ណារ៉ា៖ប៉ូលីសបាននិយាយថា ម្ចាស់មេដាយអូឡាំពិកជនជាតិជប៉ុនម្នាក់ត្រូវបានបញ្ជូនទៅកាន់រដ្ឋអាជ្ញាកាលពីថ្ងៃអង្គារពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស៦នាក់រងរបួស និងរត់ចេញពីកន្លែងកើតហេតុដើម្បីចៀសវាងការចោទប្រកាន់ពីបទបើកបរពេលស្រវឹងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាករ Taku Hiraoka អាយុ ២៤ ឆ្នាំជនជាតិជប៉ុនបានឈ្នះមេដាយសំរឹទ្ធក្នុងការប្រណាំងស្គីទឹកកកផ្នែកបុរសក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៤ នៅទីក្រុងសូជី ប្រទេសរុស្ស៊ីត្រូវបានគេសង្ស័យថា បណ្តាលឲ្យរងរបួសដោយសារការធ្វេសប្រហែស និងការគេចពីការធ្វើតេស្តជាតិអាល់កុលក៏ដូចជាការបំពានច្បាប់ចរាចរណ៍រួមទាំងកាតព្វកិច្ចផងដែរ។ លោក Hiraoka ត្រូវបានគេចោទប្រកាន់ថា កំពុងបើកបរប្រហែលម៉ោង៩ និង ៥៥ នាទីព្រឹកថ្ងៃទី ២៩ ខែកញ្ញានៅ...
លោក Jose Mourinho ចង់ក្លាយជាអ្នកចាត់ការដំបូងឈ្នះពានជាមួយក្លឹបអង់គ្លេស៣ផ្សេងគ្នាហើយ Arsenal ត្រូវបានរំពឹងថា ជាក្លឹបអាចត្រូវបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះចាប់អារម្មណ៍។ Mourinho កំពុងមានចំណាប់អារម្មណ៍ចង់ត្រលប់មកកាន់ Premier League វិញ ហើយកាំភ្លើងធំអាចជាក្លឹបដែលលោកត្រូវមកដឹកនាំ ស្របពេលលោក Unai Emery ក្នុងស្ថិតក្រោមសម្ពាធ។ Mourinho ធ្លាប់ឈ្នះពាន Europa League និង...
ខេត្តបាត់ដំបង៖លោកហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកប្រាប់ឲ្យដឹងថា ការសាងស់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងគិតមកដល់ពេលនេះទទួលបានលទ្ធផល៣០ភាគរយ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។ លោកអគ្គលេខាធិការបានបន្តថា ក្នុងនោះយើងបានបុកគ្រឹះ និងចាក់បាតអាងហែលទឹករួចរាល់ហើយ ចំណែកប្រព័ន្ធទុយោខាងក្រោមអាងក៏ហើយដែរ ស្ថានភាពនៃការសាងសង់ល្អខ្លាំងណាស់ ដោយសារតែដីនៅទីនោះអំណោយផល និងអាកាសធាតុល្អទៀតអាចធ្វើការទាន់ពេលវេលាកំណត់។ សម្រាប់ការចុះទៅលើកនេះដើម្បីត្រួតពិនិត្យទំហំ ខ្នាត និងសម្ភារបរិក្ខារធ្វើតាមស្តង់ដារអន្តរជាតិ។...
ខេត្តកណ្តាល៖លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាលអញ្ជើញចួលរួមពិធីបិទការប្រកួត “កីឡាដើម្បីទាំងអស់គ្នា ” ខេត្តកណ្តាប្រចាំឆ្នាំ២០១៩ ដែលមាន៤ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់ដោយរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ខេត្ត។ លោក គីម រិទ្ធីបានមានប្រសាសន៍ថា ខេត្តកណ្ដាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ...
ខ្សែប្រយុទ្ធ Romelu Lukaku រកបានគ្រាប់ទី៧នៅ Serie A រដូវកាលនេះ បន្ទាប់ពីជួយ Inter Milna ឈ្នះ Brescia ២-១ ឡើងឈរកំពូលតារាងក្នុងសប្ដាហ៍ទី១០។ កីឡាករ Lautaro Martinez ជាអ្នករកគ្រាប់ដំបូងឲ្យ Inter Milan មុនពេល Lukaku...
ខ្សែស្លាបវេលកីឡាករ Gareth Bale បាននិយាយប្រាប់សារព័ត៌មាន កាលពីពេលថ្មីៗនេះថា ខ្លួនលែងសូវតាមដាន ព័ត៌មានអីហើយ ដោយគ្រាន់តែតាមដានរឿង វាយកូនគោលប៉ុណ្ណោះ។ Bale បានលើកឡើងថា៖ ” ខ្ញុំមិនសូវតាមដានរឿងច្រើនទេ។ ខ្ញុំមើលខ្លះៗពីស្ថានភាពសេដ្ឋកិច្ច ព្រោះអីវាប៉ះពាល់ដល់ការរកស៊ីរបស់ខ្ញុំ។ ប៉ុន្តែដោយសារតែមានការប្រែប្រួលច្រើន ខ្ញុំមិនសូវមើលច្រើនទេ។ ខ្ញុំមិនដឹងរឿង Brexit (អង់គ្លេសចាកចេញពី EU) ដើរដល់ណាហើយ...
Christian Pulisic បានស៊ុតបញ្ចូលទី៣គ្រាប់តែឯង ឬ Hat-Trick កាលពីថ្ងៃអាទិត្យ ជួយ Chelsea យកឈ្នះម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ៤-២។ នេះជាការរកបាន Hat-Trick លើកដំបូងក្នុងអាជីពរបស់កីឡាករវ័យ២១ឆ្នាំ ដូច្នេះទើបរូបគេសឹងតែភ្លេចថាត្រូវយកបាល់ទៅរក្សាទុកក្រោយចប់ការប្រកួត។ “ខ្ញុំភ្លេចថាត្រូវយកបាល់ទៅតាមខ្លួន ព្រោះវាជា Hat-Trick ទីមួយ ប៉ុន្តែសំណាងបានមិត្តរួមក្រុមយកឲ្យ”។ Pulisic...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទទី២៨ ខែតុលានេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអេហ្ស៊ីបMohamed Salah បានក្លាយទៅជាវិរៈបុរសរបស់ក្លឹបក្នុងជ័យជំនះលើក្រុមមាន់ខ្នាយមាសSpursកាលពីយប់មិញដោយអាចរកបាល់បាន១គ្រាប់ជាបាល់ពិន័យ១១ម៉ែត្រទទួលបានលទ្ធផល២ទល់នឹង១បន្ថែម៣ពិន្ទុឈរលើកំពូលតារាងដដែល។ Salahដែលទើបងើបពីរបួសកជើងបានប្តូរជំនួសJoe Gomez ដើម្បីជួយក្រុមក្នុងការប្រកួតដ៏សំខាន់មួយនេះប៉ុន្តែសំណាងមិនល្អឡើយទោះបីទទួលបានជ័យជំនះមែនប៉ុន្តែSalahក៏បានទទួលរងរបួសសាជាថ្មីផងដែរ។ របួសរបស់Salahបានក្លាយទៅជាក្តីព្រួយបារម្ភធំមួយទៀតសម្រាប់LiverpoolជាពិសេសលោកKloppខណៈដែលក្នុងការប្រកួតដូចគ្នានេះខ្សែការពារឆ្នើមហូឡង់Van Dijkក៏ទទួលបានរបួសផងដែរ។ ទោះបីជាយ៉ាងណាក្តីព័ត៌មានបន្ថែមពីរបួសរបស់កីឡាករទាំងពីរគឺមិនទាន់ត្រូវបានធ្វើការអះអាងបន្ថែមនៅឡើយរងចាំរហូតដល់ការពិនិត្យពីក្រុមគ្រូពេទ្យជំនាញជាមុនសិន៕ ប្រែសម្រួល:ស៊ុនលី
មកដល់ពេលនេះកីឡាករខ្សែបម្រើថ្លៃបំផុតលើលោក Paul Pogba ទើបតែអាចបង្ហាញខ្លួនឲ្យបិសាចក្រហម Man United បាន៥ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីរបស់អង់គ្លេស។ The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទទី ២៨ ខែតុលានេះបានឲ្យដឹងថាការបង្ហាញខ្លួនតិចតួចនេះគឺដោយសារតែរបួសកជើងរបស់កីឡាករដែលបានបន្តកើតឡើងតាំងតែ ពីខែសីហាមកម្ល៉េះ។កន្លងមកគេបានរំពឹងថា Pogba នឹងអាចបង្ហាញខ្លួនឡើងវិញទាន់ការប្រកួត Carabao Cupប៉ះនឹងChelseaប៉ុន្តែជាក់ស្តែងលោកSolkjareបានបញ្ជាក់ថារូបគេនឹងបន្តសម្រាកព្យាបាលយ៉ាងហោចណាស់១ខែទៀត។ លោក Solkjare បាននិយាយដូច្នេះថាខ្ញុំមិនគិតថា Pogba នឹងអាចបង្ហាញខ្លួនឡើងវិញបានមុនខែធ្នូនោះឡើយ។...
តូក្យូ៖ប្រភពជាច្រើនបាននិយាយថា សម្រាប់ផែនការមួយដែលធ្វើការផ្លាស់ទីការរត់ម៉ារ៉ាតុងនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ពីទីក្រុងតូក្យូទៅទីក្រុង Sapporo ដោយសារតែការព្រួយបារម្ភអំពីការឡើងកម្តៅខ្លាំង គណៈកម្មាធិការរៀបចំការប្រកួតកំពុងពិចារណាចាប់ផ្តើម និងបញ្ចប់ព្រឹត្តិការណ៍នៅក្នុងឧទ្យាន Odori Park របស់ Sapporoយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សម្រាប់វគ្គរត់ម៉ារ៉ាតុងថ្មីនេះនឹងធ្វើឡើងដោយផ្នែកខ្លះនៃព្រឹត្តិការណ៍ហុកកៃដូម៉ារ៉ាតុនប្រចាំឆ្នាំនាឧទ្យាន Odori ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងក៏ជាកន្លែងចាប់ផ្តើមនិងបញ្ចប់ផងដែរ។ឧទ្យាននេះកំពុងត្រូវបានពិចារណាជំនួស Sapporo Dome ដែលជាបេក្ខជនម្នាក់នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ព្រោះវាបង្ហាញពីបញ្ហាប្រឈមខាងដឹកនាំសាស្ត្រផ្សេងៗដូចជាច្រកចូលតូចចង្អៀត។ បន្ទាប់ពីការប្រកាសភ្លាមៗរបស់IOCនៅថ្ងៃទី ១៦ ខែតុលាទាក់ទងនឹងការផ្លាស់ប្តូរកន្លែងប្រកួត និងមានរយៈពេលតិចជាង...