ភ្នំពេញ ៖លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោក យុវជន និងស្ត្រី លើកទី១៧ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ លោក ស សុខាបានមានប្រសាសន៍ថា ការប្រកួតកាន់តែខិតជិតមកដល់ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតទេ...
ភ្នំពេញ ៖ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីថ្នាលកីឡាវ៉ូស៊ូកម្ពុជា៦នាក់នាព្រឹថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅចូលរួមប្រកួត The 5th China-ASEAN Wushu Festival នៅទីក្រុងវូចូវ ក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី០៨ ដលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ កញ្ញាម៉ៅ ច័ន្ទសូរិយា គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ជូនប្រតិភូ...
The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់កីឡាករមួយចំនួនចេញពីក្លឹបក្នុងមករាក្នុងនោះមានដូចជា Giroud, Pedro និង Alongso ផងដែរ។ ទាំង៣នាក់សុទ្ធតែជាកីឡាករដែលមានវ័យចំណាស់ជាងគេនៅនឹងក្លឹបហើយជឿជាក់ថាគ្រូបង្វឹកលោក Lampard នឹងមិនមានបំណងរក្សាទុកកីឡាកររូបនេះបន្ថែមពេលវេលានោះទេ។ខ្សែប្រយុទ្ធបារាំងGiroudនិងខ្សែប្រយុទ្ធអេស្បាញ Pedro សុទ្ធតែមានកុងត្រាត្រឹមចុងរដូវកាលនេះប៉ុណ្ណោះដែលមានន័យថាក្នុងខែមករានេះគឺជាពេលដ៏ល្អបំផុតសម្រាប់ប្រមូលលុយបានមកវិញខ្លះពីការលក់។ ក្នុងនោះគេជឿជាក់ដែរថាកីឡាករទាំង៣នាក់ក៏មិនមានបំនងបន្តលេងនៅទីនេះដែរដោយសារតែមិនអាចបានបង្ហាញខ្លួនបានឡើយក្រោយការមកដល់របស់លោកLampardជាក់ស្តែងGiroudលេងបានតែម្តងគត់រដូវកាលនេះ៕ ប្រែសម្រួល:ស៊ុនលី
ក្រោយប្រកួត UCL បានប្រកួត កីឡាករកំពុងនាំមុខក្នុងការស៊ុតបញ្ចូលទីច្រើនជាងគេ គឺខ្សែប្រយុទ្ធ Erling Braut Håland មកពី ក្លឹប FC Red Bull Salzburg របស់លីគកំពូលអូទ្រីស។ កីឡាករន័រវែសវ័យ ១៩ ឆ្នាំបានស៊ុតចូលចំនួន ៧ គ្រាប់ក្នុងក្របខ័ណ្ឌ UCL រដូវកាលនេះ...
កាលពីប្រកួតយប់ថ្ងៃអង្គារកន្លងទៅកីឡាករខ្សែការពារGerard Piqueបានជួយឲ្យខ្លួនឯងជាប់ឈ្មោះក្នុងកំណត់ត្រាប្រវត្តិសាស្ត្រមួយចំនួនសម្រាប់ក្លឹប។កីឡាករអេស្បាញរូបនេះបានក្លាយទៅជាកីឡាករទី៥ដែលបានបង្ហាញខ្លួនបានច្រើនជាងគេនៅChampion Leagueក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះក៏បានទទួលបានកាតលឿងមួយផងដែរក្នុងការប្រកួតលើកនេះហើយមានន័យថារូបគេនឹងអវត្តមានក្នុងការប្រកួតChampion Leagueប្រកួតក្រោយជាមួយនឹងក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់Dortmundផងដែរ។ ប៉ុន្តែអ្វីដែលជាតួលេខគួរឲ្យចាប់អារម្មណ៍ចុងក្រោយនេះអំពីកីឡាករដែលមានឈ្មោះថាបានទទួលកាតលឿងនិងក្រហមច្រើនជាងគេនោះគឺមិនមែនជាខ្សែការពារBarcelonaរូបនេះឡើយក្នុងនោះជាក់ស្តែងដូចតារាងខាងក្រោម Sergio Ramos (38) Paul Scholes (32) Xabi Alonso (31) Gennaro Gattuso (28) Dani Alves (27) Gerard...
ភ្នំពេញ៖ក្រោយពីបញ្ចប់មហាសន្និបាតកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។ លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា ដោយយោងតាមផែនការប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងទទួលបាននូវយុទ្ធសាស្ត្រ ការចង្អុលបង្ហាញពីលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីបង្កើនចំណេះជំនាញពិតជូនដល់មន្ត្រីបច្ចេកទេសគ្រូបង្វឹកថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងអន្តរជាតិ...
BRUSSELS៖ក្លិបហូឡង់បានប្រកាសថា អតីតកីឡាករអន្តរជាតិជប៉ុន Keisuke Honda បានចូលរួមជាមួយក្រុម Vitesse Arnhem លើកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាករវ័យ ៣៣ ឆ្នាំចុងក្រោយបានលេងឲ្យក្រុម Melbourne Victory នៅប្រទេសអូស្ត្រាលី ប៉ុន្តែលោកបានចាកចេញនៅខែមិថុនា ហើយបច្ចុប្បន្នលោកក៏ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងដែរ។ កាលពីខែកញ្ញាលោកបានបង្ហោះសារលើបណ្តាញសង្គម Twitterដើម្បីឲ្យ Manchester United ឬ AC...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹប Leicester City បាននឹងកំពុងធ្វើការពិចារណា ក្នុងការនាំចូលកីឡាករ ចំណូលថ្មីបន្ថែមកម្លាំងរបស់ខ្លួននាពេលខាងមុខនេះជាពិសេសគឺនៅក្នុងតំបន់ប្រយុទ្ធ ដែលជាអ្វីដែលគ្រូបង្វឹកក្លឹបចង់បាន។ ក្នុងនោះដែរគេជឿជាក់ថាគ្រូបង្វឹកលោក Brendan Rodgerរូបនេះកំពុងតែចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើខ្សែប្រយុទ្ធប៊ែលហ្ស៊ិកម្នាក់ ដែលកំពុងលេងឲ្យក្លឹបBruggeនិងកំពុងមានតម្លៃខ្លួនប្រមាណជា២០លានផោន។ កីឡាករខ្សែប្រយុទ្ធEmmanuel Dennisវ័យទើបតែ២១ឆ្នាំរូបនេះរកបាន៣គ្រាប់មកហើយសម្រាប់ក្លឹបក្នុង៩ប្រកួតបើករដូវកាលនេះហើយជឿជាក់ថានឹងអាចក្លាយទៅជាកម្លាំងដ៏សំខាន់សម្រាប់ Leciester City ដែលកំពុងស្ថិតនៅលេខរៀងទី៣បច្ចុប្បន្នក្នុងតារាងនោះ៕ ប្រែសម្រួល:ស៊ុនលី
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min បាននិយាយថា គេពិតជាសុំទោសសម្រាប់ការប៉ះទង្គិចជាមួយលើ Andre Gomes របួសមានរបួសបាក់កជើងស្ដាំ។ Gomes បានធ្វើការវះកាត់កាលពីថ្ងៃច័ន្ទ ដោយទទួលបានជោគជ័យនិងចេញពីមន្ទីរពេទ្យហើយ។ Son ត្រូវបានបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Gomes។ ប៉ុន្តែដោយមានការតវ៉ា សហព័ន្ធបាល់ទាត់អង់គ្លេសបានសម្រេចដកកាតក្រហមចេញពី Son វិញ។ បន្ទាប់ពីទាត់ចូលពីរគ្រាប់ជួយ...
ការប្រកួតដ៏ស្វិតស្វាញរវាងក្លឹបជើងខ្លាំងអេស្បាញBarcelonaជាមួយនឹងក្លឹបភ្ញៀវSlavia Prqueកាលពីយប់ថ្ងៃអង្គារម្សិលមិញទោះបីជាមានការព្យាយាមជាច្រើនដងពីសំណាក់កូនក្រុមរបស់លោកValverdeក្តី។Messiត្រូវបានចាប់ដៃគូជាមួយនឹងGriezmannទាំងដែលគ្រប់គ្នាបានជឿជាក់ថាពួកគេមិនសូវជាលេងចូលចិត្តគ្នានោះឡើយ។ ឧិកាសមាសដ៏ល្អបំផុតមួយត្រូវបានគេមើលឃើញនៅក្នុងនាទីទី៣៥នៅពេលដែលកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនបានព្យាយាមអូសបាល់ស្ទើរតែពាក់កណ្តាលតារាងប្រវែង៤០យ៉ាតតែម្នាក់ឯងទៅដល់មុខបង្គោលទីមិនខ្ចីបោះបាល់ទៅឲ្យGriezmannដែលនៅតែម្នាក់ឯងហើយក៏ស៊ុតទៅប៉ះបង្គោលទីទៅវិញ។ ប្រកួតនេះបានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធល្អបំផុតលើលោកច្រើនសម័យនេះរូបនេះបានបាត់កំណត់ត្រាចាស់របស់ខ្លួនមួយចេញពីដៃ។ចាប់តាំងតែពីប្រកួតពានរង្វាន់Champion Leagueក្នុងទឹកដីខ្លួនឯងCamp Nouមកកីឡាកររូបនេះមិនដែលថាអត់មានតួលេខនៃការស៊ុតបញ្ចូលទីឬជួយមិត្តរួមក្រុមស៊ុតបញ្ចូលទីឡើយទើបតែប្រកួតយប់មិញនេះប៉ុណ្ណោះ៕ ប្រែសម្រួល:ស៊ុនលី