កីឡា

នាង Kim Min Ji បង្កមានការភ្ញាក់ផ្អើល ពេញអ៊ីនធើណេត បន្ទាប់ពីនាងក្លាយកីឡាការិនី អត្តពលកម្ម

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងនងា Kim Min Ji ក្លាយកីឡាការិនី អត្តពលកម្មតាមប្រព័ន្ធ អ៊ីនធើណេត បានបង្កើតភាពភ្ញាក់ផ្អើល នៅលើអ៊ីនធើណេត ក្នុងចំណោមអ្នកនិយម លេងអ៊ីនធើណេត ប្រុសៗ សម្រាប់ការមើល ឃើញរបស់នាង ។

កាលថ្ងៃទី ៧ ខែកក្កដា ការប្រកួតផ្លូវ និងទីលានបានធ្វើឡើងនៅGoseong County ខេត្ត Gangwon ។ Team Jincheon ដណ្ដើមបានមេដាយចំនួន ៤ដល់ផ្ទះ រួមទាំងមេដាយមាស ១ លើវិញ្ញាសារត់ប្រណាំង ៤X៤00 ម៉ែត្រជាកីឡាការិនីឆ្នើមនាង Kim Min Ji ។

នាង Kim Min Ji កើតនៅឆ្នាំ ១៩៩៦ បានទទួលការចាប់អារម្មណ៍ ចំពោះការសម្តែងកីឡា ដ៏លេចធ្លោរបស់នាង ហើយជាការពិតណាស់ រូបភាពដែលមើលទៅដូច តារាម៉ូដែលរបស់នាង ។ នាងបានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងការប្រកួតជាច្រើន តាំងពីនាងនៅក្មេង។
ថ្មីៗនេះ នាងបានធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញ អ៊ីនធើណេតក្នុងចំណោមអ្នកលេងអ៊ីនធើណេត ប្រុសៗ ជាពិសេសចំពោះរូបភាពរបស់នាង។ នៅលើសហគមន៍អនឡាញ ដ៏លេចធ្លោមួយ របស់បុរស ការបង្ហោះណែនាំ នាង Kim Min Ji ថា ជាកីឡាការិនីដែល មើលទៅស្អាតជាងគេក្នុងប្រទេស របស់យើងទទួលបាន ការចាប់អារម្មណ៍ ៕ដោយ៖លី ភីលីព

Most Popular

To Top