កីឡា

Chelsea បង្កើនតម្លៃខ្លួន​ សម្រាប់ Kounde

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារ Kounde ដែលជាគោលដៅជាយូរ មកហើយរបស់ក្លឹប តោខៀវ Chelsea នោះពេលនេះកំពុង ត្រូវបានក្លឹបអង់គ្លេសនេះ ដាក់បង្កើនសំណើរជាតម្លៃខ្លួន ហើយសង្ឃឹមអាចធ្វើការ ចរចាគ្នាបានកាន់ តែមានលទ្ធផល។

ដូចគ្នាផងដែរ The Relevo ក៏បានសរសេរដែរថា Chelsea បានបង្កើនតម្លៃខ្លួន នៅក្នុងសំណើរសុំទិញកីឡាករ ខ្សែការពារបារាំង Jules Kounde ពីក្លឹប Sevilla ទាំងដែលបច្ចុប្បន្នក្លឹបកំពុង មានជម្រើសជាច្រើន មកហើយក្តី សម្រាប់កីឡាករក្នុងតំបន់ការពារ។

គេជឿជាក់ថា សំណើរដែលមានទឹកប្រាក់ ជាតម្លៃខ្លួនកីឡាករពេលនេះ មានទៅដល់៥៥លានផោន ប៉ុន្តែនៅតែមិនទាន់មានការឆ្លើយតបណាមួយ ពីសំណាក់ក្លឹបអេស្បាញ ឬសូម្បីតែកីឡាករផ្ទាល់ នោះនៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top