កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា មិនដូចក្រុមតារាផ្សេងទៀតទេ ក្រុមតារាចម្រៀងនារីអាមេរិក KATSEYE ហាក់ដូចជាជាប់ពាក់ព័ន្ធក្នុងពាក្យចចាមអារ៉ាម អំពីការណាត់ជួបជាបន្តបន្ទាប់ដោយបើកចំហ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ពាក្យចចាមអារ៉ាមអំពីការណាត់ជួបថ្មីៗនេះរបស់នាង Megan ជាមួយតារាចម្រៀងម្នាក់ បានបង្កឲ្យមានការរិះគន់បន្ទាប់ពីចែករម្លែកការ ចោទប្រកាន់ប្រឆាំងនឹងតារារូបនេះ។
អ្នកលេងអ៊ីនធើណេតម្នាក់បានចែករម្លែករូបថត របស់នាង Megan ជាមួយតារាចម្រៀង Otis Pavlovic ហើយពួកគេបានសម្តែងកំហឹង ព្រោះពួកគេបានអះអាងថា តារារូបនេះមានការចោទប្រកាន់ប្រឆាំង នឹងគាត់ហើយបានបង្ហាញអាកប្បកិរិយាមានបញ្ហា។
មតិយោបល់ និង Tweet ផ្សេងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកលេងអ៊ីនធើណេតបានចែករម្លែកកំហឹងរបស់ពួកគេចំពោះសកម្មភាពរបស់ Megan និងត្រូវបានគេមើលឃើញថា នៅជាមួយមនុស្សដែលត្រូវបានចាត់ទុកថា “មានបញ្ហា”៕
