កីឡា

ក្រុមកីឡាប៉េតង់នារីកម្ពុជាសម្រេចសេចក្តីប្រាជ្ញារបស់ខ្លួន បន្ទាប់ពីទម្លាក់ឡាវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកីឡា SEA GAMESនៅហ្វីលីពីន

នំពេញ៖ក្រុមកីឡាការិនីប៉េតង់កម្ពុជាបានសម្រេចសេចក្តីប្រាជ្ញារបស់ខ្លួន បន្ទាប់ពីយកជ័យជម្នះលើក្រុមកីឡាការិនីឡាវក្នុងលទ្ធផល១៣ទល់៩វិញ្ញាសា៣នាក់ទល់៣នាក់នារី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។


សម្រាប់ព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នៅប្រទេសកម្ពុជា ក្រុមកីឡាការិនីឡាវបានទម្លាក់ក្រុមកីឡាប៉េតង់នារីកម្ពុជារួមមានកីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណានៅវគ្គ៨ក្រុមចុងក្រោយ។


ចំណែកកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណាក៏ត្រូវបានក្រុមកីឡាការិនីឡាវនេះក៏ទម្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យក្រុមកីឡាប៉េតង់នារីកម្ពុជាទី១ទទួលបានត្រឹមមេដាយសំរិទ្ធតែប៉ុណ្ណោះ៕ដោយ៖លី ភីលីព

Most Popular

To Top