កីឡា

Chelsea នៅបន្តរងចាំដំណឹងពីខ្សែការពារ Kounde

The Mirror ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងតស៊ូប្រជែងយ៉ាងខ្លាំងជាមួយ នឹងក្លឹបយក្សអេស្បាញ Barcelona ដើម្បីអាចទទួលបាន កុងត្រាពីសំណាក់កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Sevilla
គឺកីឡាករ Kounde។

មកដល់ពេលនេះទោះបីជាមិនមានដំណើរការទៅមុខ ក្តីចំពោះកិច្ចការងារផ្ទេរកីឡាកររូបនេះប៉ុន្តែគេ ជឿជាក់ថាក្លឹបតោខៀវ Chelsea នឹងនៅតែបន្តការងាររបស់ខ្លួនហើយរងចាំទទួល ដំណឹងនិងការឆ្លើយតបពីក្លឹបនិងកីឡាកររូបនេះនៅឡើយ។

កីឡាករខ្សែការពារបារាំងឆ្នើមរបស់ក្លឹប Sevilla រូបនេះទោះបីជាយ៉ាងណាក្តីគឺជាកីឡាករ គោលដៅផ្សេងទៀតរបស់ Barcelona បន្ទាប់ពីកីឡាករ Marcos Alonso និងកីឡាករ Cesar Azpilicueta របស់ Chelsea ប៉ុណ្ណោះខណៈដែលក្លឹបអេស្បាញរូបនេះទើបទិញបាកីឡាករ Andreas Christensenពី Chelsea ដែរនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top