ភ្នំពេញ៖ អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ប៉ះអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ខណៈអ្នកប្រដាល់ថៃ Kolap Dam ប្រកួតជាមួយអ្នកប្រដាល់ថៃ Loom Leng ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា អ្នកប្រដាល់ថៃ Kolap Dam ជាអ្នកប្រដាល់ដែលសំបូរកលល្បិចគ្រាន់បើដែរ ហើយរូបគេមានរបៀបវ៉ៃរបស់គេ គឺវ៉ៃដោយមិនបង្ខំ គេវ៉ៃចេញមួយៗ តែច្បាសាំហើយវ៉ៃចេញភាគច្រើនចំគោលដៅបានល្អ ថែមទាំងប្រកួត៩០ដង ឈ្នះ៧៩ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង។
ចំណែក Loom Leng មានសមត្ថភាព មាឌ និងកម្ពស់ក៏ប្រហាក់ប្រហែលគ្នាជាមួយ Kolap Dam ។អ្នកប្រដាល់ថៃល្អជាងមុនឆ្ងាយណាស់ ពិសេសក្បាច់ធាក់ល្អ មិនឲ្យចូលជិតឡើងជង្គង់បាន ចំពោះក្តីសង្ឃឹមជាអ្នកប្រដាល់ខ្លាចាស់ក្មេងពិបាកបង្ក្រាបអ្នកប្រដាល់ជើងចាស់បានមិនតិចនោះទេ ពីព្រោះ Loom Leng ជង្គង់ កណ្ដាប់ដៃកែង ស្នៀតទាត់សុទ្ធតែល្អ និង រហ័ស ។ Loom Leng ប្រកួតចំនួន១០១លើក វាយឈ្នះ៨៥ លើក ចាញ់១៥លើក និងស្មើ០១លើក។
សម្រាប់អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡាប្រដាល់ក្រសួងកសិកម្មប៉ះអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់។ អ្នកប្រដាល់ ប៉ោ ភារិទ្ធ មានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតខ្ពស់ ពុយ វណ្ណៈ មិនអាចមើលស្រាលបានឡើយ។ អ្នកប្រដាល់ល្អទាំងការការពារ ទាំងការវាយលុកតែជើងក្រោមរបស់ភារិទ្ធមិនជារឹងមាំនោះទេ តែ បន្ទាប់ពីគេព្យាយាមហ្វឹកហាត់ឡើងវិញនោះ គូប្រកួតក៏មិនងាយនឹងវាយប្រហារជើងគេបានឡើយ ព្រមទំាងប្រកួត៧៤លើក ឈ្នះ៦៣លើក ចាញ់១១លោក និងមិនដែរស្មើ ។
ដោយឡែកពុយ វណ្ណៈ មួយរយៈចុងក្រោយ នេះ គេក៏មានការរីកចម្រើនដែរ ហើយរបៀបវាយរបស់គេ ក៏នៅតែល្អ និងនៅរហ័ស ហើយ កម្លាំង និងទឹកចិត្តរបស់គេក៏ធំដែរ។ វណ្ណៈ ប្រកួត៩២លើក ឈ្នះ៦៩លើក ចាញ់២២ លើក និងស្មើ០១លើក ៕ដោយ៖លី ភីលីព
