កីឡា

មឿន សុខហ៊ុចប៉ះខ្លាកំណាច់ឆ្លងដែន នាព្រឹកថ្ងៃអាទិត្យលើនាព្រឹកថ្ងៃអាទិត្យលើសង្វៀន Boostrong Fighter On Fireរបស់SEATV។

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្ស ខ័ណ្ឌ ពោធិសែនជ័យប៉ះខ្លាកំណាច់ឆ្លងដែន Cheik Sayam ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនាព្រឹកថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fireរបស់SEATV។


លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា Cheik Sayam ជាអ្នកប្រដាល់ថៃរូបជើងខ្លាំងមួយរូបដែលមិនជាស្រួលទប់ទល់នោះទេ តែសម្រាប់ង្នកប្រដាល់កម្ពុជាសុខហ៊ុចវិញនោះក៏កាន់តែអស្ចារ្យណាស់ទៅទៀត ។


សុខហ៊ុចមួយរយៈនេះមានការធ្លាក់ចុះច្រើនដោយសារតែគេប្រកួតជាប់គ្នារៀងរាល់សប្ដាហ៍ពេកធ្វើឲ្យកម្លាំង និងបច្ចេកទេសរបស់គេស្រុតចុះតែម្ដង ប៉ុន្តែកណ្ដាប់ដៃ និងស្នៀតជើងរបស់គេនូវខ្លាំងដដែល ព្រមទាំងមានកម្លាំងគ្រប់ក្រាន់ដើម្បីតស៊ូជាមួយគូប្រកួតបាន៥ទឹកពេញដោយគ្មានបញ្ហា។


ចំពោះCheik Sayam មានកម្លាំងគ្រប់ក្រាន់ដើម្បីតស៊ូជាមួយគូប្រកួតបាន៥ទឹកពេញដោយគ្មានបញ្ហាជាមួយមឿន សុខហ៊ុចដូចគ្នា ដោយសារតែអ្នកប្រដាល់មានកណ្ដាប់ដៃធ្ងន់ជាងមឿន សុខហ៊ុចទៅទៀត។ ដូច្នេះអ្នកប្រដាល់ទាំង២រូបនេះបើនរណាហានមើលស្រាលគូប្រកួតច្បាស់ជាគ្រោះថ្នាក់ហើយ៕ដោយ៖លី ភីលីព

Most Popular

To Top