ការប្រកួតវគ្គសន្សំពិន្ទុសប្ដាហ៍ទី១នៃពានរង្វាន់ធំបំផុត ប្រចាំទ្វីបអឺរ៉ុប UEFA Champions League បានបញ្ចប់ទៅហើយ ដោយBayern Munich របស់ក្រុមមកពីអាល្លឺម៉ង់ កាន់កាប់កំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីពួកគេស៊ុតយ៉ាងចាស់ដៃ ៩-២ទៅលើក្រុម Dinamo Zagreb ។ ដ្បិតតែការប្រកួតបានបញ្ចប់ ប៉ុន្តែសូមធ្វើការពន្យល់ពីតារាងពិន្ទុនោះឡើងវិញម្ដងទៀត គឺពីលេខ១ដល់លេខ៨ នឹងឡើងទៅវគ្គ១៦ក្រុម ចុងក្រោយដោយស្វ័យប្រវត្តិក្រោយពេលប្រកួតសន្សំពិន្ទុចប់។ ខណៈពីក្រុមលេខ៩ដល់លេខ២២នឹងធ្វើការប្រកួតជម្រុះបន្តទៀតដើម្បីស្វែងរក៨ក្រុមបន្ថែមទៀត ទៅបង្គ្រប់១៦ក្រុម...
ក្លឹប Bayern Munich ពេញចិត្តនឹងទម្រង់លេង របស់ខ្សែបម្រើប្រយុទ្ធ Michael Olise។ យោងតាមការចុះផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថាថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្លឹបយក្សអាល្លឺម៉ង់កំពុងពេញចិត្តយ៉ាងខ្លាំងលើទម្រង់លេងរបស់ Olise។ មិនត្រឹមតែ Olise ស៊ុតចូលទីហើយបង្កើតលទ្ធផលភ្លាមៗនោះទេ លើសពីនេះ កីឡាករបានចូលរួមបង្កើនឥទ្ធិពលវិជ្ជមានក្នុងការជួយពង្រឹង និងសម្រួចទម្រង់លេងរបស់ក្រុម។ កីឡាករពិតជាស័ក្ដិសមទៅនឹងតម្លៃផ្ទេរ។ នេះបើតាមការលើកឡើងរបស់ប្រភពដដែល។ កាលពីខែកក្កដា...
Atalanta និង Arsenal បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា០-០ សម្រាប់ការប្រកួតបើកឆាក UEFA Champions League ទទួលបានម្នាក់១ពិន្ទុក្នុងការប្រកួតលើទឹកដីរបស់ក្រុមអ៊ីតាលី។ ក្នុងការប្រកួតនោះគេមើលឃើញថា អ្នកចាំទីរបស់ក្រុមផ្ញៀវ David Raya បានសង្គ្រោះបាល់ប៉េណាល់ទី និងបាល់បន្ថែមប៉េណាល់ទីនោះបានល្អមែនទែន។ David Raya អ្នកចាំទីរបស់ Arsenal បានសង្គ្រោះបាល់ចំនួនពីរលើកពីការស៊ុតប៉េណាល់ទី១លើក និងបាល់តែតពេលឡងត្រឡប់មកវិញហើយ តែតបន្ថែមដោយខ្សែប្រយុទ្ធ...
ហ្សឺណែវ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ “FIFA” បានសហការជាមួយអង្គការ សុខភាពពិភពលោក “WHO” កាលពីថ្ងៃពុធ សម្រាប់យុទ្ធនាការពិសេសមួយ ដើម្បីអប់រំឧស្សាហកម្មបាល់ទាត់ អំពីហានិភ័យនៃការរងរបួស នៅពេលប្រកួតបង្ក ឲ្យមានបញ្ហាផ្លូវចិត្តរបស់កីឡាករ។ អគ្គនាយក WHO លោក Tedros Adhanom...
ភ្នំពេញ ៖ នាយប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានជួបសំណេះសំណាល និង ជូនដំណើរក្រុមគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូកម្ពុជា១២ នាក់នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាយូដូ ជ្រើសរើសជើងឯក ឆ្នាំ២០២៤ នៅខេត្ត CHONBURI...
ភ្នំពេញ ៖ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ដែលជាសេនាធិការ របស់ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡារាំកម្រិតមធ្យម ឆ្នាំ២០២៤ ដែលបានដំណើរការពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា...
ខ្សែប្រយុទ្ធ Antony Martial បានរកបានក្លឹបថ្មីទៅលេងហើយគឺ ក្លឹប AEK Athens ដែលជាក្លឹបនៅក្រិក។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបក្រិកនេះផ្ទាល់នៅក្នុងថ្ងៃនេះ។ កីឡាករនេះបានបញ្ចប់កុងត្រាជាមួយនឹងក្លឹប Manchester United ក្រោយមកលេងឲ្យក្លឹបនេះតាំងពីឆ្នាំ២០១៥មក។ប៉ុន្មានរដូវកាលចុងក្រោយនេះ Martial មិនសូវជោគជ័យនៅក្លឹប Man Utd នោះទេដោយសារតែកីឡាករនេះមានរបួសច្រើនជាញឹកញាប់ក្នុងមួយរដូវកាលទៅមួយរដូវកាល។ Martial ធ្លាប់លេងឲ្យបិសាចក្រហមតាំងពីរដូវកាលឆ្នាំ២០១៥/១៦ ដោយចូលលេងបាន ៣១៧ប្រកួត...
មេឃខៀវ Manchester City មិនអាចធ្វើអ្វី Inter Milan បានទេ ពោលគឺបញ្ចប់ត្រឹម០-០ បើទោះបីព្យាមយាមបង្កើតឱកាសស៊ុតរហូតដល់២២ជើង ខណៈដែល PSG យកឈ្នះ Girona ១-០ ទាំងលំបាកសម្រាប់ការប្រកួត UEFA Champions League កាលពីយប់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤។ មេឃខៀវបានព្យាយាមបង្កើតឱកាសស៊ុតជាច្រើនដងទៅលើក្រុមខ្លាំងមកពីអ៊ីតាលី Inter...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាការរើសអើងពណ៍សំបុរ នៅលើបណ្តាញអ៊ីនធឺណេត ទៅលើកីឡាករអង់គ្លេសសំខាន់ៗ២នាក់គឺ Bukayo Saka និង Jude Bellingham អំឡុងពានរង្វាន់អឺរ៉ូឆ្នាំ២០២៤នឹងត្រូវបើកការស៊ើប អង្កេតហើយនៅសប្តាហ៍នេះ។ ការប្រកួតផ្តាច់ព្រ័ត្រអង់គ្លេស បរាជ័យក្រោមស្នាដៃអេស្បាញ ទោះបីជាបានលេងបានយ់ាងល្អតាំងតែពីដើមពានរង្វាន់មក្តីហើយពេលនោះតារាឆ្នើមរបស់ Real Madrid និង Arsenal ទាំងពីររូបនេះគឺជាអ្នកទទួលរងគ្រោះ...
ស៊ែប៊ី៖សហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) បានធ្វើការផាកការប្រកួតរយៈពេល ៥ ខែសម្រាប់ កីឡាករយូដូ Nemanja Majdov របស់ប្រទេសស៊ែប៊ី សម្រាប់ការបំពានច្បាប់សាសនា របស់សហព័ន្ធក្នុងអំឡុង ពេលការប្រកួត នៅកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ដោយកីឡាកររូបនេះ បានប្រកាសកាលពីថ្ងៃចន្ទ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការចេញផ្សាយពីគេហទំព័រ RT។ កីឡាករយូដូ Majdov បាននិយាយថា លោកត្រូវបានគេជូនដំណឹង...