ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង កម្ពុជា ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សកីឡាសុំសាក់ស្នៀត គុនជាមួយអ្នកប្រដាល់ថៃ Phat Ka ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fireរបស់SEATV។ លោក ញាណ សុធី...
Colchester បានឈានទៅវគ្គ៨ក្រុមចុងក្រោយពាន League Cup ក្រោយយកឈ្នះ Crawley Town ៣-១ នៅវគ្គ១៦ក្រុម ឬជុំទី៤។ ក្រុមមកពីក្របខ័ណ្ឌ League Two មួយនេះបានចាប់ឆ្នោតរើសគូកាលពីម្សិលមិញហើយជាលទ្ធផលពួកគេត្រូវប្រឈមមុខជាមួយជើងខ្លាំង Manchester United មកពី Premier League ដែលទៅស៊ី Chelsea ដល់ផ្ទះកាលពីវគ្គមុន។...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក “The 6th World Vovinam Championships” លើកទី៦ ឆ្នា២០១៩ នាខែធ្នូខាងមុខនេះកាន់តែជិតខិតមកដល់ហើយ សម្រាប់សហព័ន្ធកំពុងតែជំរុញការហ្វឹតហាត់របស់កីឡាករ-កីឡាការីនីជារាល់ថ្ងៃដើម្បីពង្រឹងសមត្ថភាពពួកគេឲ្យកាន់តែល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះការប្រកួត។ លោក អ៊ូ រតនា លោកអនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា នាដើមខែវិច្ឆិកា ឆ្នាំ២០១៩ក្រុមកីឡាករ-កីឡាការីនីវ៉ូវីណាមកម្ពុជាចំនួន២ក្រុមនឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាករ-កីឡាការីនីវ៉ូវីណាមវៀតណាម២ក្រុមដែរក្នុងការដកស្រង់បច្ចេកទេស និងសមត្ថភាពមុនការប្រកួត“The 6th World Vovinam Championships” នឹងប្រព្រឹត្តនាថ្ងៃទី១៦ដល់២២ឆ្នាំ២០១៩...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៥ដើម្បីពង្រឹងវិន័យ និងក្រមសីលធម៌ការប្រកួតនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីរួមខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺនបានមានប្រសាសន៍ក្នុងអង្គប្រជុំថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ គុនខ្មែរជាលក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺ និងការប្រកួតប្រដាល់ គុនខ្មែរលក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនឹងធ្វើនៅថ្ងៃទី០២-០៣វិច្ឆិកា២០១៩...
ហេតុការណ៍មួយដែលអ្នកគាំទ្រក្លឹបនិងប្រធានក្លឹបកីឡាករGraint Xhakaបានឈ្លោះគ្នានៅក្រោយការប្រកួតស្មើជាមួយនឹងCrystal Palaceនៅមិនទាន់បញ្ចប់នៅឡើយទេដោយគ្រូបង្វឹកក្លឹបលោកEmeryបានបញ្ជាក់ថាXhakaនឹងចេញមុខសូមទោសជាសាធារណៈក្នុងពេលខាងមុខនេះដ៏ឆាប់នេះ។ The Sunsportsចេញផ្សាយនៅថ្ងៃពុធនេះបានចេញផ្សាយនៅក្នុងហេតុការណ៍កន្លងនោះផងដែរប្រធានក្រុមការងារអ្នកថតរបស់ក្លឹបលោកStuart McFarlaneដែលក្រោយមកបានបង្ហោះរូបថតដ៏គួរឲ្យសង្វេគមួយអំពីកីឡាករអេស្បាញLucas Torreira។កីឡាកររូបនេះបានសម្រក់ទឹកភ្នែកក្នុងពេលដែលហេតុការណ៍នេះបានកើតឡើងនេះបើយោងតាមការបង្ហោះរបស់ប្រធានក្រុមការងារថតរូបរូបនេះ។ លោកMcFarlaneបានបញ្ជាក់ទៀតថាលោកមិនដាច់ចិត្តបង្ហោះរូបនេះឡើយប៉ុន្តែជាក់ស្តែងលោកត្រូវតែសម្រេចចិត្តធ្វើបែបនេះ។គេជឿជាក់ថាTorreiraវ័យ២៣ឆ្នាំរូបនេះបានបង្ហាញនូវអារម្មណ៍សោកស្តាយក្នុងពេលដែលXhakaត្រូវបានប្តូរចេញនិងឈ្មោះជាមួយនឹងអ្នកគាំទ្រនោះ៕ ប្រែសម្រួល:ស៊ុនលី
នៅក្នុងព្រឹត្តិការណ៍ UEFA Champions League នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ មានកីឡាករអង់គ្លេស ៤រូបប៉ុណ្ណោះ ដែលរកបាន ៣គ្រាប់ក្នុងមួយគ្រាប់ (Hat-Trick)។ កីឡាករទាំង ៣រូបនោះគឺ Michael Owen៖ រកបាន Hat-Trick ក្នុងប្រកួតរវាង Wolfsburg និង Mahcester United កាលពីឆ្នាំ២០០៩។...
ភ្នំពេញ៖ ក្លិបកីឡាតេក្វាន់ដូ WT បក្សីដែកដណ្តើមបានមេដាយចំនួន៦គ្រឿងនៃព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិលើកទី ឆ្នាំ២០១៩ “9th Tirak Taekwondo International 2019” នៅក្រុងបាងកកប្រទេសថៃ ក្នុងសាកលវិទ្យាល័យ King Mugkut Teachnology ។ លោកជា សារ៉ាត ប្រធានក្លិបកីឡាតេក្វាន់ដូ WT បក្សីដែក...
ភ្នំពេញ៖អ្នកប្រដាល់សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែកប៉ះប្រដាល់ថៃជើងខ្លាំង Kreang krai ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ខណៈអ្នកប្រដាល់ជាយដែនឡុង ឡា ក្លិបអប់រំកាយ និងកីឡាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យសុំសាក់ស្នៀតគុនខ្មែរជាមួយអ្នកប្រដាល់ថៃ Phat Thany ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនៃការប្រកួតខារ៉ាបាវនៅលើសង្វៀនSEATV នារសៀល ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបានប្រាប់ឲ្យដឹងថា...
តូក្យូ៖គណៈគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” កំពុងធ្វើការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងនៅលើដៃរបស់ខ្លួនដោយព្យាយាមផ្លាស់ទីម៉ារ៉ាតុងនៅឆ្នាំក្រោយពីទីក្រុងតូក្យូយ៉ាងក្តៅគគុកទៅទីក្រុង Sapporo ភាគខាងជើងប្រទេសជាតំបន់ត្រជាក់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ស្ថាប័នអូឡាំពិកដ៏មានឥទ្ធិពលកំពុងប្រឆាំងនឹងអភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike ដែលធ្លាប់ត្រូវបានគេមើលឃើញថា ជាបេក្ខជននាយករដ្ឋមន្រ្តីជប៉ុនដែលអាចធ្វើទៅបាន និងជាអ្នកនយោបាយវង្វេងស្មារតីបំផុតម្នាក់របស់ប្រទេសនេះ។ ឥឡូវនេះលោកស្រីបានក្លាយខ្លួនជាអ្នកតំណាងឲ្យប្រជាជន៣៥លាននាក់ដែលរស់នៅក្នុងទីក្រុងតូក្យូដែលចង់បានទីក្រុងរបស់ពួកគេបង្ហាញដូចជាអ្នករត់លើផ្លូវតម្រង់ជួរដោយទីសក្ការៈបូជា ប្រាសាទ និងអាគារខ្ពស់ ៗ ។ ការរត់ម៉ារ៉ាតុង និងការប្រណាំងក៏ជាព្រឹត្តិការណ៍មួយចំនួនដែលអនុញ្ញាតឲ្យចូលទស្សនាដោយសេរីដែលជាទំនិញមានតម្លៃជាមួយសំបុត្រអូឡាំពិកពិបាករកនៅជប៉ុន។ នៅការបើកថ្ងៃពុធនៃការប្រជុំ ៣ថ្ងៃជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងមន្រ្តីទីក្រុងតូក្យូ លោកស្រី...
តូក្យូ៖អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០បានបង្ហាញនូវកន្លែងប្រកួតកីឡាកាយសម្ព័ន្ធដែលត្រូវបានចំណាយទឹកប្រាក់អស់ ២០,៥ ពាន់លានយ៉េនបង្កើតឡើងដោយផ្ទាល់ ព្រមទាំងបំផុសគំនិតដោយស្ថាបត្យកម្មជប៉ុន និងប្រើប្រាស់ឈើនាំយកមកនៅជុំវិញប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មជ្ឈមណ្ឌលកាយសម្ព័ន្ធ Ariake Gymnastics នាពេលអនាគតស្ថិតនៅកណ្តាលទីក្រុងតូក្យូដែលប្រើប្រាស់ឈើចំនួន២,៣០០ ម៉ែត្រគូប ហើយត្រូវបានបម្រុងទុកដើម្បីប្រើបច្ចេកទេសសាងសង់បែបបុរាណបានព្យាករណ៍ពីការប្រើប្រាស់វត្ថុធាតុដើមទំនើប។ រចនាសម្ព័ននេះមានដំបូលស្រោបដោយថ្នមៗដោយជញ្ជាំងខាងក្រៅត្រូវបានសាងសង់ពីឈើតាត្រៅប្រវែង។ កំណាត់ទ្រទ្រង់ធ្វើឲ្យអគារមើលពីចម្ងាយហាក់ដូចជាស្ថិតនៅលើអាកាស។ អ្នករៀបចំកម្មវិធីបាននិយាយថា មជ្ឈមណ្ឌលកាយសម្ព័ន្ធ Ariake Gymnastics មើលទៅដូចជា “ចានឈើអណ្តែតនៅតំបន់ឆកសមុទ្រ”។ អ្នករៀបចំកម្មវិធីបានបន្តថា...