កីឡា

មន្ទីអប់រំកាយ និងកីឡា ខេត្តកណ្តាលប្រកាស បើកការប្រកួតកីឡា មហាជនជើង ឯកថ្នាកខេត្តប្រចាំឆ្នាំ២០២៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡា មហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ នៅតាមទីលានរបស់ខេត្តកណ្តាលតែម្តង ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ ហើយក៏ជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង២នេះសម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ព្រឹត្តិការណ៍នេះរួមមានកីឡា ចំនួន២ប្រភេទ គឺបាល់ទាត់ និងបាល់ទះ ព្រោះកីឡាមួយចំនួនធំបានធ្វើរួចរាល់ក្នុងព្រឹត្តការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ឃុំផ្សាដែកស្រុកពញាឮ ។

លោកប្រធានបន្តថា សម្រាប់កីឡាបាល់ទាត់ចាប់ផ្តើមការប្រកួតជាផ្លូវការនៅទីលានបាល់ទាត់ខេត្ត ចំណែកកីឡាបាល់ទះប្រព្រឹត្តិនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ៕

Most Popular

To Top