាទីទី៣៣មួយគ្រាប់ទៀតដោយកីឡាករ Serhou Guirassy...
The Goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែការពារ Dest បានធ្វើការលាគ្នារួចរាហើយជាមួយនឹង មិត្តរួមក្លឹបនិងធ្វើដំណើរមកដល់ទីក្រុងបាសេឡូណា នៅថ្ងៃអាទិត្យនេះដើម្បីបញ្ចប់កុងត្រាជាផ្លូវការ ជាមួយនឹង Barcelona។ ជ័យជំនះលើក្រុម Vitesse កាលពីយប់មិញក្នុងលទ្ធ២ទល់នឹង១ គឺជាការប្រកួតចុងក្រោយបង្អស់ ដែលកីឡាករសញ្ជាតិអាមេរិករូបនេះ លេងឲ្យក្លឹប Ajax។ កីឡាករខ្សែការពារឆ្នើមរបស់ក្លឹបហូឡង់រូបនេះ បានសម្រេចចិត្តផ្ទេរមកកាន់ទឹកដី Camp Nou ទាំងដែលក្លឹបយក្សអាល្លឺម៉ង់...
កីឡាករខ្សែបម្រើកណ្តាលជនជាតិបារាំង Houssem Aouar ត្រូវបានសារព័ត៌មានបរទេសរាយការណ៍ថា នៅតែបន្តរងចាំសំណើរពីក្លឹប Barcelona និង Juventus ប៉ុន្តែទំនងជាបានយល់ព្រមរួចទៅហើយជាមួយនឹងលក្ខខណ្ឌរបស់ Arsenal ដើម្បីផ្ទេរចេញពី Lyon។ The Mirror ជឿជាក់ថាការសម្រេចចិត្តធ្វើឡើង ដើម្បីជៀសវាងការរងចាំបន្ថែមមួយរដូវកាលទៀត ខណៈដែលទីផ្សារដោះដូរកីឡាករនឹងត្រូវផុតកំណត់ នាថ្ងៃទី៥ខែតុលាខាងមុខនេះហើយ។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហាញ ទំរង់លេងដ៏អស្ចារ្យឲ្យក្លឹប Lyon និងព្រមទាំងបានជួយក្លឹបបារាំងមួយនេះ...
ភ្នំពេញ៖ កីឡាករ-កីឡាការិនីហែលទឹក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយច្រើនជាងគេ ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរពិធីសម្ពោធ ដាក់ឲ្យប្រើសប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិនាថ្ងៃដំបូង រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។ សម្រាប់ការប្រកួតដំបូងក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយសរុប៨គ្រឿង រួមមានមេដាយ៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ចំណែកក្លិបហែលទឹកក្រសួងមហាផ្ទៃ ឈរលំដាប់លេខ២ ដណ្តើមបានមេដាយសរុប៥គ្រឿងរួមមាន...
ការប្រកួតដ៏ជក់ចិត្ត ដែលគ្រាប់បាល់ បានកើតឡើងទៅដល់៥គ្រាប់ រវាងក្រុម Brighton ជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Man United ដោយក្នុងនោះបាល់១១ម៉ែត្រ ក៏បានកើតឡើង ចំនួន២ដងផងដែរ។ Bruno Fernandes គឺជាអ្នកស៊ុតបញ្ចូល ទី១១ម៉ែត្រ នៅនាទីចុងក្រោយ ជួយឲ្យបិសាចក្រហម Man United យកឈ្នះក្នុងលទ្ធផល ៣ទល់នឹង២ ទៅលើក្រុមម្ចាស់ផ្ទះទាំងប្រផិតប្រផោយ។...
ក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Liverpool នៅម៉ោង២រំលងអាធ្រាត្រស្អែកនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ សម្រាប់ការប៉ះគ្នានេះដែរ ជាការប្រកួតស្វិតស្វាញមិនខាន ព្រោះថា២ប្រកួតជាប់គ្នាមកហើយ ដែលក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Arsenal ។ ដោយលើកទី១នោះ នៅលីគអង់គ្លេស និងលើកទី២វិញ ក្នុងការប្រកួតបើកឆាករដូវកាលនាប៉ុន្មានសប្ដាហ៍មុននេះ។...
លោក Ronaldo Koeman បានអះអាងថា មិនមែនជាកំហុស របស់លោកឡើយ ដែលខ្សែប្រយុទ្ធ Luis Suarez ត្រូវចាកចេញពីក្រុម FC Barcelona នោះទេ។ គ្រាន់តែបានចូលកាន់តំណែងភ្លាម អ្នកចាត់ការសញ្ជាតិហុល្លង់ បានទូរសព្ទទៅកីឡាករម្នាក់ៗ ហើយបើនរណា មិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់ទេ លោកក៏បានប្រាប់ផ្ទាល់ភ្លាមផងដែរ។ ក្នុងនោះ Suarez ក៏ត្រូវបានលោក...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅសង្វៀនTV5 ព្រែកកំពឹស អ្នកប្រដាល់ បាង នានុន ក្លិបអាណាចក្រប្រយុទ្ធគុនខ្មែរ ជាបេក្ខជនម្នាក់ទៀត ដណ្តើមបានកៅអីឡើងជុំទី២ ។...
ភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជា ជើងខ្លាំង ចំនួន៨នាក់ ចែកចេញជា២ក្រុម នឹងប្រកួតប្រជែងគ្នា ដណ្ដើមជើងឯកក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រដូវកាលទី២ ដែលមានរង្វាន់ ចំនួន៥,០០០ដុល្លារ នៅសង្វៀនCNC ក្រោមការសហការ រវាងស្ថានីយទូរទស្សន៍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៦...
ភ្នំពេញ ៖ កីឡាករ-កីឡាការិនី៩០នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើ សប្រាស់ជាផ្លូវការ នូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០រៀបចំឡើង ដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ។ ក្នុងឳកាសការប្រកួតថ្ងៃទី២៦ ខែកញ្ញា...