វ៉ាស៊ីនតោន៖ នេះបើយោងតាមភរិយារបស់លោក និងសហព័ន្ធបាល់ទាត់អាមេរិក បាននិយាយថា អ្នកយកព័ត៌មានកិឡាបាល់ទាត់ឈានមុខគេ របស់អាមេរិកម្នាក់ ដែលបានសរសេរចំណងជើងនៅពេលលោក ត្រូវបានឃុំខ្លួននៅការប្រកួតបាល់ទាត់ពិភពលោកកាតា ពីបទពាក់អាវឥន្ទធនូ បានទទួលមរណភាព កាលពីថ្ងៃសុក្រ ខណៈការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ កំពុងចាប់ផ្តលមនៅទីក្រុងដូហា។ លោក Grant Wahl អាយុ ៤៨ ឆ្នាំបានជួយកសាងប្រជាប្រិយភាពបាល់ទាត់នៅសហរដ្ឋអាមេរិក តាមរយៈការរាយការណ៍ដ៏រស់រវើកជាច្រើនទសវត្សរ៍នៅ...
អង់គ្លេសយប់មិញទោះបីជា បានគ្រប់គ្រងបាល់បានច្រើនជាង ដល់ទៅ៥៨ភាគរយក្តី និងស៊ុតបានចច្រើនជាងដល់ទៅ១៦ដង និងចំគោលដៅ៨ដងក្តី ប៉ុន្តែហាក់ដូចជា មិនមានសំណាងល្អសោះ។ Kane គឺជាអ្នករកបាល់បានតែមួយគ្រាប់គត់ ឲ្យអង់គ្លេសនៅតង់ទី២នាទីទី៥៤ ជាបាល់១១ម៉ែត្រ ខណៈដែលបារាំងបាននាំមុខមុន តាំងតែពីនានីទី១៧ដោយកីឡាករ Tchouameni ។ ការប្រកួតអូសបន្លាយដល់នាទីទី៧៨ ទើបកីឡាករខ្សែប្រយុទ្ធជើងចាស់ Olivier Giroud អាចស៊ុតបាន១គ្រាប់ទៀត ដើម្បីបញ្ចប់ការប្រកួត បារាំងយកឈ្នះអង់គ្លេស...
កីឡាករ Youssef En Nesyi គឺជាអ្នករកគ្រាប់បាល់ដំបូង នៃការប្រកួតបាល់ទាត់វគ្គ១៦ក្រុមចុងក្រោយ រវាងក្រុមម៉ារ៉ុក និងក្រុមប៉ទុយហ្គាល់ និងក៏ជាគ្រាប់បាល់តែមួយគត់ ក្នុងការប្រកួតនេះផងដែរ។ ម៉ារ៉ុករកបាន១គ្រាប់នេះ សមល្មមទៅឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស និងប្រវត្តិសាស្ត្ររបស់ប្រទេសក្នុងតំបន់អាហ្វ្រិក ខណៈប៉ទុយហ្គាល់ ត្រូវធ្វើដំណើរទៅផ្ទះវិញទាំងសោកសៅ។ ជ័យជំនះនេះមានន័យថាម៉ារ៉ុក នឹងត្រូវប្រកួតប៉ះបារាំងនៅវគ្គបន្ទាប់ ហើយក្រុមណាឈ្នះនឹងឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមដែលទទួលជ័យជំនះ នៃការប្រកួតរវាងអាហ្សង់ទីននិងក្រូអាត៕ ប្រែសម្រួល៖ស៊ុនលី
ដូហា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា កីឡាករឆ្នើម Cristiano Ronaldo ត្រូវបានគេដាក់ពិន័យជាថ្មីម្តងទៀត ខណៈលោក Fernando Santos ជ្រើសរើសខ្សែប្រយុទ្ធដូចគ្នា ដែលបានបំបែកប្រទេសស្វីសសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ របស់ព័រទុយហ្គាល់ជាមួយម៉ារ៉ុកយប់នេះ។ កីឡាករ Ronaldo វ័យ ៣៧ ឆ្នាំត្រូវបានគេដាក់ឈ្មោះ ក្នុងចំណោមកីឡាករបម្រុងសម្រាប់ការប្រកួត ១៦ ចុងក្រោយរបស់ប្រទេសរបស់លោកជាមួយនឹងប្រទេសស្វីស...
ក្រុងប៊ែរឡាំង៖ យោងតាមការចេញផ្សាយពី គេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ប្រទេសក្រូអាតត្រូវបានពិន័យដោយ FIFA បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបាន កំណត់គោលដៅលើអ្នកចាំទី សញ្ជាតិកាណាដា Milan Borjan អំឡុងពេលការប្រកួតវគ្គចែកពូល World Cup ។ លោក Borjan កើតនៅ Knin ក្នុងប្រទេសក្រូអាតជាជនជាតិស៊ែប៊ី ដែលបានភៀសខ្លួនទៅទីក្រុង Belgrade កាលឆ្នាំ...
ដូហា៖លោក Walid Regragui គ្រូបង្វឹកបាននិយាយថា ប្រទេសម៉ារ៉ុក នឹងមានការគាំទ្រពីទ្វីបទាំងមូល នៅពេលដែលពួកគេព្យាយាមក្លាយជាសមាជិកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup លើកដំបូងរបស់ទ្វីបអាហ្រ្វិក ដោយផ្តួលក្រុមព័រទុយហ្គាល់នៅថ្ងៃនេះ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ ក្រុមអាហ្រ្វិកខាងជើងនឹងប៉ះព័រទុយហ្គាល់នៅកីឡដ្ឋាន Al Thumama ជាប្រទេសអារ៉ាប់ដំបូងគេដែលឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះអេស្ប៉ាញដោយបាល់ប៉េណាល់ទីនៅវគ្គ ១៦ ក្រុមចុងក្រោយ។...
ដូហា៖យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា អ្នកចាំទី Emiliano Martinez គឺជាវីរបុរសនៃការស៊ុតបាល់បញ្ចូលទី បន្ទាប់ពីការបេជ្ញារបស់កីឡាករ Lionel Messi ស្ទើរតែគ្មានន័យអ្វីសោះ ខណៈអាហ្សង់ទីនមានសំណាងបានគេចផុតពីការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤-៣ លើការស៊ុតបាល់ប៉េណាល់ទីលើក្រុមហូឡង់។ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ dpa រាយការណ៍ថា អ្នកចាំទី Martinez បានសង្គ្រោះការស៊ុតបាល់ប៉េណាល់ទី២គ្រាប់ដំបូងរបស់ហូឡង់ពីប្រធានក្រុម...
ទីក្រុងដូហា៖កីឡាករខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar បាននិយាយកាលពីម្សិលមិញថា លោកអាចចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ក្រុម របស់លោកចាញ់ក្រុមក្រូអាតក្នុងព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយោងតាមការចេញផ្សាយពី គេហទំព័រឌឺវីប៊ីស។ កីឡាករវ័យ៣០ឆ្នាំរូបនេះនិយាយថា នេះជាការបញ្ចប់នឹងប្រញាប់ប្រញាល់ខ្លួនឯង ប៉ុន្តែខ្ញុំក៏មិនធានាដែរ។ ចាំមើលថានឹងមានអ្វីកើតឡើងទៅមុខ ។ Neymar ហាក់បានធ្វើឲ្យក្រុមអាមេរិកខាងត្បូងទទួលបានជ័យជម្នះជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏គួរឲ្យភ្ញាក់ផ្អើលនៅនាទីទី ១០៦ បន្ទាប់ពីការរត់យ៉ាងខ្លាំងនៅកីឡដ្ឋាន Education City។...
ដូហា៖អ្នកចាត់ការសញ្ជាតិប្រេស៊ីល លោក Tite បានបញ្ជាក់ថា លោកនឹងចុះចេញពីដំណែង បន្ទាប់ពីការបរាជ័យក្នុងវគ្គ ៨ក្រុមចុងក្រោយរបស់ក្រុមលោកក្រោមស្នាដៃក្រុមក្រូអាត ដោយបាល់ប៉េណាល់ទី ជាលទ្ធផលចាកចេញពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីម្សិលមិញ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ លោក Tite ក្លាយជាគ្រូបង្វឹកប្រេស៊ីលកាលពីខែកក្កដា ឆ្នាំ២០១៦ បានប្រកាសរួចហើយថា លោកមានបំណងចាកចេញ បន្ទាប់ពីការប្រកួត World Cup ហើយបាននិយាយថា ការសម្រេចចិត្តនឹងមិនផ្លាស់ប្តូរទេ។ លោក...
បញ្ចប់ការប្រកួតវគ្គ១ភាគ៤យប់មិញ ក្រុមទទួលជ័យជំនះចំនួន២ ដែលនឹងត្រូវធ្វើដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលការប្រកួតចំនួន២ទៀត នឹងត្រូវរងចាំអ៊ុតមើលលទ្ធផល គឺការប្រកួតរវាងអង់គ្លេស និងបារាំងនិងការប្រកួតរវាងប៉ទុយហ្គាល់ ជាមួយនឹងម៉ារ៉ុក។ អាហ្សង់ទីនយប់មិញទទួលជ័យជំនះ លើក្រុមហូឡង់ក្នុងលទ្ធផល៤ទល់នឹង៣ ជាបាល់កាត់សេចក្តី១១ម៉ែត្រ ខណៈដែលប្រេស៊ីលចាញ់ក្រុមក្រូអាត ក្នុងបាល់កាត់សេចក្តី១១ម៉ែត្រដូចគ្នា ដូច្នេះក្រុមទាំងពីរនឹងត្រូវឡើង ទៅជួបប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើង នាថ្ងៃទី១៤ខែធ្នូខាងមុខនេះ។ ដោយឡែកប៉ទុយហ្គាល់នឹងត្រូវប៉ះម៉ារ៉ុកនៅយប់នេះ វេលាម៉ោងប្រមាណជា១០ នឹងត្រូវដណ្តើមកៅអីមួយ ទៅប្រកួតប៉ះនឹងក្រុមដែលឈ្នះក្នុងការប្រកួតអង់គ្លេសនិងបារាំង ដែលត្រូវនឹងធ្វើឡើងនៅយប់នេះដូចគ្នាដែរ...