បិសាចក្រហម Man UTD នៅតែមានទំរង់លេងខ្លាំងក្នុងការប្រកួតចុងក្រោយនេះក្រោយបានលើកពាន Carabao Cup ដែលបានអាក់ខានអស់រយៈពេល៦ឆ្នាំមកហើយនោះ។ យប់មិញនេះ Man UTD ស៊ុត West Ham បានដល់ទៅ៣គ្រាប់ខណៈដែល West Ham តបវិញបានតែ១គ្រាប់ប៉ុណ្ណោះធ្វើឲ្យការប្រកួតជុំទី៥លើកទី១ Man UTD ទទួលជ័យជំនះហើយរងចាំការប្រកួតលើកទីដែលនឹងធ្វើឡើងនាថ្ងៃទី៦ខែឧសភារវាងក្រុមដដែល។ Man UTD...
The FotoMac នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សតួគី Fenerbahce បានដាក់ផែនការក្នុងការបន្ថែមយកកីឡាករដ៏សំខាន់ម្នាក់ដែលបច្ចុប្បន្នកំពុងពាក់លេខ៨ លេងនៅក្លឹបហង្សក្រហម Liverpool ហើយនឹងធ្វើឲ្យបាននៅរដូវក្តៅនេះ។ កីឡាករ Thiago Alcantara បច្ចុប្បន្នមានវ័យ៣១ឆ្នាំទៅហើយដោយមិនសូវបានបង្ហាញសមត្ថភាពនិងកេរ្ត៍ឈ្មោះខ្លាំងដូចកាលគ្រានៅ Bayern Munich នៅឡើយហើយជឿជាក់ថាកីឡាករផ្ទាល់ក៏កំពុងបានគិតគូរអំពីអនាគតផងដែរ។ ខណៈពេលជាមួយគ្នានេះ Fenerbahce គឺបានត្រៀមខ្លួនរួចទៅហើយដើម្បីការចរចានេះដោយក្នុងនោះកញ្ចប់លុយ៨លានផោនក៏ត្រូវបានសម្រេចចិត្តរួចរាល់ដែរសម្រាប់តម្លៃខ្លួនកីឡាករ៕ ប្រែសម្រួល៖ស៊ុនលី
The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola បានបញ្ជាក់ច្បាស់ហើយថា អំពីផែនការរបស់គាត់ចំពោះកីឡាករចំណូលថ្មីរូបណាដែល នឹងត្រូវមកចូលរួមក្លឹប នារដូវក្តៅខាងមុខនោះ។ ក្នុងចំណោមនោះកីឡាករ Ben Chilwell ត្រូវបានគេដឹងថា គឺជាកីឡាករដែលស្ថិតនៅក្នុងផែនការធំ របស់លោកដើម្បិជំនួសតំណែង របស់កីឡាករ Joao Cancelo...
ភ្នំពេញ ៖ លោក លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងប្រធានប្រតិភូ បានប្រាប់តាមសារអេឡិចត្រូនិចថា ការប្រកួតកីឡា SEA GMAES 2023 នៅកម្ពុជាសម្រាប់ប្រភេទហែលទឹក លើវិញ្ញាសាហែលជើងទា សហព័ន្ធផ្តោតយុទ្ធសាស្រ្ត ទៅលើវិញ្ញាសានីមួយ របស់កីឡាករ-កីឡាការីនី ហែលទឹកជើងទា ដូចនេះការប្រកួតហែលទឹកជើងទា នៅប្រទេសវៀតណាម ក្នុងខែមីនា...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលប្រមូលផ្តុំកីឡាករ-កីឡាការិនីគុនខ្មែរកម្រិត B និង C ដំបូងនៅប្រទេសមានរហ័សនាម “FAFA Kun Khmer War of Kingdoms” នឹងចាប់ផ្តើម ការប្រកួតជាផ្លូវការ នៅលើសង្វៀន TOWN ក្រោមការសហការរវាងក្រុម Cambodia Top...
ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករ ២ នាក់ ដែលជាម្ចាស់មេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េត់ង ពិភពលោក ២០២២ “The World Championship Single, Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក ទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តពីរដ្ឋាភិបាលចំនួន...
កីឡាករអាស៊ី ដែលមានតម្លៃខ្ពស់ជាងគេគឺ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ កូរ៉េខាងត្បូងកីឡាករ Heung-min Son។ កីឡាករលេងនៅក្លឹបអង់គ្លេស Tottenham Hotspurរូបនេះមានតម្លៃខ្លួន ៧០លានអឺរ៉ូ ។ បើយើងក្រឡេកមក មើលបញ្ជីកីឡាករអាស៊ីថ្លៃជាងគេទាំង ៥ ក្នុងនោះមានមកពីជប៉ុន និងកូរ៉េខាងត្បូងចំនួន ៤រូបទៅហើយ ចំណែកឯ ១រូបទៀតមកពីអ៊ីរ៉ង់។ ក្រុមជម្រើសទាំង ៣នេះសុទ្ធតែជាក្រុមបង្ហាញខ្លួនញឹកញាប់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក...
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានអបអរសាទរក្លឹប Manchester United ដែលបានឈ្នះពានខារ៉ាបាវ ឬ ពាន League Cup។ លោកបាននិយាយថា៖ «អបអរសាទរ United ដែលឈ្នះពានខារ៉ាបាវ ហើយក៏អបអរទៅដល់ក្លឹប Newcastle ដែរ។ ប្រកួតនេះជាប្រកួតដ៏ស្វិតស្វាញមួយ»។...
កីឡាករបារាំង Paul Pogba ទីបំផុតក្រោយការបង្ហាញខ្លួនដំបូង កាលពីគ្រាផ្ទេរមកពី Man UTD ភ្លាមរដូវក្តៅកន្លងមកនោះទីបំផុតគឺអាចបង្ហាញខ្លួនជាលើកទី២ ហើយទើបតែការប្រកួត យប់មិញនេះ។ កីឡាកររូបនេះបានបន្តរងរបួសក្បាល ជង្គង់តាំងតែពីពេលហ្វឹកហាត់ បើករដូវកាលមកម្ល៉េះហើយថែមទាំងមានការវះកាត់ទៀតដោយវាបានធ្វើឲ្យគាត់ខកខានការប្រកួតទាំង World Cup និងការប្រកួតទាំងអស់របស់ Juventus។ កីឡាកររូបនេះបានដូរចូលក្នុងពេលដែល Juventus យកឈ្នះក្រុម Torino ក្នុងលទ្ធផល៣ទល់នឹង២ហើយការប្រកួតបានបន្តិច...
ដំណើរការនៃកិច្ចការងារទិញ លក់ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Goal អះអាងថានឹងត្រូវពន្យារពេល រហូតទៅដល់ខែឧសភា ក្នុងពេលដែលម្ចាស់ក្លឹប ដែលត្រូវជាក្រុមគ្រួសារ ត្រកូល Glazer បានបង្កើនតម្លៃ របស់ក្លឹបរហូតទៅដល់៦ពាន់លានផោន ឬត្រូវជា៧,២លានដុល្លារ ។ ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោមអតិថិជន គោលដៅសំខាន់ៗ ក្នុងនោះមានទាំងសេដ្ឋីអារ៉ាប់និងសេដ្ឋីអឺរ៉ុបជាច្រើនបូករួមទាំង Sheikh...