ក្រុមជម្រើសជាតិវៀតណាមបានឡើងទៅឈរកំពូលតារាងពូល G ហើយក្នុងវគ្គជម្រុះ World Cup ជុំទីពីរ បន្ទាប់ពីបានយកឈ្នះអារ៉ាប់រួម ១-០ កាលពីយប់មិញក្នុងទីក្រុងហាណូយ។ វៀតណាមចាប់ផ្ដើមមានប្រៀប បន្ទាប់ពីអារ៉ាប់រួមទទួលបានកាតក្រហមនៅសល់គ្នា១០នាក់នាទី៣៧។ ជាការពិតនាទី៤៤ វៀតណាមរកបានមួយគ្រាប់ភ្លាមៗ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Nguyen Tien Linh។ លទ្ធផល ១-០ នេះបានបន្សល់ទុកដល់ចប់ការប្រកួត ធ្វើឲ្យវៀតណាមរក្សាកំណត់ត្រាមិនទាន់ចាញ់ ឈ្នះ៣...
អង់គ្លេសបានអបអរការប្រកួតទី១០០០របស់ខ្លួន ដោយបានយកឈ្នះជម្រើសជាតិ លត់ម៉ុងតេណេក្រូ ៧-០ ក្នុងកីឡដ្ឋាន Wembley បានឡើងទៅវគ្គចែកពូល Euro 2020។ ប្រធានក្រុម Harry Kane ធ្វើបាន៣គ្រាប់ម្នាក់ឯងនាទី១៩,២៤និង៣៧។ សម្រាប់៤គ្រាប់ផ្សេងទៀតរបស់ក្រុមតោកំណាចអង់គ្លេសសម្រេចដោយកីឡាករ Alex Oxlade-Chamberlain, Marcus Rashford Tammy Abraham និង Aleksandar...
ភ្នំពេញ៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែពេញចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុមកាលពីយប់មិញ ទោះបីប្រកួតស្មើក្រុមជម្រើសជាតិម៉ុងហ្គោលី ១-១ ក្ដី ព្រោះលោកបានមើលឃើញចំណុចរីកចម្រើនច្រើន ពិសេសគឺការធ្វើបានល្អតាមការគ្រោងទុកតែម្ដង ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិយប់មិញ លោក Felix បាននិយាយថា «ការប្រកួតថ្ងៃនេះ គឺដូចជាអ្វីដែលយើងបានគ្រោងទុកហើយ យើងបានអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន និងមានចំណុចល្អច្រើន»...
កម្មវិធីប្រដាល់កម្ពុជាសង្វៀនគុណខ្មែរ ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា បានឈានមកដល់ការប្រកួតផ្តាច់ព្រ័ត្រជុំទី១ហើយ នៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះ។ លោកស្រីគង់ កុសល នាយិការទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបានប្រាប់ឱ្យដឹងថា៖ «សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជុំទីមួយនៃក្រុមពីរនេះ នឹងមានការជួបគ្នារវាងកីឡាករកម្ពុជាគឺ ធន់ ចាន់តាក់ និង កីឡាករថៃ ភេតណងប៊ី គាតបានឌិតយីម ដូច្នេះសូមអ្នកស្នេហាកីឡាប្រដាល់ចូលរួមទស្សនាផ្ទាល់ ឬតាមកញ្ចក់ទូរទស្សន៍ ដើម្បីលើកទឹកចិត្តកីឡាករខ្មែរយើងនៅ សង្វៀន ស្ថានីយ៍ទូរទស្សន៍CBS ( CTN, MYTV, និង CNC) វេលាម៉ោង ៨ព្រឹកតទៅ»។ ស្របពេលនឹងការប្រកួតជ្រើសរើស ជើងឯកនៃក្រុមពីរនេះ ក៏មានការចូលរួមប្រកួតពីកីឡាករជា ច្រើនរូបផងដែរ រួមមាន៖ កីឡាករឈុត សេរីវ៉ាន់ថង ជួបជាមួយកីឡាករ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងលក្ខណៈមិត្តភាព, កីឡាករស៊ីងថង ស៊ីតកាំណាន់ប្រាសឺត ប៉ះជាមួយកីឡាករ នុមស្ទឹក ស. រ៉ូតឆៃ ជាដើម។ គួរបញ្ជាក់ថា ម្ចាស់ជើងឯកនៅថ្ងៃសៅរ៍នេះ នឹងទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធ៥០០ដុល្លារ ម៉ូតូ Zoomer X មេដាយមួយ និងលិខិតសរសើរមួយផងដែរ៕
វីរបុរសបាល់ទាត់ Pele បាននិយាយថា ចង់លេងរួមក្រុម ជាមួយ Lionel Messi។ នៅពេលសួរដោយ សារព័ត៌មាន Gazzetta dello Sport ថា ចង់លេងរួមក្រុម ជាមួយកីឡាករ បច្ចុប្បន្នណាជាងគេ Pele បានឆ្លើយថា Messi ដែលអះអាងថា កីឡាករ អាហ្សង់ទីន ជាកីឡាករដែលមាន បច្ចេកទេសខ្ពស់ហើយមាន សមត្ថភាពក្នុង ការបញ្ជូនបាល់ឲ្យស៊ុតបំប៉ោងសំណាញ់ទី និងញាក់បានយ៉ាងល្អ។ Pele បានបញ្ជាក់ទៀតថា បើសិនជាខ្លួន និង Messi នៅ ក្នុងក្រុមជាមួយគ្នាក្រុមគូប្រកួត ត្រូវព្រួយបារម្ភកីឡាករ រហូតដល់ទៅ ពីររូបមិនមែនតែ មួយរូបឡើយ៕ ប្រភព៖ Sabay
The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកានេះបានសរសេរថា ប្រធានផ្នែកកីឡាក្លឹបរបស់ Juventus ដែលបានធ្វើដំណើរមកដល់ទីក្រុងឡុង ដើម្បីពិភាក្សាជាមួយនឹងក្លឹបបិសាចក្រហម Man United នោះនឹងលើកយកកីឡាករសំខាន់ៗមួយចំនួនមកពិភាក្សាគ្នាពិនិត្យ រាល់លទ្ធភាពថ្មីក្នុងការផ្ទេរ។ កីឡាករដែលនឹងត្រូវលើក យកមកពិភាក្សានោះ មានដូចជាកីឡាករខ្សែប្រយុទ្ធ Mario Mandzukic, Paul Pogba និង...
ភ្នំពេញ៖លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអបរំ យុវជន និងកីឡា លោក និន ភិរម្យ តំណាងឲ្យលោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកម្រិតបរិញ្ញាប័ត្ររបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី ១៤ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ...
ស៊ីដនី៖ លោក John Coates ប្រធានគណៈកម្មាធិការសម្របសម្រួល IOC បាននិយាយថា គណៈកម្មាធិការសម្របសម្រួលអូឡាំពិកអន្តរជាតិ (IOC) ចង់រក្សាការរត់ម៉ារ៉ាតុងនៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ និងកំពុងពិចារណាអត្តពលិកហោះពី Sapporo ជាកន្លែងរត់ប្រណាំងនឹងត្រូវធ្វើឡើងនៅរដ្ឋធានីសម្រាប់ពិធីបិទយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មេដាយម៉ារ៉ាតុងបុរសត្រូវបានបង្ហាញជាប្រពៃណីនៅក្នុងពិធីបិទ ប៉ុន្តែការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ មានភាពស្មុគស្មាញដោយការសម្រេចចិត្តរបស់ IOC ក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍ប្រណាំងលើផ្លូវអត្តពលកម្មទៅកាន់ Sapporo នៅលើកោះហុកកៃដូភាគខាងជើងដើម្បីបន្ធូរបន្ថយគូប្រជែងពីកម្ដៅខ្លាំងរបស់តូក្យូ។...
The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ១៤ខែវិច្ឆិកានេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធស្លាបរបស់ ក្លឹបតោខៀវ Chelsea កីឡាករ Willian កំពុងបានក្លាយទៅជាគោលដៅយ៉ាងសំខាន់ សម្រាប់ក្លឹបយក្សពីរគឺ Juventus និង Barcelona ខណៈដែលកុងត្រាចាស់របស់ ខ្លួនមានសុពលភាពត្រឹមចុងរដូវក្តៅឆ្នាំ ក្រោយនេះ។ ទាំងក្លឹបជើងឯកអ៊ីតាលី Juventus និងជើងឯកអេស្បាញ Barcelona...
ភ្នំពេញ៖ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះជិតដល់ហើយ ដោយនៅសល់៥ថ្ងៃទៀតកម្ពុជានឹងបើកទ្វារស្វាគមន៍ក្រុមភ្ញៀវមកពីបណ្តាប្រទេសចំនួនជិត៥០ចូលរួម នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង ៤៤៩ នាក់ ដែលរួមមានយុវជនចំនួន ៣០ក្រុម និងស្រ្តីចំនួន ៥០ក្រុម និងបែងចែកជា វិញ្ញាសាផ្នែកយុវជនចំនួន២ វិញ្ញាសា...