ដំណឹងនាពេលកន្លងមកធ្លាប់បានបញ្ជាក់ហើយថាកីឡាករ CR7 នឹងអាចចុះកុងត្រាដែលមាន សុពលភាពរយៈពេល២ឆ្នាំ ជាមួយនឹងក្លឹបនៅកាតា Al Nassr ដែលនឹងអាចឲ្យកីឡាករទទួល បានប្រាក់កម្រៃរហូតទៅដល់២០០ លានផោនរៀង រាល់ឆ្នាំ។ កីឡាករ CR7 បានក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួនតាំងតែពីខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែមិនទាន់បានប្រកាសជាផ្លូវការថានឹងចូល រួមក្លឹបណានៅ ឡើយខណៈដែលពេលចុងក្រោយនេះ The Goal បានអះអាងថាកីឡាករនឹងមិន ចុះកុងត្រាត្រឹមតែ២ឆ្នាំ ជាមួយនឹងAl...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បាននឹងកំពុងមានទំនុកចិត្តកាន់ តែខ្លាំងថានឹងអាចចុះកុងត្រានាំយកកីឡាករឆ្នើម Jude Bellingham មករួមក្លឹបឲ្យបាននៅរដូវក្តៅខាងមុខនេះ ខណៈដែលក៏មានក្លឹបធំៗមិនតិចនោះដែរដែលកំពុង ចង់បានកីឡាករអង់គ្លេសនេះដូចគ្នា។ Real Madrid បានប្រជែងយ៉ាងខ្លាំងជាមួយនឹងក្លឹបហង្សក្រហម Liverpool ដើម្បីនាំយកកីឡាករឆ្នើមរូបនេះពីក្លឹប Dortmund ហើយក្នុងនោះសូម្បីតែ Chelsea និងក្លឹប Man...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិ ដណ្តើម បានមេដាយមាស ១ គ្រឿង និងប្រាក់ ១ គ្រឿង នៃការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើង ឯកប្រចាំឆ្នាំ២០២២មានកីឡាករ – កីឡាការិនីចូលរួមចំនួន៤៩នាក់ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា...
ប៊ែរឡាំង ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អតីតប្រធាន FIFA លោក Sepp Blatter កំពុងរិះគន់ផែនការ របស់លោក Gianni Infantino ដែលជាអ្នកស្នងតំណែង សម្រាប់ព្រឹត្តិការណ៍ ការប្រកួត World Cup ឲ្យមាន ៤៨ ក្រុម និង...
ទីក្រុង SAO PAULO ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា មន្ទីរពេទ្យដែលព្យាបាលអតីតកីឡាករ បាល់ទាត់ប្រេស៊ីល Pele ដ៏ឆ្នើមបានប្រកាសពីការវិវត្ត កាលពីថ្ងៃពុធចំពោះជំងឺមហារីក របស់លោកក៏ដូចជាបញ្ហាតម្រងនោម និងបេះដូងថែមទៀតផង ។ មន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo បាននិយាយថា...
ក្រោយពីគ្រូជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos ត្រូវបានចែកផ្លូវគ្នាជាមួយព័រទុយហ្គាល់បន្ទាប់ពីចាញ់ម៉ារ៉ុកនៅវគ្គ ៨ក្រុម World Cup មក មានព័ត៌មានជាច្រើនបានចុះផ្សាយពីបេក្ខភាពថ្មីនៃគ្រូជម្រើសជាតិរបស់ប្រទេសអឺរ៉ុបមួយនេះ។ នុងនោះដែរមានបេក្ខភាពគ្រូរបស់ក្លឹប Roma លោក Jose Mourinho និងលោក Louis Van Gaal ដែលទើបតែចូលនិវត្តន៍ពីអាជីពជាគ្រូជម្រើសជាតិហុល្លង់។ លោក Van Gaal...
ក្លឹបអង់គ្លេស Newcastle ត្រូវបាន The Goal ចេញផ្សាយថាកំពុងត្រៀមរៀបចំខ្លួន ក្នុងការចរចាកុងត្រារបស់កីឡាករខ្សែប្រយុទ្ធហូឡង់ Memphis Depay ឲ្យបាននៅក្នុងខែមករាខាងមុខនេះខណៈដែលក្លឹប Barcelona ទំនងជានឹងទាមទារ តម្លៃខ្លួនកីឡាកររូបនេះត្រឹមតែ២០លានផោនប៉ុណ្ណោះ។ កីឡាករខ្សែប្រយុទ្ធរូបនេះហាក់ដូចជាមិនសូវទទួលបានជោគជ័យសោះជាមួយនឹង Barcelona ហើយនឹងត្រូវផុតកុងត្រាជាមួយនឹងក្លឹបនៅរដូវក្តៅខាងមុខប៉ុន្តែកីឡាករផ្ទាល់ជឿជាក់ថាចង់ចាកចេញពីCamp Nou ឲ្យបានឆាប់បំផុតនៅក្នុងខែមករានេះ ខណៈដែលក្នុងនោះសូម្បីតែក្លឹបGalatasary ក៏មានចំណាប់អារម្មណ៍ផងដែរ។ ទោះបីជាយ៉ាងណាក្តីប្រភពមិនច្បាស់លាស់បានអះអាងថា កីឡាកររូបនេះចង់ទៅលេង...
The Football Insider នៅថ្ងៃនេះបានធ្វើការអះអាងថា ក្លឹបបិសាចក្រហម Man UTD កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងអ្នកចាំទីដៃស្អិតរបស់អាហ្សង់ទីនកីឡាករ Emiliano Martinez នៅក្រោយពេលដែលកីឡាកររូបនេះ បានបង្ហាញ ស្នាដៃយ៉ាងអស្ចារ្យនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសកាតាកន្លងមកនេះ។ កីឡាករអ្នកចាំទីជម្រើសទី១របស់ក្លឹប David de Gea បានឈានមកដល់ទីបញ្ចប់នៃកុងត្រាហើយនាពេលចប់រដូវកាលនេះដែលជាហេតុធ្វើឲ្យក្លឹបចាំបាច់ត្រូវការអ្នកចាំទីឆ្នើមម្នាក់មកជំនួសតំណែងនេះប្រសិនបើមិនមានកុងត្រាថ្មីត្រូវបានបន្តទេនោះ ខណៈដែល ជម្រើសក្នុងការបន្តកុងត្រារបស់ de...
The Fichajes នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សបារាំង PSG នឹងចូលរួមក្នុងការប្រកួតប្រជែងជាមួយនឹង ហង្សក្រហម Liverpool ដើម្បីអាចដណ្តើមយកកុងត្រារបស់កីឡាករឆ្នើមវ័យក្មេង ម្នាក់របស់ជម្រើសជាតិអាហ្សង់ទីននិងក្លឹប Benfica ផង។ កីឡាករ Enzo Fernandez បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យទាំងជាមួយនឹងក្លឹបជាពិសេសពេលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនិងថែមទាំងបានជួយឲ្យ ក្រុមលើកពានពិភពលោកឆ្នាំ២០២២បានថែមទៀតផង។ មិនត្រឹមតែជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតនៅក្នុងព្រឹត្តិការណ៍នេះទេពេលនេះកីឡាករកំពុងក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ក្លឹបជាច្រើនទៀតផហើយក្នុងនោះក៏មានទាំងក្លឹប Borussia Dortmund ផងដែរ ដែលមើលឃើញគាត់សម្រាប់ជំនួសតំណែងរប់ស Jude...
ប៉ារីស៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា សហព័ន្ធបាល់ទាត់បារាំងចង់តាមដាន អ្នកប្រើបណ្ដាញសង្គមដែលដាក់គោលដៅលើកីឡាករ ជម្រើសជាតិមួយចំនួនជាមួយនឹងការបញ្ចេញមតិរើស អើងជាតិសាសន៍ បន្ទាប់ពីបារាំងចាញ់អាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup។ សហព័ន្ធបាននិយាយកាល ពីថ្ងៃអង្គារថា កីឡាករមួយចំនួនត្រូវបានរងការវាយ ប្រហារដោយការរិះគន់ការរើស អើងជាតិសាសន៍ និងការស្អប់ខ្ពើមមិនអាចទទួលយកបាននៅលើបណ្តាញសង្គម ហើយថា ខ្លួនគ្រោងនឹង ដាក់ពាក្យបណ្តឹងប្រឆាំង នឹងអ្នកដែលបង្ហោះការរំលោភបំពាន។ សហព័ន្ធបាល់ទាត់បារាំងថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអាកប្បកិរិយាមិនអាចអត់ឱនបាន និងការបំពាន ទាំងនេះ។...