ភ្នំពេញ ៖ កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមកីឡាករ-កីឡាការិនីភ្នំពេញ ដណ្តើមមេដាយមាស ចំនួន ៣ គ្រឿង ចំណែកក្រុម កីឡាករ-កីឡាការិនី ដណ្តើម មេដាយប្រាក់ ចំនួន ២ គ្រឿង ដណ្តើម មេដាយមាស ចំនួន ៣ គ្រឿងក្នុង...
ខាងក្រោមនេះជាក្លឹបទាំង១០ ដែលមានតម្លៃខ្ពស់បំផុត នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤នេះ បើតាមស្ថិតិរបស់ Transfermarkt៖ ១. ក្លឹប Manchester City៖ មានតម្លៃសរុប ១.១៨ប៊ីលានដុល្លារ។ ២. ក្លឹប Arsenal៖ មានតម្លៃសរុប ១.១១ប៊ីលានដុល្លារ។ ៣. ក្លឹប Paris Saint Germain៖ មានតម្លៃសរុប...
ចាប់តាំងពីឆ្នាំ២០១៧មក ក្លឹប Manchester City រកលុយបានប្រហែល ៣២៤លានដុល្លារអាមេរិក ដោយគ្រាន់តែលក់កីឡាករថ្នាលយុវជន។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Goal។ តាមពិតទៅ ក្លឹបមួយនេះទើបតែមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្នាលយុវជនកម្រិតស្តង់ដារពិភពលោកនៅក្នុងឆ្នាំ២០១៤ ដោយកាលនោះ Man City ចំណាយលុយប្រមាណជិត ២៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលនេះ។ ការរីកចម្រើននៃកម្លាំងយុវជនរបស់ក្លឹប Man City ត្រូវបានបង្កើនឡើង...
ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃក្រសួងមហាផ្ទៃ ត្រូវបន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាបានសាមគ្គីភាព ឱ្យកាន់តែរឹងមាំ ។ ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមផ្ទៃ នាថ្ងៃទី៨...
Premier League បានធ្វើការបញ្ចេញបញ្ជីឈ្មោះអ្នកដឹកនាំក្លឹបចំនួន៥នាក់ ដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែសីហា។ អ្នកចាត់ការក្លឹបដែលឈ្នះពានខាងលើនេះមានឈ្មោះដូចខាងក្រោម៖ លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool លោក...
ក្រោយផ្ទេរមកចូលរួមបិសាចក្រហម Man UTD បានសម្រេចចិត្តកីឡាករខ្សែបម្រើ Sofyan Amrabat បានធ្វើការលើកសរសើរគ្រូបង្វឹកលោក Erik Ten Hag យ៉ាងខ្លាំងជាពិសេសនូវទំរង់បង្វឹករបស់គាត់។ The Goal បានចេញផ្សាយថាកីឡាករ Amrabat បាននិយាយរៀបរាប់ជាច្រើនអំពីប្រវត្តិធ្វើការជាមួយគ្នាកាលពីអតីតកាលនិងបានសរសើរខ្លាំងអំពីគ្រូបង្វឹករូបនេះថាគឺជាបុគ្គលដែលផ្តល់ឳកាសនិងជួយឲ្យទំរង់លេងរបស់គាត់ឡើងដល់កំពូលបែបនេះ។ Amrabat និយាយថា៖គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់ខ្ញុំកាលពីវ័យក្មេង។នៅពេលដែលខ្ញុំមានអាយុ១៩ឆ្នាំគាត់បានផ្តល់ឳកាសឲ្យខ្ញុំអាចលេងក្នុងឈុត១១នាក់ដំបូងរបស់ក្លឹប Utrecht ហើយនៅទីនោះយើងបានធ្វើការជាមួយគ្នាបានយ៉ាងល្អប្រសើរបំផុត៕ ប្រែសម្រួល៖ស៊ុនលី
The Goal នោថ្ងៃនេះបានសរសេរថា អតីតកីឡាករ John Terry របស់ក្រុមជម្រើសជាតិអង់គ្លេសនឹងអាចចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមគឺលោក Steven Gerrard នៅលីគអារ៉ាប់ដើម្បីទទួលយកការងារជាមួយនឹងក្លឹប Al Shabab។ លោក Terry នឹងអាចទទួលបានឳកាសការងារជាគ្រូបង្វឹកដំបូង របស់ខ្លួនជាមួយនឹងក្លឹបនៅលីគកំពូលអារ៉ាប់ មួយនេះជាមួយនឹងប្រាក់រង្វាន់និងប្រាក់កម្រៃយ៉ាងច្រើនមួយ ដោយក្នុងនោះការព្រមព្រៀងជាពាក្យសំដីរវាងគ្នាក៏បានធ្វើឡើងរួចទៅហើយដែរ។ បច្ចុប្បន្ន Terry កំពុងបំពេញការងារជាទីប្រឹក្សារបស់ក្លឹប Chelsea...
ភ្នំពេញ៖នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រភេទកីឡាចំនួន ៧ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតជាផ្លូវការ បន្ទាប់ពីប្រភេទកីឡាការ៉េតេបញ្ចប់ការប្រកួតគេ ខណៈកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ចំពោះកីឡាទំាង ៧ ប្រភេទរួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ និងកីឡាហែលទឹកដោយធ្វើការប្រកួតតាមទីលានរៀងៗខ្លួនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។...
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Mo Salah នឹងមិនសម្រេចចិត្តចូលរួម ជាមួយនឹងក្លឹប Al Ittihad ឡើយរដូវក្តៅនេះ ទោះបីជាក្លឹបនៅលីគកំពូលនេះ បានត្រៀមចំណាយទឹកប្រាក់យ៉ាងច្រើន ក្តីសម្រាប់គាត់។ ប្រភពដដែលបានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងដំណឹងនេះ កីឡាករផ្ទាល់បានចេញមកបញ្ជាក់ផង ហើយក្រោយមកព្រមទាំងក្លឹប Liverpool បានអះអាងថា នឹងមិនមានការចាកចេញ...
ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិទាំង ១២ ប្រភេទនេះក្នុងគោលបំណង គឺបំផុសសកម្មភាពអប់រំកាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សានៅតាមរាជធានី-ខេត្តក្នុងនោះក៏មានប្រភេទកីឡាហែលទឹកមួយដែរ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងតាមប្រព័ន្ធអនឡាញថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិសម្រាប់សហព័ន្ធខ្មែរហែលទឹកជាលើកទី២ ឆ្នាំទី២ អ្វីដែលសហព័ន្ធផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ-កីឡាការិនីវ័យក្មេង ជាពិសេសសិស្សសិក្សាតាមវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជាដែលជាកីឡាករ-កីឡាការិនីបានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត។ លោកបានបន្តថា ការប្រកួតនេះគោលបំណងសំខាន់បំផុត គឺការចូលរួមរបស់កីឡាករ-កីឡាការិនីវ័យក្មេង ចំណែកលទ្ធផលបច្ចេកទេសយើងបានបោះជំហានទៅមុខជាបន្តបន្ទាប់...