កីឡា

ក្រុមកីឡាប៉េតង់នារីកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រប៉ះក្រុមកីឡការិនីម៉ាឡេស៊ីនៃកីឡា SEA GAMES

នំពេញ៖ក្រុមកីឡាការិនីប៉េតង់កម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនេះទទួលបានជ័យជម្នះលើកឡាវ ខណៈក្រុមកីឡការិនីម៉ាឡេស៊ីឈ្នះក្រុមមីយ៉ាន់ម៉ានៃវិញ្ញាសា៣នាក់ទល់៣នាក់នារីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។


លោក សូម៉ៃ សុខគា ប្រធានប្រតិភូ និងអគ្គលេខាធិការរងនៃសហព័ន្ធបានប្រាប់ពីហ្វីលីពីនថា សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក្រុមកីឡាការិនីប៉េតង់កម្ពុជារួមមានកីឡាការិនី អ៊ុន ស្រីយ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន យ៉ារី និង កីឡាការិនី ដួងឌីណាយកឈ្នះកីឡាការិនីឡាវ វិញ្ញាសា៣នាក់ទល់៣នាក់។


លោកបានបន្តថា ហើយនៅវគ្គផ្តាច់ព្រ័ត្រយើងនឹងប៉ះជាមួយក្រុមកីឡការិនីម៉ាឡេស៊ី ចំពោះការប្រកួតក្នុងពូលយើងធ្លាប់ យកឈ្នះក្រុមកីឡាការិនីម៉ាឡេស៊ីក្នុងលទ្ធផល១៣ទល់១០។ ចំណែកក្រុមបុរសកីឡាករ ថោង ឈឿង កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ យឹម សុភណ្ឌបានធ្លាក់ហើយ។


ដោយឡែកវិញ្ញាសាគូ២ទល់២នារីវិញកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំឈ្នះម្ចាស់ផ្ទះ ហ្វីលីពីន ដោយលទ្ធផល ១៣ ទល់នឹង ២ នាព្រឹកថ្ងៃទី០៥ ខែធ្នូនេះ៕ដោយ៖លី ភីលីព

Most Popular

To Top