ដូហា៖នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ១ទល់នឹង២ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ប្រទេសកាតានៅកីឡដ្ឋាន Lusail Iconic ៕ដោយ៖លី ភីលីព
ភ្នំពេញ៖ក្រសួងការពារជាតិដណ្តើមមេដាយមាស ៨ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៧ គ្រឿងសម្រាប់ប្រភេទកីឡាវូវីណាមនៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនកីឡាករ-កីឡាការិនីការប្រកួតខាងលើកនេះដោយមានការអញ្ជើញលោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ ប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា...
កាតា៖ ប្រធានសមាគមបាល់ទាត់អាល្លឺម៉ង់ លោក Bernd Neuendorf បាននិយាយថា ការគំរាមកំហែងរបស់ FIFA លើការដាក់ទណ្ឌកម្មលើទីលាន សម្រាប់ការពាក់ខ្សែដៃ “One Love” គឺជាព្រឹត្តិការណ៍ ដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Neuendorf បានបញ្ជាក់ពីការប្រកាសមុននេះថា ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Manuel...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោក YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់ អាស៊ីអាគ្នេយ៍ ព្រមទំាងសមាជិក ប្រតិបត្តិសហព័ន្ធ...
ដូហា ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ អារ៉ាប៊ីសាអូឌីត នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ប្រទេសកាតានៅកីឡដ្ឋាន Lusail Iconic វេលាម៉ោង៤រសៀល នៅប្រទេសកម្ពុជា៕
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា អ្នកគាំទ្របាល់ទាត់អារ៉ាប់នៅ World Cup លើកដំបូងនៅមជ្ឈិមបូព៌ា កំពុងគេចចេញពីអ្នកកាសែត អ៊ីស្រាអែល ក្នុងប្រទេសកាតា ដែលព្យាយាមសម្ភាសន៍ពួកគេ ដោយបង្ហាញពីបញ្ហា ប្រឈម មុខនឹងមហិច្ឆតាសន្តិភាព ដ៏កក់ក្តៅកាន់តែទូលំទូលាយ២ឆ្នាំ បន្ទាប់ពីរដ្ឋឈូងសមុទ្រមួយចំនួន បង្កើតទំនាក់ទំនងផ្លូវការ ជាមួយអ៊ីស្រាអែល ។ មន្ត្រីអ៊ីស្រាអែលបានសម្តែងក្តីសង្ឃឹមថា...
ដូហា ៖ លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិ អេស្ប៉ាញ បាននិយាយកាលពីដើមសប្តាហ៍នេះថា វានឹងអយុត្តិធម៌ ប្រសិនបើកីឡាករបាល់ទាត់ Lionel Messi ឆ្នើមរបស់អាហ្សង់ទីន មិនដែលឈ្នះពាន នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ World Cup យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ប៉ុន្តែម្ចាស់ពាន...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Roma លោក Jose Mourinho បានបន្តដាក់សំពាធជាមួយនឹងក្លឹបនៅឡើយ ដើម្បីអាចធ្វើការចុះហត្ថលេខា កម្ចីយកកីឡាករ Hector Bellerin មករួមក្លឹបឲ្យបាន។ បន្ទាប់ពីបានបែងចែកផ្លូវគ្នា ជាមួយនឹងកីឡាករ ខ្សែការពារស្លាបស្តាំ Rick Karsdorp ហើយនោះក្លឹបនៅលីគកំពូល Serie...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អប្រសើរជាងមុន សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកអាស៊ីលើកទី១៤ ឆ្នាំ២០២២ (14th Asian Dragon Boat Championships, Rayong – Pattaya, Thailand) នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ លោក គង់ សុភាព...
កីឡាករ Gareth Bale នៅតែអាចបន្តបានឈ្មោះជាកីឡាករកំពូលសម្រាប់ពេលវេលាដ៏សំខាន់នៃការប្រកួតបាល់ទាត់ជាក់ស្តែងយប់មិញនេះបានជួយក្រុមវេលឲ្យអាចត្រឡប់មកវិញយកបាន ១ពិន្ទុបណ្តោះអាសន្នក្នុងការប្រកួតដ៏ចាំបាច់ជាមួយនឹងក្រុមជម្រើសជាតិអាមេរិក។ ការប្រកួតក្នុងគ្រុប B អាមេរិកបានរកបានគ្រាប់បាល់មុនតាំងតែពីនាទីទី៣៦ដោយកីឡាករ Timothy Weah ទោះបីជាវេលខិតខំគ្រប់គ្រងបាល់បាននិងស៊ុតចេញទៅដល់៧ដងក្តីខណៈដែល ការស៊ុតបញ្ចូលទីបានតែ៣ដងប៉ុណ្ណោះ។ ការប្រកួតបានអូសបន្លាយដល់នាទីទី៨២ទើបកីឡាករ Bale អាចស៊ុតតាមមួយគ្រាប់ជាគ្រាប់បាល់ពិន័យ១១ម៉ែត្រតាមស្មើមកវិញធ្វើឲ្យអ្នកគាំទ្រស្ទើរមិនជឿ។ គ្រុប B នេះអង់គ្លេសឈរលើកំពូលតារាងមាន៣ពិន្ទខណៈដែលវេលនៅលេខរៀងទី២និងអាមេរិកលេខ៣ហើយអ៊ីរ៉ង់នៅបាតតារាង៕ ប្រែសម្រួល៖ស៊ុនលីhttps://www.thesun.co.uk/sport/20502579/gareth-bale-penalty-wales-usa-world-cup-report/