កីឡា

លោកណុះស្លេះ៖ សាលី អ៊ូមើត នៅតែជាកីឡាករ ម៉ូតូឆ្នើមកម្ពុជា លើឆាកអន្តរជាតិ បន្ទាប់ឈ្នះពានរង្វាន់ Jet Ski World Cup 2019 នៅថៃ

ភ្នំពេញ៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានមានប្រសាសន៍ថា កីឡាករឆ្នើម សាលី អ៊ូមើតនៅរក្សាភាពខ្លាំងក្លារបស់ខ្លួនដដែល ដោយកីឡាករមកពីបណ្តាជាង ៦២ ប្រទេសមិនអាចដណ្តើមជើងឯកបានឡើយ បន្ទាប់ពីរូបនេះឈ្នះពានរង្វាន់ Jet Ski World Cup 2019 នៅទីក្រុង Pattaya ប្រទេសថៃ។

លោក ណុះ ស្លេះ បានលើកឡើងក្នុងឳកាសជាមួយសំណេះសំណាលជាមួយវីរ:កីឡាករ សាលី អូមើត ដែលបានប្រកួតឈ្នះពានរង្វាន់មេដាយមាសលើវិញ្ញាសា Pro Am Ski Super Stock (Ski Modified)នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកបន្តថា មុននឹងយើងត្រូវឆ្លងកាត់ការប្រកួតជាច្រើននឹងជាប់វគ្គជម្រុះ និងបានចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រ៤ជើងក្នុងព្រឹត្តិការណ៍ប្រកួត Jet Ski World Cup 2019 នៅទីក្រុង Pattaya ប្រទេសថៃ។ សម្រាប់វគ្គជម្រុះប្រកួតចាប់ពីថ្ងៃទី៣ដល់៥ ខែធ្នូ ហើយពីថ្ងៃទី៦ដល់៨ ខែធ្នូ វគ្គផ្តាច់ព្រ័ត្រ ដោយប្រកួតមាន៦២ប្រទេសចូលរួម។


លោកប្រធានបានបន្តថា យើងខ្ញុំសូមចូលរួមសោកស្តាយផងដែរចំពោះកីឡាករ ម៉ីន មុសស្តាន ដែលបានជួបគ្រោះថ្នាក់ក្នុងជើងទី៣នៃវគ្គផ្តាច់ព្រ័ត្ រមិនអាចបន្តការប្រកួតនៅជើងទី៤បាន ចំពោះកីឡាករជម្រើសជាតិ៣រូបទៀត ត្រូវបានធ្លាក់ពីការប្រកួត ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃវគ្គជម្រុះ។

លោកបានបន្ថែមទៀតថា ម្ចាស់មេដាយមាសរបស់កីឡាករ សាលី អ៊ូមើត លើវិញ្ញាសា Ski Modified ក្នុងព្រឹត្តិការណ៍នេះ ជាលទ្ធផលមួយសម្រាប់គោលដៅ ដណ្តើមមេដាយមាសជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ដោយ៖លី ភីលីព

Most Popular

To Top