កីឡា

Juventus និង Bayern Munich ព្រមព្រៀងតម្លៃខ្លួន De Ligt

The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអ៊ីតាលី Juventus កំពុងត្រៀមរៀបចំឯកសាររួចរាល់ហើយដើម្បីអាចឲ្យកីឡាករខ្សែការពារ Matthijs de Ligt ក្នុងការចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹប Bayern Munich នៅក្រោយពេលដែលក្លឹបទាំងពីរបានព្រមព្រៀងគ្នារួចទៅហើយសម្រាប់តម្លៃខ្លួនកីឡាករ។

ការពិភាក្សាដែលឈានចូលមកដល់ដំណាក់កាល ចុងក្រោយបានធ្វើឲ្យកីឡាករ ខ្សែការពារហូឡង់រូបនេះនឹង អាចមានសិទ្ធក្នុងការចាកចេញដោយជាមួយនឹង តម្លៃខ្លួនប្រមាណជា៨០លានផោន បូករួមទាំងប្រាក់កម្រៃផ្សេងៗ ជាច្រើនទៀតផងដែរ។

ប្រភពដដែលបានឲ្យដឹងដែរថា Juventus សុំមិនទាន់ប្រកាសរហូតដល់ពេលរកបានកីឡាករ ជំនួសថ្មីសិនខណៈដែល Bayern Munich ចង់បាន De Ligt មកចូលរួមក្លឹបលឿនបំផុតតាមដែលអាច ធ្វើបាននៅត្រឹមមុនថ្ងៃ
ទី៥ ខែសីហា ជាការប្រកួតបើករដូវកាល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top