ស្រុកល្វាឯម ៖ ក្រុមបាល់ទាត់ យុវជន ភូមិទឹកឃ្លាំង (ឃុំទឹកឃ្លាំង) បានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ យុវជនអាយុក្រោម ២២ ឆ្នាំ ប្រចាំស្រុកល្វាឯមឆ្នាំ២០២២ ដោយទទួលបានការ ឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកាអំពីសំណាក់លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល...
The Football Insider នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea កំពុងបានត្រៀមខ្លួនរួចទៅហើយក្នុងការ ស្តាប់សំណើររបស់ ក្លឹបនានាដែលមានបំណងចង់នាំយកកីឡាករ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ចេញពី Stamford Bridge។ ដំណឹងនេះត្រូវបានកើតឡើងនៅក្រោយពេលដែលមានការផ្ទេរកិឡាករដ៏សំខាន់ Mykhaylo Mudryk ដែលកន្លងមក គឺជាគោលដៅយ៉ាងធំរបស់ក្លឹបកាំភ្លើងធំ Arsenal នោះទេខណៈដែល Chelsea...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាចាប់តាំងតែពីបាត់បង់ Mykhailo Mudryk ទៅឲ្យក្លឹបតោខៀវ Chelsea ទាំងមិនអស់ចិត្តរួចមកក្នុងតម្លៃរហូតទៅដល់ជាង១០០លានដុល្លារ ក្លឹបកាំភ្លើងធំ Arsenal នៅពេលនេះនៅតែបន្តតាម ស្វែងរកកីឡាករខ្សែប្រយុទ្ធចំណូលថ្មីនៅឡើយ។ ប្រភពដដែលបានឲ្យដឹងដែរទៀតដែរថាArsenal កំពុងតាមចាប់អារម្មណ៍និងត្រៀមខ្លួនរួចរាល់ហើយដើម្បី អាចចរចាជាមួយនឹងកីឡាករខ្សែប្រយុទ្ធមាឌធំ Dusan Vlahovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus និងទោះបីជាក្លឹបអ៊ីតាលីមួយនេះហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងសំណើរក្តី។ គេជឿជាក់ថាកីឡាករស៊ែប៊ីរូបនេះអាចមានតម្លៃរហូតទៅដល់៧១លានផោន ខណៈដែលកុងត្រាក៏នៅសល់ពេល...
គឺជាភាពជោគជ័យដ៏ធំធេងមួយរបស់ក្លឹបតោខៀវ Chelsea ខណៈដែលក្លឹបទើបតែបានប្រកាសជាផ្លូវការហើយថា អាចផ្ទេរយកកីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ុយក្រែនកីឡាករ Mykhailo Mudryk ជាផ្លូវការ ហើយមកចូល រួមក្លឹបក្នុងតម្លៃខ្លួនរហូតទៅដល់៨៩លានផោនឬត្រូវជា១០៩លានដុល្លារ។ អស់រយៈពេលជាច្រើនខែមកហើយនៃការដោះដូរកីឡាករ Mudryk ដោយមានភាពប្រទាញប្រទង់គ្នារវាងក្លឹបធំៗ ជាច្រើនក្នុងនោះជាពិសេសមានទាំងក្លឹបកាំភ្លើងធំ Arsenal ផងដែរប៉ុន្តែនៅវេលាចុងក្រោយ Chelsea បានប្រើប្រាស់ វិធីសាស្ត្រចុងក្រោយទាក់ចិត្តក្លឹប Shakhtar Donetsk បាននិងអាចចុះកុងត្រាដល់ទៅ៨ឆ្នាំកន្លះជាមួយនឹងកីឡាករ។ កីឡាករខ្សែប្រយុទ្ធវ័យទើបតែ២២ឆ្នាំរូបនេះបានព្រមព្រៀងទាំងលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយជឿជាក់ថានឹងអាចបង្ហាញខ្លួនក្នុងការប្រកួតរបស់ក្លឹបឆាប់បំផុតក្នុងខែមករានេះ៕...
The Times ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នឹងអាចប្រកាសជាផ្លូវការ ក្នុងការចុះកុងត្រាជាមួយនឹងកីឡាករ Mykhaylo Mydryk នៅមុនពេលដែលក្រុម នឹងត្រូវប្រកួតប៉ះជាមួយនឹង បិសាចក្រហម Man UTD នាពេលខាងមុខនេះ។ ម្ចាស់ផ្ទះ Arsenal នឹងត្រូវបើកទ្វាផ្ទះស្វាគម៍ក្រុមលេខ៤ ក្នុងតារាង Man UTD នៅសប្តាហ៍ក្រោយខណៈដែលដំណើរការ...
The Bild ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona មកដល់ពេលនេះបានក្លាយទៅជាក្លឹបនាំមុខគេ ក្នុងការចុះកុងត្រា នាំយកកីឡាករឆ្នើម Benjamin Pavard ពីក្លឹប Bayern Munich។ កីឡាករខ្សែការពារជនជាតិបារាំងរូបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបធំៗពីអឺរ៉ុប ដែលក្នុងនោះមានទាំងក្លឹប Real Madrid ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កីឡាកររូបនេះចង់ផ្ទេរមកចូលរួម...
The La Repubblica ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal នៅតែបន្តចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Dusan Vlahovic នៅឡើយ ទោះបីជាបានដឹងថាហើយកីឡាកររូបនេះ នឹងមិនចុះហត្ថលេខាជាមួយនឹងក្លឹបណាដោយតម្លៃខ្លួនទាបនោះទេ។ កាំភ្លើងធំ Arsenal មានដំណឹងចចាមអារ៉ាមជាមួយ នឹងកីឡាកររូបនេះជាយូរមកហើយ ហើយជឿជាក់ថាការដោះដូរនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះឬយ៉ាងយូរបំផុត នៅរដូវក្តៅខាងមុខ ប៉ុន្តែជឿជាក់ថាការចរចាគ្នា នៅមិនទាន់រួចស្រេចនៅឡើយ រវាងកីឡាករជាមួយនឹងក្លឹប Juventus...
ថ្លែងទៅកាន់ក្រុមអ្នកកាសែត The Football Daily កាលពីពេលថ្មីៗកន្លងមកនេះ គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ហើយថាក្លឹប របស់លោកនឹងមិនមានផែនការ ក្នុងការនាំយកកីឡាករចំណូលថ្មីណាម្នាក់មករួមក្លឹប ឡើយនៅខែមករានេះ។ គ្រូបង្វឹកអាល្លឺម៉ង់រូបនេះក៏បានលើកឡើងដែរថា ទោះបីជាបច្ចុប្បន្នកីឡាករជាច្រើនរបស់ក្រុមកំពុងមានបញ្ហានិងរបួសក្តីប៉ុន្តែក្រុមមិនទាន់ចាំបាច់កម្លាំងថ្មីឡើយនិងប្តេជ្ញាចិត្តក្នុងការប្រើប្រាស់កីឡាករឲ្យ អស់លទ្ធភាពជាមុនសិនទាំងថ្នាលយុវជនក្តីនិងកីឡាករ ដែលនៅសេសសល់ក្តី។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ Liverpool បានធ្លាក់ទៅដល់លេខរៀងទី៧ នៅឡើយនៅក្នុងកំពូល...
ភ្នំពេញ ៖ ខេមរសហព័ន្ធ តេក្វាន់ដូ WT នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាល មេគុនតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២២ ដើម្បីត្រៀម ការប្រកួតជ្រើសរើស ជើងឯកកីឡា តេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នាពាក់កណ្តាល ខែមករា ឆ្នាំ២០២៣ នៅអាគារប៊ូយ៉ុងខ្មែរ...
ក្លឹបតោខៀវ Chelsea គិតមកដល់ពេលនេះត្រូវបានគេជឿជាក់ថា គឺគ្មានផែនការក្នុងការបណ្តេញ គ្រូបង្វឹកលោក Graham Potter នោះឡើយទោះបីជាបច្ចុប្បន្នក្រុម បានធ្លាក់ចុះទៅដល់លេខរៀងទី១០ទៅហើយក្តីក្នុង តារាងកំពូលអង់គ្លេសក្រោយ បរាជ័យសាជាថ្មីលើក្រុម Fulham។ បច្ចុប្បន្នមានដល់ទៅ១០ពិន្ទុតាមពី ក្រោយក្រុមលេខ៤ក្នុងតារាង គឺបិសាចក្រហម Man UTD ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់ដូចជាមិនសូវសប្បាយចិត្តចំពោះទំរង់ លេងរបស់ក្រុមឡើយជាពិសេសកំពុងមានសំពាធខ្លាំងជាងគេ គឺគ្រូបង្វឹក លោក Potter...