លោក Ange Postecoglou អ្នកចាត់ការក្លឹប Tottenham Hotspur បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំ Premier League ក្នុងខែតុលា។ នេះបើយោងតាមការចុះផ្សាយ របស់លីគកំពូលនេះ ក្នុងថ្ងៃនេះ។
លោក Postecoglou បានឈ្នះពានអ្នកចាត់ការឆ្នើម PL នេះ៣ខែជាប់ៗគ្នាតាំងពីខែសីហាមក ។
នៅក្នុងខែតុលាកន្លងទៅនេះ លោកបានដឹកនាំ Spurs ឲ្យឈ្នះគ្រប់ប្រកួត និងបានធ្វើឲ្យក្លឹបនេះឈរនាំមុខ គេនៅតារាងប្រកួត PL។
លោកអ្នកចាត់ការរបស់ Spurs ទីមួយហើយ ដែលបានឈ្នះពាននេះ ៣លើកជាប់ៗគ្នា ៕
