កីឡា

Tuchel និយាយថាការចង់បាន Kounde នឹងប្រែប្រួលពីព្រោះថា ទំរង់លេងរបស់ Chalobah

នៅសប្តាហ៍នេះ គេជឿជាក់ថាក្លឹបតោខៀវ Chelsea នឹងប្រហែលជាមិនបង្ខំ និងប្រញាប់ប្រញ៉ាល់ពេកនោះទេ ដើម្បីចរចានាំយក កីឡាករខ្សែការពារឆ្នើម របស់ក្លឹប Sevilla គឺកីឡាករ Kounde នោះទេ ពីព្រោះថាឈុតយុវជន របស់ក្លឹបកីឡាករTrevoh Chalobah កំពុងឡើងទំរង់លេងខ្លាំង។

គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Tuchel បានសារភាពថា ការប្រើប្រាស់កីឡាករ Trevoh Chalobah ក្នុងលក្ខខណ្ឌបន្ទាន់ពេលនេះ អាចឲ្យក្លឹបបែរជាបានឃើញ នូវទំរង់លេងដ៏ល្អប្រសើ របស់កីឡាកររូបនេះ ដើម្បីអាចជំនួសតំណែង ដែលយើងចង់បាន Jules Kounde មកធ្វើការនៅ Stamford Bridge ។

គួរឲ្យដឹងដែរថាក្លឹបតោខៀវ Chelsea បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការងារចរចាជាមួយនឹងកីឡាករ Kounde ពីក្លឹប Sevilla កាលពីរដូវក្តៅកន្លងមក ប៉ុន្តែកីឡាករបារាំងរូបនេះ ហាក់ដូចជាមិនសូវចាប់អារម្មណ៍ ជាមួយនឹង Chelsea ឡើយហើយជាពិសេសតម្លៃខ្លួន កីឡាករក៏មិនត្រូវគ្នាផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top