កីឡា

លោក សំ សុខយី ៖ វគ្គបណ្ដុះបណ្ដាលមន្ត្រី បច្ចេកទេស កីឡាលើកទម្ងន់ NTO មានសារសំខាន់ សម្រាប់លើកស្ទួយ កិត្តិយសនិង កិត្យានុភាពរបស់ជាតិ លើឆាកអន្តរជាតិ

ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសបើកវគ្គបណ្ដុះបណ្តាល មន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ NTO ត្រៀមខ្លួនចូលរួម នៃព្រឹតិ្តការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅសាលប្រជុំ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានរយៈពេល ៥ ចាប់ពីថ្ងៃទី ២២-២៦ ខែមេសា ឆ្នាំ២០២៣ ។

លោក ផេង ប៉ាក អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបាននិយាយថា ផ្អែកតាមផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី “មន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ NTO ចូលរួមការ ប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសាលមជ្ឈមណ្ឌលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ។

សិក្ខាសាលានេះមានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលមានសិក្ខាកាម សរុបចំនួន ៣៧នាក់ស្ត្រី១២នាក់ មកពីរាជធានី-ខេត្តចំនួន ៩រួមមាន៖ ភ្នំពេញ ១៣នាក់ ខេត្តសៀមរាប ០៥នាក់ ខេត្តបាត់ដំបង០៤នាក់ ខេត្តកំពង់ចាម ០៤នាក់ ខេត្តកំពត ០៣នាក់ ខេត្តកណ្តាល ៣នាក់ ខេត្ត ព្រះសីហនុ ០២នាក់ ខេត្តកំពង់ស្ពឺ ០១នាក់ ខេត្តតាកែវ ០១នាក់ និងខេត្តកោះកុង ០១នាក់ ។ ក្នុងគោលបំណង ចង់ចូលរួមចំណែកអប់រំពង្រឹងសមត្តភាព ទទួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទិ៣២ ឆ្នាំ២០២៣ ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងជោយជ័យ ។

គ្រូឧទ្ទេសវគ្គបណ្ដុះបណ្ដាលនេះរួមមានលោក ផាត់ បញ្ញាសុជាតក៍ លោក សំ សុខយី លោក ផេង ប៉ាក លោក ឈុំ វាសនាលោកស្រី ពៅ គាថា កញ្ញា ហាន ស្រីនិច លោក ហាក់ ចាន់ដារ៉ា លោក ប៉ែន វឌ្ឍនយុត្តិ លោកស្រី រឿន ចន្ថា និងលោកស្រី ឈួន សម្ផស្ស ។ ក្នុងនាមគណៈគ្រប់គ្រងវគ្គ ខ្ញុំសូមសំណូមពរ ដោយទទូចដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ក្រេបយកចំណេះដឹង ជំនាញថ្មីៗ និងស្វែងយល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីបច្ចេកទេស ព្រមទាំងចែករំលែកបទពិសោធន៏ល្អៗឲ្យគ្នាទៅវិញទៅមក ដើម្បីយកទៅអនុវត្តឲ្យមានតម្លាភាព និងការលេងរបស់កីឡាករ កីឡាការិនីដោយយុត្តិធម៌ (Fair Play) ឈានទៅរកឃើញ កីឡាករ កីឡាការិនីដែលមានសមត្ថភាព និងគុណផលល្អពិតប្រាកដ ។

លោក សំ សុខយី អនុប្រធាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអគ្គលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល ” មន្ត្រី បច្ចេកទេសកីឡា លើកទម្ងន់ NTO ” មុននឹងចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីត្រៀមលក្ខណៈសហការ ជាមួយមន្ត្រីបច្ចេកទេស អន្តរជាតិ ថ្នាក់ដឹកនាំការប្រកួតTD ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពទទួលខុសត្រូវ និងជោគជ័យ ។

លោកអគ្គលេខាធិការបន្តថា វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ NTO ដ៏មានសារសំខាន់នេះ ។ នាពេលនេះ ពិតជាមានតម្លៃណាស់ សម្រាប់ក្រេបយកចំណេះដឹងថ្មីៗថែមទៀត ស្តីពី ការតួនាទី ភារកិច្ច ការទទួលខុសត្រូវ លើការរៀបចំព្រឹត្តការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ មានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ ។

លោកសូមថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំ ដល់សហព័ន្ធកីឡាជាតិ ពិសេសសហព័ន្ធកីឡាលើកទម្ងន់កម្ពុជានាពេលនេះ ទើបថ្ងៃនេះយើងបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី មន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ NTO នេះឡើង។

សូមថ្លែងអំណរគុណ រាជរដ្ឋាភិបាលអរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព មានសន្តិភាពមានការអភិវឌ្ឍន៍ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្តល់ជូយឲ្យលោក លោកស្រីជាមន្ត្រីបច្ចេកទេស ទាំងអស់ឲ្យបានយល់ពីសារៈសំខាន់ ការតួនាទី ភារកិច្ច ការទទួលខុសត្រូវ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ ដែលប្រជាពលរដ្ឋ ថ្នាក់ដឹកនាំកីឡា និងរាជរដ្ឋាភិបាល បានទន់ទឹងរងចាំអស់រយៈពេល ៦៤ឆ្នាំ ថ្ងៃនេះ ពេលនេះ យើងទាំងអស់គ្នាមានវាសនាខ្ពស់ បានចូលរួមដឹកនាំការងារមួយនេះ ៕

Most Popular

To Top