ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើង ដោយផ្ទាល់នៅវិមានសន្តិភាព ។ ពានបាល់ទាត់ពិភពលោក ធ្វើពីមាសសុទ្ធទម្ងន់ជាង...
The Goal បានសរសេរថាកីឡាករអន្តរជាតិដាណឺម៉ាក Cristian Eriksen នៅរដូវក្តៅនេះបានក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួន ឡើយបន្ទាប់ពីបានចំណាយរយៈពេលខ្លីជាមួយនឹង ក្លឹប Brentford។ ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេមើលឃើញថាគឺជាអ្នកដែលបានចូលរួម ក្នុងការប្រកួតប្រជែងជាមួយនឹងកីឡាករ Eriksen ដោយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការងារ ជាមួយគ្នានៅរដូវកាល ក្រោយនេះ និងជាពិសេសអំឡុង ពេលវត្តមាននៃគ្រូបង្វឹកថ្មីលោក Ten Hagផង។...
ខ្សែបម្រើ Nemanja Matic បានចុះកុងត្រាផ្លាស់មកកាន់ក្លឹប Roma ជាផ្លូវការហើយនៅក្នុងថ្ងៃនេះ។ កីឡាករនេះបានព្រមព្រៀង ជាមួយក្លឹបដោយចុះកុងត្រា រយៈពេល ១ឆ្នាំចាប់ពីរដូវកាលថ្មី រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ Matic បានផ្លាស់ទៅ Roma នេះដោយ Free Transfer ពី Man Utd...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានកំពុងធ្វើការពិចារណា ដើម្បីចាយលុយប្រមាណ ជា៩០លានអឺរ៉ូ ឬប្រមាណជា៧៨លានផោន ដើម្បីចរចាទិញយកកីឡាករ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund ម្នាក់ ដែលមានឈ្មោះថា Jude Bellingham។ ក្លឹបយក្សអេស្បាញនេះទោះបីជាយ៉ាងណា នឹងមិនអាចនាំយកកីឡាករ អង់គ្លេសរូបនេះបានមករួមក្លឹប នៅរដូវក្តៅនេះឡើយ...
The Goal នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកជនជាតិហូឡង់លោក Ten Hag បានធ្វើការលើកឡើង ចំពោះគំនិតដែលក្លឹប នឹងត្រូវធ្វើការផ្លាស់ចេញឬផ្ទេរចូល នាពេលខាងមុខហើយក្នុងនោះសូម្បីតែ Dalot ក៏នឹងត្រូវស្ថិតនៅក្នុងផែនការ របស់លោកផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករ Diogo Dalot គឺត្រូវបានគ្រូបង្វឹកថ្មីរូបនេះ បញ្ជាក់ច្បាស់ហើយថា នឹងមិនត្រូវអនុញ្ញាតិឲ្យចាកចេញឡើយ ហើយនឹងបន្តកសាងសមត្ថភាពនៅទីនេះ ក្នុងនាមជាកីឡាករដ៏សំខាន់របស់លោក...
ភ្នំពេញ៖នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមគណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីវ័យក្មេងកីឡាវាយកូនឃ្លីលើតុ ចំនួន១៥នាក់ចេញដំណើរបោះជំរុំហ្វឹកហាត់ ព្រមទំាងចូលរួមការប្រកួត កីឡាវាយកូនឃ្លីលើតុជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី២៦ ឆ្នាំ២០២២នៅប្រទេសថៃ ។ លោក ស៊ុន សុទ្ធារិទ្ធ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បាននិយាយថា សហព័ន្ធបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តធ្វើការផ្សេង របស់ខ្លួនមួយទៀត ក្រោយពេលដែលបានជោគជ័យ ក្នុងការនាំយកកីឡាករ Erling Haaland រួចរាល់ នៅរដូវក្តៅនេះ ហើយនោះ។ លោក Pep Guardila ត្រូវបានគេរំពឹងទុកថា នឹងជ្រើសយកកិច្ចការងារ...
យោងតាមការចេញផ្សាយ ដោយ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Inter Milan ទំនងជានឹងត្រូវដកចិត្ត របស់ខ្លួនវិញហើយ ពីការចង់បានកីឡាករខ្សែ ប្រយុទ្ធ Romelu Lukaku ពីអង់គ្លេស មកវិញនោះ។ ក្លឹបជឿជាក់ថា ខ្លួននឹងមិនអាចដោះស្រាយបញ្ហា ហិរញ្ញវត្ថុបានរួចរាល់ ឬក៏មានកញ្ចប់ហិរញ្ញវត្ថុ គ្រប់គ្រាន់ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក...
ការប្រកួតជម្រុះតាមពូល នៃពានរង្វាន់ Nation League បានឈានចូលមកដល់ ការប្រកួតលើកទី៤ហើយ សម្រាប់ក្រូអាតនិងបារាំងកាលពីយប់មិញ ហើយជាលទ្ធផលក្រូអាត អាចយកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយពីបារាំង។ Modric ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ដែលបានកើតឡើងដំបូង តាំងតែពីនាទីទី៥ នៃដើមតង់ទី១ និងក៏បានក្លាយទៅជា គ្រាប់បាល់តែមួយគត់ដែលបានកើតឡើង នៅក្នុងការប្រកួតនេះផងដែរ ទោះបីបារាំងបានគ្រប់គ្រងបាល់បាន ទៅដល់៥៣ភាគរយ និងស៊ុតចេញបានទៅដល់៨ដងក្តី។ ក្រោយចប់ការប្រកួតលើកនេះ...
ភ្នំពេញ៖ នាថ្ងៃទ១៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការប្រកួតបានរកឃើញក្រុមបាល់ទះនារីជើង ខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ ការប្រកួតនេះរៀបចំដោយ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។ សម្រាប់ពូល A ក្រុមបាល់ទះនារីសម័យថ្មី និងក្រុមបាល់ទះនារីក្លាហាន ចំណែកពូល B ក្រុមបាល់ទះរួមចិត្តតែមួយ និងក្រុមបាល់ទះ ឃុំគោកត្រប់...