កីឡា

លោក តឹក ប៊ុនវី ៖កីឡាករកាយវប្បកម្មកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ ២គ្រឿង នៃការប្រកួតជើងឯក ពិភពលោក នៅកូរ៉េខាងត្បូង

ភ្នំពេញ៖លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីធ្វើការចម្រាញ់កីឡាករកាយវប្បកម្មឆ្នើមក្នុងចំណោមជិត ២០ នាក់របស់សហព័ន្ធកីឡាកាយវប្បកម្ម និងហាត់ប្រាណកម្ពុជានាពេលនេះយើងដណ្តើមបានមេដាយសំរិទ្ធ ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មជើងឯក កមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទី១៤ នៅប្រទេសកូរ៉េខាងត្បូង។


លោកប្រធានបានបន្តថា មេដាយសំរិទ្ធ ២គ្រឿងនេះបានទៅលើកីឡាករ ស្រ៊ិន រាជ្យ សម្រាប់វិញ្ញាសាMen’s sports physique up To 180 Cm និងកីឡាករម្នាក់ទៀត គឺកីឡាក កីឡាករ ឃូ ឃាងហ៊ូ Men’s sports physique over 180 Cm ។ សហព័ន្ធគ្រោងបញ្ជូន ទៅចូលរួមចំនួន ៥ នាក់ រួមមានប្រធានគណៈប្រតភិ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ៣ នាក់ ។


អ្នកស្រី Amy’s Ham ជាគ្រូបង្វឹក និងប្រធានគណៈប្រតភិ ចំណែករូបលោកជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ។ព្រឹត្តិការណ៍ការប្រកួតកីឡា កាយវប្បកម្មកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទៅ ១៤ ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top