តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន លោក Hajime Moriyasu បាននិយាយម្តងទៀត នូវគោលបំណងរបស់លោកម្តងទៀត សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup”នៅប្រទេសកាតា។ លោកបាននិយាយ ថា គោលដៅរបស់យើង សម្រាប់ការប្រកួតដើម្បីឈានដល់វគ្គ ១/៤ ចុងក្រោយ ខណៈលោកបានដាក់ឈ្មោះក្រុមកីឡាករ ២៦នាក់ របស់ជប៉ុន ហើយយើងដឹងថា...
គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិ Harimau Malaya របស់ម៉ាឡេស៊ីនឹងប្រកួតមិត្តភាពជាមួយកម្ពុជា និងម៉ាល់ឌីវដើម្បីកម្តៅសាច់ដុំ មុនយុទ្ធនាការពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) ឆ្នាំ ២០២២ ដែលចាប់ផ្តើមនៅថ្ងៃទី ២១ ខែធ្នូ។ ក្រុមHarimau Malaya នឹងត្រូវប៉ះកម្ពុជានៅថ្ងៃទី ៩ ខែធ្នូនៅពហុកីឡដ្ឋានជាតិ Bukit Jalil...
បាងកក៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា កីឡាប្រយុទ្ធបុរាណរបស់ Muay Thai បានកំណត់គោលដៅរបស់ខ្លួនលើភាពរុងរឿង នៃកីឡាអូឡាំពិក ប៉ុន្តែការស្លាប់កីឡាករនាពេលថ្មីៗនេះ បានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពដែលអាចបន្ថយផ្លូវឆ្ពោះទៅរកការប្រកួតដំបូង។ Muay Thai អនុញ្ញាតឲ្យមានចលនាមួយចំនួន ត្រូវបានហាមឃាត់ ក្នុងទម្រង់ផ្សេងទៀត នៃការប្រដាល់សេរី ដូចជាការវាយកែង និងជង្គង់ ហើយអ្នកប្រដាល់ពាក់ឧបករណ៍សុវត្ថិភាពតិចតួច។ កីឡានេះបានធានាការទទួលស្គាល់អូឡាំពិក នៅឆ្នាំ ២០២១...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាវាយសីកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញទៅក្រុមអាជ្ញាកណ្ដាលថ្នាក់ជាតិរយៈពេល៥ថ្ងៃនៅទីលានហ្វឹកហាត់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការនៃសហព័ន្ធកឡាវាយសីកម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាវាយសីកម្រិតកម្រិតអន្តរជាតិមានរយៈពេល៥ថ្ងៃ មានសិក្ខាកាម សរុបចំនួន៤៨នាក់រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមសហការជាមួយសហព័ន្ធ...
ប្រទេស ឥន្ទ្រីដែកអាល្លឺម៉ង់ គឺជាក្រុមជោគជ័យបំផុតនៅពានរង្វាន់ World Cup ចំពោះការឡើងទៅដល់ចំណាត់ថ្នាក់ Top 4 ច្រើនជាងគេដល់ទៅ១៣ដង មិនទាន់មានប្រទេសណាធ្វើបានដូចនៅឡើយទេ។ សហព័ន្ធ ពិតជាធ្វើបានល្អមែនទែនសម្រាប់អាល្លឺម៉ង់ ក្នុងវគ្គជម្រុះនៅតំបន់អឺរ៉ុប ដើម្បីបានឡើងមកលេងនៅប្រទេសកាតា។ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់កំពូលតារាងពូល J ឆ្លងកាត់១០ប្រកួតឈ្នះ៩និងចាញ់តែមួយប្រកួតគត់។ ចំណាត់ថ្នាក់នេះគ្រប់គ្រាន់ ឲ្យពួកគេបានកៅអីមួយឡើងមកលេង ក្នុងព្រឹត្តិការណ៍ World Cup...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich ពិតជាកំពុងចង់ឲ្យកីឡាករ Choupo-Moting ក្នុងការបន្តកុងត្រាថ្មីយ៉ាងខ្លាំងជាមួយនឹងក្លឹបក្នុងពេលដែលកុងត្រាចាស់របស់គាត់នឹងត្រូវផុតកំណត់ទៅហើយនៅចុងរដូវកាលនេះ។ អតីតកីឡាកររបស់ក្លឹប Stoke City រូបនេះបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យមួយរយៈកាលជាមួយនឹងក្លឹបហើយជាពិសេសការប្រកួតចុងក្រោយដោយស៊ុតបញ្ចូលទីក្រុង Inter Milan និងផ្តល់ជ័យជំនះឲ្យក្រុមក្នុងលទ្ធផល២ទល់នឹង០ទៀតផង។ ប្រភពព័ត៌មានដ៏ល្បីលោក Fabrizio Romano បានអះអាងថាក្លឹបនឹងមិនបោះបង់ឱកាសដ៏ល្អនេះដើម្បីអាចបន្តកុងត្រាថ្មីជូនកីឡាកររូពនេះឡើយទោះបីជាគាត់មានវ័យ៣៣ឆ្នាំទៅហើយក្តី៕ ប្រែសម្រួល៖ស៊ុនលី
នៅថ្ងៃនេះភ្នាក់ងាររបស់គ្រូបង្វឹកលោក Jurgen Klopp បានចេញមកអះអាងថានឹងមិនមានការលាលែងចេញ ពីតំណែងណាមួយពីសំណាក់បុរសអាល្លឺម៉ង់ រូបនេះឡើយទោះបីជាទំរង់លេងរបស់ក្លឹប នៅពេលនេះកំពុងជួបបញ្ហាក្តីទាំងនៅ Champions League និង Premier Leauge ក្តី។ ភ្នាក់ងារគ្រូបង្វឹកគឺលោក Marc Kosicke បានចេញមកធ្វើការឆ្លើយតបពាក់ព័ន្ធទៅនឹងព័ត៌មានចចាមអារ៉ាមទាំងនេះដោយបានបញ្ជាក់ថា គាត់នឹងនៅតែបន្តមានវត្តមាននៅទីនេះហើយគ្រូបង្វឹក ផ្ទាល់គឺគ្មានបំណងក្នុងការចាកចេញនៅឡើយទេ។ លោកបន្តថា៖លោក Klopp រីករាយនឹងជីវិតនៅ...
ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៣៨ គឺជាការប្រកួតលើកទី៣ នៃពានរង្វាន់បាល់ទាត់ ពិភពលោក ហើយត្រូវបានប្រារព្ធឡើង នៅប្រទេសបារាំង ចាប់ពីថ្ងៃទី ០៤ ខែមិថុនា រហូតដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៣៨ ។ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានការពារជើងឯករបស់ខ្លួន...
ខេត្តកំពត៖ លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងលោក ណុប ណាប់ ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ កម្រិតមូលដ្ឋាន ឆ្នាំ២០២២ នៅកំពង់ត្រាច ខេត្តកំពត ដោយអនុវត្តផែនការសកម្មភាព របស់សហព័ន្ធកីឡាឡើងភ្នំឆ្នាំ២០២២ និងការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២២...
ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi ទំនងជាចាកចេញពីក្លឹបបារាំង Paris Saint-Germain នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic នៅថ្ងៃច័ន្ទនេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្លឹបអាមេរិករបស់អតីតកីឡាករ David Beckham ក្លឹប Inter Miami មានភាពជឿជាក់ក្នុងការយក Messi នៅរដូវក្ដៅឆ្នាំ២០២៣។ Messi...