កីឡា

Aston Villa ត្រៀមខ្លួនរួចរាល់ពេល Chelsea កាត់បន្ថយតម្លៃខ្លួន Pedro ចប់រដូវកាលនេះ

The Sunsports ចេញផ្សាយនៅថ្ងៃពុធទី១១ ខែធ្នូនេះបានសរសេរថា ក្លឹបអង់គ្លេស Aston Villa ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីការផ្ទេរដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្លឹប ក្នុងការចចារនាំយកកីឡាករ ខ្សែប្រយុទ្ធអេស្បាញ ជើងចាស់ Pedro ពីក្លឹបយក្ស Chelsea។

កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ នឹងផុតកំណត់សុពលភាពកុងត្រាចាស់ នាពេលបញ្ចប់រដូវកាលខាងមុខនេះហើយ ហើយជឿជាក់ដែរថាក្លឹបតោខៀវ Chelsea ក៏ត្រូវតែសម្រេចចិត្តកាត់ បន្ថយថ្លៃខ្លួន កីឡាកររូបនេះផងដែរដើម្បី ស្វែងរកផ្លូវឲ្យ Pedro ចាកចេញនិងអាច ប្រមូលលុយមកវិញ បានខ្លះផងនោះ។

តាំងតែពីខែតុលាមកកីឡាករវ័យ៣២ឆ្នាំរូបនេះ អាចបង្ហាញខ្លួនឲ្យក្លឹបក្រោមការដឹកនាំ របស់លោក Lampard បានតែ១ប្រកួតគត់ ខណៈដែលក្លឹបបានផ្តោតសំខាន់ ទៅលើវត្តមានរបស់ កីឡាករវ័យក្មេងៗ ជំនាន់ក្រោយដូចជា Christian Pulisic ជាដើម៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top