កីឡា

ការប្រកួតវគ្គ១៦ក្រុម ចុងក្រោយ នឹងធ្វើឡើង រយៈពេល៤ថ្ងៃ ដើម្បីរកបាន ៨ក្រុមចុងក្រោយ

ការប្រកួតពានរង្វាន់ ពិភពលោក នៅប្រទេសកាតា បានឈានមកដល់វគ្គ១៦ក្រុម ចុងក្រោយ ហើយខណៈដែលការចាប់គូ ប្រកួតក៏បានធ្វើឡើង រួចរាល់ហើយវគ្គនេះ នឹងចាប់ផ្តើមពីថ្ងៃទី៤ ខែធ្នូស្អែក ទៅដល់ថ្ងៃទី៧ធ្នូ ។

ការប្រកួតស្អែកចាប់ផ្តើមដំបូង ដោយក្រុមហូឡង់ ប៉ះនឹងក្រុមអាមេរិក​ ក្រុមអាហ្សង់ទីន ប៉ះ នឹងក្រុមអូស្ត្រាលី ខណៈដែលថ្ងៃទី៥ ខែធ្នូគឺជាការប្រកួត រវាងក្រុមប៉ូឡូញ និងបារាំង ហើយអង់គ្លេស ប៉ះនឹងសេនេហ្គាល់ ។

ការប្រកួតនៅថ្ងៃទី៦ខែធ្នូ គឺជាការប្រកួតរវាងក្រុមជប៉ុន នឹងក្រុមក្រូអាតហើយប្រេស៊ីល ប៉ះ នឹងក្រុមកូរ៉េខាងត្បូង ចំណែកឯការប្រកួតថ្ងៃទី៧ ធ្នូ វាងក្រុមម៉ារ៉ុក ប៉ះនឹងអេស្បាញ ខណៈដែលប៉ទុយហ្គាល់ នឹងស្វីស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top