កីឡា

លោក ណយ ផាណា ៖ ការប្រកួតកីឡាកាយសម្ព័ន្ធ អេរ៉ូប៊ិចជើងឯកពិភពលោក ជាម៉ែត្រសម្រាប់វាស់សមត្ថភាព និងបច្ចេកទេស របស់ក្រុមអត្តពលិក សម្រាប់ SEA GAMES 2023

ភ្នំពេញ ៖ នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធអេរ៉ូប៊ិច អាជ្ញាកណ្តាល ១នាក់ គ្រូបង្វឹក និងគ្រូជំនួយ ១៣នាក់ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា កាយសម្ព័ន្ធជើងឯក ពិភពលោក នៅប្រទេសជប៉ុន មុនត្រៀមខ្លួនស្វាគមន៍ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា នេះជាពេលវេលាដ៏អស្ចារ្យ សម្រាប់កីឡាកីឡា កាយសម្ព័ន្ធកម្ពុជា បានចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជើងឯក ពិភពលោករបស់សហព័ន្ធកីឡាកាយសម្ព័ន្ធពិភពលោក សម្រាប់ក្រុមការងារលោកគិតថា ការប្រកួតដ៏ល្អបំផុតប្រៀប ដូចការត្រៀមលក្ខណៈសម្បត្តិព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ហើយការចូលរួមសង្ឃឹមថា នឹងផ្តល់បទពិសោន៍មួយដ៏ល្អ និងអាចវាយតម្លៃបានលើការប្រកួតនោះ ។

លោកបានបន្តថា ការវាយតម្លៃលើក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធចាប់ពី ៨០ ទៅ ៩០ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 នេះ ហើយប្រទេសចូលរួមឆ្នាំនេះប្រហែលជា១៨ ប្រទេស ឬលើសពីនេះ ដោយពីអឺរ៉ុប និងអាស៊ីយើងរួមមានថៃ វៀតណាម ព្រមទំាងផ្សេងៗ។ លោកមានក្តីសង្ឃឹមបានឈានជើងចូលរួមវគ្គផ្តាច់ព្រ័ត្រ និងដណ្តើមបានមេដាយដែរ។

លោកអគ្គលេខាធិការបានបន្ថែមថា សហព័ន្ធបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធ ៩ នាក់ អាជ្ញាកណ្តាល ១នាក់ និងគ្រូបង្វឹក ព្រមទំាងគ្រូជំនួយ ៣នាក់ ហើយការប្រកួតកីឡា កាយសម្ព័ន្ធជើងឯក ពិភពលោកជាម៉ែត្រសម្រាប់វាស់សមត្ថភាព បច្ចេកទេស និងទេពកោសល្យរបស់ក្រុម ក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធអេរ៉ូប៊ិច ៕

Most Popular

To Top