ភ្នំពេញ៖លោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡា ការ៉ាតេកម្ពុជា ព្រមទាំងជាអនុប្រធានសហព័ន្ធការ៉ត អាស៊ីអាសគ្នេយ៍តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញប្រកាសបើកការប្រកួតកីឡាការ៉ា តេជ្រើសរើស ជើងឯក ប្រចាំឆ្នាំ២០២២” រាជធានីភ្នំពេញនាថ្ងៃទី ០៣ ខែកុម្ភៈ...
ភ្នំពេញ៖នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ជម្រើសជាតិប្រដាល់សកល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំពិធី ចែកវិញ្ញា បនបត្រដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលចំនួន ០៨រូបដែលបានប្រឡងជាប់ ជាអាជ្ញា កណ្តាល-ចៅ ក្រមកម្រិតអន្តរជាតិផ្កាយ១ ដែលទទួលបានស្គាល់ដោយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាននិយាយថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ប្រដាល់សកលកម្ពុជា ៨រូប...
ខេត្តកណ្តាល ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាបាល់ទាត់ ចំនួន ៦ ក្រុម ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់នារីជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលប្រចាំ ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ...
មនុស្សជាង ២៤០ លាននាក់ ជុំវិញពិភពលោក លេងបាល់ទាត់ជារៀងរាល់ថ្ងៃ ។ នេះបើតាមសហព័ន្ធ សមាគមកីឡាបាល់ទាត់ អន្តរជាតិ ឬ Federation Internationale de Football Association ហៅកាត់ថា FIFA។ កីឡានេះបានវិវត្តពីល្បែងទាត់បាល់ ធ្វើពីស្បែកសត្វ រហូតមកក្លាយជាបាល់ទាត់ World Cup...
GENEVA ៖ សមាជិកដ៏តូចម្នាក់នៃក្រុមគ្រួសារ ការប្រកួតបាល់ទាត់របស់ FIFA ជាយូរមកហើយ គឺការប្រកួត Club World Cup ចុងក្រោយបំផុត ចាប់ផ្តើមនៅថ្ងៃពុធ ដែលជាព្រឹត្តិការណ៍ មានក្រុម ៧ ២ឆ្នាំបន្ទាប់ពីទម្រង់នោះនឹងត្រូវលុបចោល និង ២ឆ្នាំមុនពេលមានមហិច្ឆិតា កែប្រែឡើងវិញ ដោយមានក្រុមរហូតដល់ ៣២ យោងតាមការចេញផ្សាយ...
ខ្សែប្រយុទ្ធសេណេហ្គាល់ កីឡាករ Sadio Mane បានជួបមិត្តភ័ក្ដិពីកុមារភាព របស់ខ្លួន អំឡុងពេលទៅលេង ឲ្យក្រុមជម្រើសជាតិ ទល់នឹងប្រទេសហ្គីណេ-បាសូ ក្នុងក្របខ័ណ្ឌវគ្គជម្រុះ ពានប្រជាជាតិ នៃប្រទេសអាហ្វ្រិក។ មិត្តភ័ក្ដិរបស់ Mane មានឈ្មោះថា Solo ខានជួបគ្នារយៈពេល ១៧ឆ្នាំហើយ ។ អ្នកទាំងពីរ ធ្លាប់លេងបាល់ជាមួយគ្នានៅស្រុកកំណើតកាលពីតូចៗ។ តែនៅពេលនេះដែរ...
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur នឹងចូលមន្ទីរពេទ្យដើម្បីវះកាត់ថង់ទឹកប្រមាត់នៅថ្ងៃពុធនេះ ក្រោយពីលោកមានអាការៈចុកពោះធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់ក្លឹប។ ខាងក្លឹបបានចុះផ្សាយថា លោកត្រូវគ្រូពេទ្យរកឃើញថាមានបញ្ហារលាកថង់ទឹកប្រមាត់។ លោកនឹងត្រលប់មកធ្វើការវិញ បន្ទាប់ពីជាសះស្បើយវិញ ប៉ុន្តែ Spurs មិនទាន់បញ្ជាក់ថាត្រលប់មកវិញពេលណានោះទេ។ ប្រកួតបន្ទាប់របស់ក្លឹបមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះគឺប៉ះនឹងក្លឹប Manchester City ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះ។ Spurs ពេលនេះដែរកំពុងតែឈរចំណាត់ថ្នាក់លេខ...
ក្រុមយក្សអេស្បាញ Barcelona បានស៊ុតយកឈ្នះទាំងប្រផិតប្រផោយ និងចុងម៉ោងផង នៃការប្រកួតជាមួយនឹងក្រុម Real Betis កាលពីយប់ថ្ងៃពុធម្សិលមិញ ដើម្បីបន្តឈរនៅកំពូលតារាងលីគអេស្បាញ។ ជ័យជំនះក្នុងលទ្ធផល២ទល់នឹង១នៅទឹកដី Benito Villamarin គឺជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមទាំងពីរប៉ុន្តែខ្សែប្រយុទ្ធរបស់ Barcelona ទាំងពីររូបគឺ Raphinha និង Lewandowski មិនបានធ្វើឲ្យអ្នកគាំទ្រ ក្រុមអន់ចិត្តឡើយ។ គ្រាប់បាល់ដំបូងកើតឡើង...
ទោះបីជាបានបង្កើតឱកាស ជាច្រើន ដើម្បីយកឈ្នះលើក្រុម Man UTD ក្តីប៉ុន្តែ Nottingham អាចធ្វើបានត្រឹមតែតង់ទី១ ប៉ុណ្ណោះហើយជាលទ្ធផល បានត្រឹមបរាជ័យក្នុងវគ្គ១ភាគ៤ នៃពានរង្វាន់ Carabao Cup ។ Man UTD អាចស៊ុតបាន២គ្រាប់បន្ថែមទៀត កាលពីប្រកួតជើងទី២យប់មិញ សរុបគ្រាប់ឈ្នះមានទៅដល់៥គ្រាប់ លើក្រុម Nottingham និងត្រូវឡើងទៅប្រកួត...
កីឡាករខ្សែប្រយុទ្ធ Kylian Mbappe នៅក្នុងការប្រកួតយប់មិញនេះ បានទទួលរងរបួស គួរឲ្យបារម្ភ សម្រាប់ក្រុម ទោះបីជាបាន យកឈ្នះលើក្រុម Montpellier ក្តីក្នុងលទ្ធផល៣ទល់នឹង១ ។ លទ្ធផលជ័យជំនះនេះ មិនសូវជាផ្តល់ភាពសប្បាយរីករាយ ជូនក្រុមឡើយពីព្រោះថា Mbappe អាចនឹងខកខាន ការប្រកួតដ៏សំខាន់ នៅក្នុងពានរង្វាន់ Champions League ប៉ះនឹងក្រុមយក្សអាល្លឺម៉ង់...