ភ្នំពេញ៖អតីតកីឡាជម្រើសជាអត្តពលកម្មបានចងកធ្វើអត្តឃាតនៅក្នុងផ្ទះជួលរបស់ខ្លួនកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយមានមិនដឹងមូលហេតុស្ថិតនៅផ្លូវបេតុងក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គេនៅចាំបានថា នៅវេលាព្រលប់ថ្ងៃទី៣០ខែ ខែតុលា ឆ្នាំ២០១៩ក្នុងពិធីបិទការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩គេ ហើយអតីតកីឡាករជម្រើសជាតិរូបនេះបន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ និងបញ្ចប់ការសិក្សាជាគ្រូអប់រំកាយ និង កីឡាគេបានក្លាយជាមន្ត្រីនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ មិនមាននរណាដឹងពីមូលហេតុច្បាស់លាស់នៃការធ្វើអត្តឃាតនេះទេតែ បើតាមការអះអាងពីអ្នកដែលធ្លាប់ស្គាល់នោះថា យុវជនរូបនេះទំនងជាមានវិបត្តិផ្លូវចិត្តហើយមូលហេតុដែលគេដាច់ចិត្តចងកត្រូវបានគេនិយាយថា ភារ័ត្នដាច់ ចិត្តសម្លាប់ខ្លួនឯងបែបនេះបន្ទាប់ពីគេទៅរកសង្សារដល់បន្ទប់មិនឃើញ ។...
ភ្នំពេញ៖លោក នាង សូរិទ្ធីយ៉ា ជាអគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹកត្រូវបានគណៈកម្មការហែលទឹកអាស៊ី និងគណៈកម្មការរៀបចំការប្រកួតកីឡា SAE GAMES ២០១៩ របស់ប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះបានអញ្ជើញលោកឲ្យចូលរួមធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិការប្រកួតកីឡាហែលទឹកជាផ្លូវការប្រព្រឹត្តទៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិការដល់ថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩នៅទីក្រុង ម៉ានីឡា ប្រទេ សហ្វីលីពីន។ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា លោក នាង សូរិទ្ធីយ៉ាដែលជាគណៈកម្មការបច្ចេកទេសកម្ពុជាធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិហែលទឹកនៃព្រឹត្តិការណ៍កីឡា...
បរទេស:កីឡាករខ្សែបម្រើរបស់ក្លឹបយក្សអេស្បាញReal Madridកីឡាករ James Rodriguezត្រូវបានប្រកាសឈ្មោះកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសប៉េរូនិងអេក្វាឌ័រដែលនឹងប្រារព្ធឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះមិនបានលេង ឲ្យ ក្រុមជម្រើសជាតិឡើយគិតចាប់តាំងពីពួកគេបានចាញ់ក្រុមជម្រើសជាតិឈីលីក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិកាណ៍ពានរង្វាន់Copa Americaកាលពីខែមិថុនា។ Jamesមិនត្រឹមតែប៉ុណ្ណោះក៏ខកខានការប្រកួតមិត្តភាពរបស់ក្រុមជាមួយប្រេស៊ីល ក្នុងលទ្ធផល២ស្មើប្រកួតនឹងវេណេហ្ស៊ុយអេឡាលទ្ធផល០ស្មើកាលពីខែកញ្ញាដោយសាររបួសសាច់ដុំជើងផងដែរ។ បើទោះបីជាយ៉ាងណាក្តីរូបគេបានវិលត្រឡប់មកជួយក្លឹបReal Madrid ហើយអតីតកីឡាករឆ្នើមរបស់ក្លឹបBayern Munichរដូវកាលមុនរូបនេះ ក៏នៅតែមិនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីម្តងទៀតសម្រាប់ការប្រកួតមិត្តភាពកាលពីដើមខែនេះដោយលទ្ធផលស្មើ ០-០ ជាមួយឈីលីនិងចាញ់អាល់ហ្សេរី ៣-០ដែរ៕...
ភ្នំពេញ៖ក្រសួងការពារជាតិបានមេដាយមាសច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមបំពាក់មេដាយពីលោក អ៊ុក ឌីម៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៅពហុកីឡដ្ឋានជាតិ។ លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធបានរាយការណ៍ថាការប្រកួតបានបែងចែកចេញជា២ប្រភេទអាយុគឺប្រភេទអាយុក្រោម១៨ឆ្នាំមាន១៤វិញ្ញាសាគឺបុរស៧វិញ្ញាសា និងនារី៧វិញ្ញាសា អាយុ១៨ឆ្នាំឡើងមាន១២វិញ្ញាសាគឺបុរសមានម៦វិញ្ញាសា និង នារី៦វិញ្ញាសាដែរ សរុបទាំងអស់មាន២៦វិញ្ញាសា ។ មាន១៤សមាគម ក្លិប រាជធានី...
ការទាត់ Free-Kick ដ៏ល្អរបស់ខ្សែប្រយុទ្ធ Marcus Rashford ដែលដូចនឹងស្ទីលរបស់សិស្បច្បង Cristiano Ronaldo ពិតជាមានប្រសិទ្ធភាព ជួយ Manchester United ឈ្នះ Chelsea ២-១ ឡើងវគ្គ៨ក្រុមចុងក្រោយ Carabao Cup។ Rashford ជាអ្នករកគ្រាប់នាំមុខឲ្យបិសាចក្រហមនាទី២៥ ដោយបាល់ប៉េណាល់ទី។ នាទី៦១ខ្សែប្រយុទ្ធ...
ភ្នំពេញ៖ ទូរទស្សន៍ប៉ុស្តិ៍លេខ៥សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាជ្ញាធរខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺបានរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិ ដណ្តើមពានរង្វាន់ជើង ឯកខេត្តកំពង់ស្ពឺ និងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនឹងធ្វើនៅថ្ងៃទី០២-០៣វិច្ឆិកា២០១៩ នៅសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ លោកអូឡាឡា អ្នកគ្រប់គ្រងសង្វៀនTV5បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺយប់ថ្ងៃទី១ ថ្ងៃសៅរិ៍ទី២ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានចំនួន៣គូ អ្នកប្រដាល់យុគ យក្សផ្លែ...
ការប្រកួត League Cup ជុំទី៤ ឬវគ្គ១៦ក្រុមចុងក្រោយគ្នាមុននេះ បន្តិចមានការស៊ុត បញ្ចូលទីគ្នា យ៉ាងជក់ចិត្តរវាង Liverpool និង Arsenal សរុបជិត២០គ្រាប់គិតទាំង វគ្គទាត់ ប៉េណាល់ទីផង។ ការប្រកួត៩០នាទីម៉ោងធម្មតា គូទាំងពីរនេះបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៥ទល់នឹង៥ ដោយម្ចាស់ផ្ទះស៊ុតបញ្ចូលទីដោយ James Milner, Oxlade-Chamberlain, Origi...
លោក Diego Maradona ដែលបច្ចុប្បន្ននេះជាគ្រូបង្គោលក្លឹបលីគកំពូលអាហ្សង់ទីន Gimnasia ត្រូវបានក្លឹប Newell’s Old Boys ដែលជាក្លឹបថ្នាលរបស់ខ្សែប្រយុទ្ធ Lionel Messi ផ្ដល់កៅអីកិត្តិយសឲ្យអង្គុយ ពេលដឹកនាំការប្រកួត។ Messi ធ្លាប់ហ្វឹកហាត់នៅក្លឹប Newell’s Old Boys អំឡុងឆ្នាំ១៩៩៤ មុនពេលនឹងមក Barcelona...
The Sunsports ចេញផ្សាយនៅថ្ងៃពុធទី៣០ ខែតុលានេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man United កាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool សុទ្ធតែបានធ្វើការទំនាក់ទំនង ជាមួយនឹងភ្នាក់ងាររបស់ កីឡាករ Denis Zakaria របស់ក្លឹប Monchengladbach រួចហើយដើម្បីពិនិត្យមើលលក្ខណ្ឌផ្ទេរកីឡាករតម្លៃខ្លួន៤៣លានផោនរូបនេះទៅលេងនៅអង់គ្លេស។ កីឡាករខ្សែបម្រើស្បែកខ្មៅវ័យ ២២ឆ្នាំរូបនេះ ក៏កំពុងទាក់ចំណាប់អារម្មណ៍...
The Sunsports ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែតុលានេះ បានឲ្យដឹងថាកីឡាករប៊ែលហ្ស៊ីក Eden Hazard នៅពេលចុងក្រោយនេះបាន សារភាពថាខ្លួនបានសម្រេចចិត្តយល់ព្រម ផ្លាស់ទៅលេង Real Madrid ក្នុងកិច្ចប្រជុំដ៏សំងាត់មួយតាំងពីមួយឆ្នាំមុនការផ្លាស់ទៅក្លឹបអេស្បាញនេះ ជាផ្លូវការមកម្ល៉េះ។ គួរឲ្យដឹងដែរថាក្លឹប Real Madrid និង Chelsea បានបញ្ចប់ទៅនៃកិច្ចព្រមព្រៀងសម្រាប់កីឡាករHazard ក្នុងតម្លៃខ្លួនប្រមាណជា១៥០លានផោន...