ក្លឹបយក្សបារាំង Paris Saint-Germain នៅតែបន្តចរចាបន្តកុងត្រាជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ទោះជាការចរចាជួបនូវភាពលំបាកមួយចំនួនក្ដី។ នាយកផ្នែកកីឡារបស់ក្លឹបលោក Luis Campos បានប្រាប់សារព័ត៌មាន Telefoot កាលពីថ្ងៃអាទិត្យថា ខាងក្លឹបកំពុងតែស្វះស្វែងចរចាបន្តកុងត្រាជាមួយ Messi។ «នៅអំឡុងពេលនេះ យើងកំពុងតែចរចាជាមួយ Messi ពាក់ព័ន្ធនឹងការបន្តកុងត្រារបស់លោក»។ នេះជាការលើកឡើងរបស់លោក Campos។ លោកបានបន្ថែមថា៖...
កីឡាករ Christian Atsu ដែលបានឆ្លងកាត់ពេលវេលាដ៏អាក្រក់នៃគ្រោះរញ្ជួយដី ក្នុងប្រទេសតួគីបានផ្តល់ដំណឹង ជូនភ្នាក់ងារ របស់គាត់និងក្រុមគ្រួសារហើយថាគាត់នៅមានអាយុជីវិតនៅឡើយបន្ទាប់ពីហេតុការណ៍នេះ។ កីឡាករអតីតលេងនៅក្លឹប Chelsea និង Newcastle រូបនេះបានបញ្ជាក់ថាគាត់ពិតជាមានសំណាងខ្លាំង ណាស់ពីព្រោះថា ក្នុងពេលកើតហេតុគាត់បានធ្លាក់ចេញពីជាន់ទី៩នៃអគារមួយកន្លែងប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ។ គួរឲ្យដឹងដែរថាគ្រោះរញ្ជួយដីដ៏អាក្រក់នៅក្នុងប្រទេសតួគីក្បែរទៅនឹងប្រទេសស៊ីរីបានកើតឡើងនៅវេលាម៉ោងព្រលឹមថ្ងៃចន្ទពេលមនុស្សកំពុងគេងលង់លក់ហើយជាលទ្ធផលគ្រោះរញ្ជួយដីកម្រិត៧,៨រិចទ័រនេះបានធ្វើឲ្យមនុស្សស្លាប់កើនឡើងទៅដល់ជាង៦០០០នាក់មកហើយនៅត្រឹមថ្ងៃនេះ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ពិតជាបានដាក់សំណើរ ជាទឹកប្រាក់ ប្រមាណជា១០០ លានផោនពិតមែនសម្រាប់ទិញយកកីឡាករ Declan Rice នារដូវក្តៅខាងមុខ។ ទោះបីជាយ៉ាងណាក្តីក្លឹបក៏បានដឹងដែរថាមានក្លឹបជាច្រើនទៀតដែលបានដាក់សំណើរច្រើនជាង១០០លានផោនដើម្បីទិញយកកីឡាករអង់គ្លេសរូបនេះពី West Ham ដែលក្នុងនោះក៏មានទាំង Arsenal និង Chelsea ផងដែរ។ មកដល់ពេលនេះនៅមិនទាន់មានក្លឹបណាហ៊ានឲ្យតម្លៃដល់១២០លានផោនតាមការចង់បានរបស់ក្លឹប West...
នៅសល់តែ៨៧ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធើ្វជាម្ចាស់ផ្ទះនោះ នឹងឈានចូលមកដល់ ពោលគឺរំលងជិត១ខែប៉ុណ្ណោះ ក្រោយការប្រកួតស៊ីហ្គេមបានបញ្ចប់។ នេះគឺជាលើកដំបូងដែលកម្ពុជា មានសិទ្ធិក្នុងការរៀបចំការប្រកួតកីឡាជនពិការធំជាងគេក្នុងតំបន់ អាស៊ីអាគ្នេយ៍ ខណៈវិញ្ញាសាដែលមានសក្កានុពលមួយចំនួនដូចជា ហែលទឹក, បាល់ទះអង្គុយ, បាល់បោះ និងកីឡាជាច្រើនទៀតនឹងត្រូវបានដាក់បញ្ចូល។ អ្វីដែលពិសេស និងបង្កើតបានជាប្រវត្ដិសាស្រ្ដក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ គឺវិញ្ញាសា កីឡាអេឡិចត្រូនិក ឬ E...
ភ្នំពេញ ៖ ឈានចូលវ័យ១៧ឆ្នាំ ហៀម តារារ៉ូ មកពីក្លឹបហនុមាន ដែលជាកីឡាករ ផ្នែកការ៉ាតេ បានតស៊ូយ៉ាងស្វិតស្វាញ ចូលហាត់រៀន តាំងពីកុមារភាព ក្នុងវ័យទើបតែ៧ឆ្នាំ បានទទួលជោគជ័យ ជាបន្តបន្ទាប់ក្នុងវិស័យកីឡា ដែលរូបគេបានស្រឡាញ់បំផុតនោះ គឺទទួលបានមេដាយ២គ្រឿង មាសមួយ និងប្រាក់មួយ នៅក្នុងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២...
ចាប់តាំងពីសតវត្សទី២១មក មានតែកីឡាករ ២រូបទេ ដែលឈ្នះពាន World Cup និងពាន UEFA Champions League ក្នុងឆ្នាំតែមួយ ។ កីឡាករទាំងពីរនោះគឺ ខ្សែការពារស្លាបប្រេស៊ីល Roberto Carlos និងខ្សែការពារកណ្ដាលបារាំង កីឡាករ Raphael Varane ។ ជារឿងគួរឱ្យចាប់អារម្មណ៍ដែរ...
ភ្នំពេញ៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាប្រកួតរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានយកឈ្នះក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដោយប៉េណាល់ទីលទ្ធផល ៤ ទល់នឹង...
ប្រធានក្លឹបរបស់ Bayern Munich កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ក្លឹបនឹងមិនធ្វើការផ្តាច់កុងត្រា របស់អ្នកចាំទី Manuel Neuer ឡើយទោះបីជាគាត់បានបន្តធ្វើការរិះគន់ក្លឹប ពាក់ព័ន្ធទៅនឹងបញ្ហានៃការបង្ហាញខ្លួនលេង ក្នុងការប្រកួតជូនក្រុមជាច្រើនលើកក៏ដោយ។ ប្រធានក្លឹបលោក Herbert Hainer បានថ្លែងថាការសម្រេចចិត្តរបស់ក្លឹប ចំពោះអ្នកចាំទី Neuer នឹងគោរពទៅតាមកុងត្រាជាប់ជានិច្ច ទោះបីជាមានបញ្ហារវាងគ្នាក្តី ហើយក្លឹបនឹងមិនធ្វើការផ្តាច់កុងត្រារបស់គាត់ ដូចទៅនឹងអ្វីដែល...
គ្រូបង្វឹកជនជាតិអាមេរិកលោក Jesse Marsch ទីបំផុតត្រូវបានក្លឹបអង់គ្លេស Leeds UTD បានប្រកាសចែកផ្លូវគ្នាជាផ្លូវការហើយ ក្រោយបានមកជួយក្រុម បានរយៈពេលមិនបាន១ឆ្នាំផង ហើយទំរង់លេងរបស់ក្រុម នៅតែខ្សោយជាបន្តបន្ទាប់នៅឡើយ។ ការប្រកាសដំណឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុម Leeds UTD បានបរាជ័យសាជាថ្មី ទៅលើក្រុមនៅបាតតារាងដូចគ្នាដែរនោះគឺ Nottingham Forest ក្នុងលទ្ធផល១ទល់នឹង០ កាលពីយប់ថ្ងៃអាទិត្យកន្លងមក ដែលធ្វើឲ្យក្រុម...
កីឡាករខ្សែប្រយុទ្ធ Karim Benzema ត្រូវបានគេជឿជាក់ថា នឹងមិនមានវត្តមាន ក្នុងការប្រកួតជូនក្រុមឡើយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Club World Cup ដែលនឹងធ្វើឡើង នៅថ្ងៃពុធស្អែកនេះ។ ក្រុម Real Madrid បានបង្ហាញបញ្ជីឈ្មោះ ក្រុមទាំង២៣នាក់ សម្រាប់ការប្រកួតប៉ះនឹងក្រុម Al Ahly កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ...