ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់រំលឹកខួបលោក ទេព ឃុណា លើទី២៨ ឆ្នាំ២០២៣ “28th Annual Tep Kunnah Memorial Cup 2023” ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣បិទជាផ្លូវការហើយ ការប្រកួតរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផ្ទាល់។ លោក ជា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣អញ្ជើញចូលរួមបិទការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូងការប្រកួត ហើយការប្រកួ...
យោងតាមការចេញផ្សាយ របស់ The Sun បានឲ្យដឹងថាកីឡាករអ្នកចាំទីអេស្បាញ Davide De Gea បានសម្រេចចិត្តបោះបង់ចោលកុងត្រាដែលមានតម្លៃខ្លួនដល់ទៅ៥០ម៉ឺនផោនដែលនឹងចូលរួមលេងជាមួយនឹងកីឡាករ Cristiano Ronaldo វិញនៅលីគអារ៉ាប់។ កីឡាករដែលមានវ័យ៣៣ឆ្នាំរូបនេះ ក្រោយការចាកចេញពីក្លឹប Man UTD ហើយនោះក៏ត្រូវបានចាប់អារម្មណ៍ ពីក្លឹបជាច្រើននៅប្រទេសកំណើតផងដែរ ប៉ុន្តែជឿជាក់ថាគាត់នឹងអាច ទទួលយកកុងត្រា ទៅលេងនៅប្រទេស អាមេរិកជំនួសវិញ...
The Sun ចេញផ្សាយនៅថ្ងៃនេះ បានអះអាងថា ក្រុមបុគ្គលិក របស់ក្លឹបបិសាច ក្រហម Man UTD គឺបានចរចាជាមួយ នឹងកីឡាករ Antonio Griezmann រួចទៅហើយអំពីលទ្ធភាព នៃការផ្ទេរពីអេស្បាញ មកអង់គ្លេស។ Man UTD ដែលបច្ចុប្បន្នកំពុងឈរ នៅលេខរៀងទី៦ ក្នុងលីគកំពូល របស់អង់គ្លេស...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Luka Madric ទំនងជានឹងសម្រេចចិត្ត រួចរាល់ហើយក្នុងការផ្ទេរ ចេញពីក្លឹប Real Madrid សម្រាប់ក្លឹប នៅលីគកំពូល Saudi Arabia ជាពិសេសបន្ទាប់ ពីមានបញ្ហា មិនសូវបង្ហាញខ្លួន បានល្អនៅរដូវកាលនេះ ។ តាមការព្យាករណ៍ កីឡាករ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ ប៉ទុយហ្គាល់ Bruno Fernandes បានបង្ហាញនូវបំណងចង់ ឲ្យកីឡាករមិត្តរួមក្រុមជម្រើសជាតិ ម្នាក់មកចូលរួមក្លឹប បិសាចក្រហម Man UTD ជាមួយគ្នា។ កីឡាករប្រធានក្រុមរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ឲ្យកីឡាករ Joao Neves ដែលកំពុងលេងជាមួួនឹងក្លឹប Benfica...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានបណ្តុះគំនិតឱ្យគ្រូបង្វឹក លើកទម្ងន់ទាំងអស់ត្រូវស្វែងរក សង្កេតមើលធនធាន កីឡាករ កីឡាការិនី ដើម្បីសម្រួចទៅរកក្តីស្រមៃ ចង់ឈ្នះមេដាយអូឡាំពិកហ្គេម នៅថ្ងៃណាមួយ ពីព្រោះក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា មិនធ្លាប់ឈ្នះមេដាយព្រឹត្តិការណ៍ កីឡាអូឡាំពកហ្គេមនោះទេ...
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ឆាល អេសយ៉ាង ប្រធានសហព័ន្ធសន្តិភាពសកលនិងជាតំណាងឲ្យប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក លោក អៀ ធូ អនុប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា និងលោកអគ្គលេខាធិការសមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងចៅក្រម ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភពីក្រសួង អប់រំយុវជន...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនៅតែរក្សាឥទ្ធិពលរបស់ខ្លួនលើប្រភេទកីឡាមួយនេះដដែល ដោយគ្មានក្រុមប៉ូល និងប៉េតង់ខេត្ត និងក្រសួងដទៃអាចដណ្តើមតំណែងជើងឯកប្រចាំឆ្នាំ បន្ទាប់ពីក្រុមកីឡាប៉ូល និងប៉េតង់ក្រសួងការពារជាតិដណ្តើមមេដាយមាសចំនួន ៣ គ្រឿងក្នុងចំណោម ៦វិញ្ញាសា។ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោកឧត្តមសេនីយឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានដាក់ផែនការថ្មីមួយក្នុងការបន្តកុងត្រាថ្មីជូនគ្រូបង្វឹកលោក Carlo Ancelotti ខណៈដែលបច្ចុប្បន្នវាមានសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ។ បុរសជនជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Real Madrid សាជាថ្មីកាលពីឆ្នាំ២០២១ប៉ុន្តែកុងត្រាបានឈានចូលមកដល់ទីបញ្ចប់់ប៉ុន្តែជឿជាក់ថាគាត់នឹងអាចទទួលបានកុងត្រាថ្មីដែលមានរយៈពេល២ឆ្នាំបន្ថែមទៀត។ គួរឲ្យដឹងដែរថាកន្លងមកគ្រូបង្វឹករូបនេះ ក៏តែងតែមានដំណឹងអំពីការសម្រេចចិត្ត ទៅចូលរួមក្នុងការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលផងដែរប៉ុន្តែលោកមិនដែលបានបង្ហាញបំណងនិងផែនការនៃការចាកចេញពី Real Madrid នៅឡើយនោះទេ៕ ប្រែសម្រួល៖ស៊ុនលី