ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង ប្រធានសហព័ន្ធកីឡាគ្រិឃិតកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតមិត្តភាព អន្តរជាតិ លើកនេះ គឺជាការបង្ហាញសកម្មភាពឲ្យខ្លាំងក្លា មូលហេតុនោះ គឺ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ នៅខេត្តសៀមរាប មានប្រទេសជាច្រើន ស្នើ ដាក់កីឡាក្នុង...
ស្រុកល្វាឯម៖ កាលរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ក្រុមបាល់ទាត់យុវជនអធិរាជជ្រោយពិសី និងក្រុមបាល់ទាត់យុវជន ឃុំអរិយក្សត្រដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២ដោយការប្រកួតប្រព្រឹត្តិទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។ សម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់ យុវជន អធិរាជជ្រោយពិសី និងក្រុមបាល់ទាត់យុវជនឃុំសារិកាកែវបានការស្វាត់ស្វែងខ្លាំងនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម ដោយក្នុងតង់ទី១ក្រុមទំាង២ធ្វើការសម្រុកដាក់គ្នាទៅវិញទៅមក ប៉ុន្តែគ្មានឳកាសបំប៉ោងសំណាញ់ទីក្រុមណាមួយឡើយ។ ការប្រកួតបន្តអូសបន្ថាយរហូតដល់ចប់ការ៩០នាទី ទើបគណៈកម្មការសម្រេចដោយការប៉េណាល់ទីកាត់សេចក្តីបានឈ្នះលើក្រុមបាល់ទាត់យុវជនឃុំសារិកាកែវក្នុងលទ្ធផល ៤ទល់នឹង២។...
អ្នកចាត់ការទូទៅរបស់ក្លឹប Borussia Dortmund លោក Hans Joachim Watzke នៅថ្ងៃនេះបានធ្វើការលើកឡើងថាក្លឹបគួរតែធ្វើការងារឲ្យអស់ពីលទ្ធភាពក្នុងការ ចុះកុងត្រាឲ្យបានជាមួយនឹងកីឡាករ Karim Adeyemi ពីក្លឹប Red Bull Salzburg។ ក្លឹបយក្សអាល្លឺម៉ង់មួយនេះត្រូវបាន The goal ជឿជាក់ថាកំពុងតែនាំមុខគេក្នុងការប្រជែង យកហត្ថលេខារបស់កីឡាកររូបនេះប៉ុន្តែងអ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់សាជាថ្មីហើយថា ក្លឹបមិនគួរការធ្វេសប្រហេសឡើយ។...
ក្លឹបខ្លាំងអាល្លឺម៉ង់ Bayern Munich កាលពីសប្តាហ៍កន្លងទៅ បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃ របស់ក្រុម Mainz ក្នុងលទ្ធផលដល់ទៅ ៣ទល់នឹង១ប៉ុន្តែនៅសប្តាហ៍ នេះក្រុមកីឡាករកំពុង បន្តធ្វើការសម្រាកលំហែ ជាធម្មតានៅលើដែនកោះ ដ៏ល្បី Ibiza ។ ដំណើរ ទស្សនកិច្ចកំសាន្ត របស់ក្រុមទៅកាន់តំបន់នេះ កំពុងទទួលបានរងពាក្យរិះគន់ ជាច្រើនពីសំណាក់ក្រុមអ្នកគាំទ្រទៅវិញ ទាំងដែលក្លឹបទើប...
The Gianluca Marzo ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus កំពុងធ្វើការពិចារណា ដើម្បីអាចធ្វើការផ្ទេរយកកីឡាករ ខ្សែការពារម្នាក់របស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Gabrielពីអង់គ្លេស។ ក្លឹបអ៊ីតាលីមួយនេះ កំពុងមានផែនការថ្មី ក្នុងការពង្រីងតំបន់ការពារ របស់ខ្លួនត្រៀមការប្រកួតប្រជែង នារដូវកាលក្រោយ ដោយក្នុងនោះកីឡាករខ្សែ ការពារវ័យចំណាស់ដូចជា Giorgio Chiellini ជាដើមសុទ្ធ...
អង់គ្លេស៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ប្រធានIneos ត្រូវបានគេយល់ថា បានជួបពិភាក្សាជាមួយប្រធាន Bruce Buck ហើយបានដាក់ជូននូវអ្វីដែលតំណាងឲ្យការផ្តល់ជូនដ៏ធំបំផុតសម្រាប់ក្លិប Premier League នៅថ្ងៃសុក្រ ខណៈ លោក Jim Ratcliffe បានដាក់សំណើដេញថ្លៃនៅនាទីចុងក្រោយក្នុងតម្លៃ ៤,២៥ពាន់លានផោនដើម្បីទិញ Chelsea។ អ្នកជំនួញវ័យ ៦៩ ឆ្នាំរូបនេះបានស្វែងយល់យ៉ាង...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា Eddie Hearn ជាអ្នកផ្សព្វផ្សាយដូចជា Dillian Whyte, Anthony Joshua និង Oleksandr Usyk បានបន្តពណ៌នាព្រឹត្តិការណ៍នេះថា ជាការប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ Madison Square Garden ។ កីឡាការិនីប្រដាល់Katie Taylor របស់អៀរឡង់បានផ្តួលកីឡាការិនីប្រដាល់ Amanda...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានចេញមកបដិសេធអំពីរបាយការណ៍ ដែលកន្លងមកបានអះអាងថាក្លឹបគឺបានជួបជាមួយនឹងភ្នាក់ងាររបស់កីឡាករ Robert Lewandowski ចំពោះកិច្ចការងារ ដោះដូរនារដូវក្តៅខាងមុខ។ កីឡាករខ្សែប្រយុទ្ធឆ្នើមក្លឹប Bayern Munich វ័យចំណាស់បន្តិចទៅហើយរូបនេះ កន្លងមកតែងតែមានពាក្យចចាមអារ៉ាមថានឹងអាច សម្រេចចិត្តក្នុងការចាកចេញពីអាល្លឺម៉ង់ដើម្បីស្វែងរកការប្រកួត ប្រជែងថ្មីខណៈដែលអាជីពរបស់គាត់នៅពេលនេះ មានអាយុ៣៣ឆ្នាំទៅហើយក្តី។ ប្រភពជាច្រើនបានអះអាងថាក្លឹប Barcelona គឺជាគោលដៅដ៏មានអទិភាពនិងសមរម្យ បំផុតប៉ុន្តែចុងក្រោយនេះបែរជាមានការបដិសេធ...
ក្លឹបយក្សអេស្បាញ Real Madrid ក្រោយការប្រកួតយប់មិញនេះបានឃ្លាតចេញពីក្រុមប្រជែងតំណែង ដែលកំពុងស្ថិតនៅលេខរៀងទី២គឺ Sevilla កាន់តែឆ្ងាយហើយក៏ត្រូវបានប្រកាស ជាផ្លូវការក្លាយជាម្ចាស់ពានរង្វាន់ La Liga រដូវកាល ២០២១-២០២២។ Real Madrid បើកការប្រកួតយប់មិញ ទាំងមានទំនុកចិត្តបំផុតយកឈ្នះក្រុម Espanyol ក្នុងលទ្ធផលដល់ទៅ៤ ទល់នឹង០មានពិន្ទុគ្រប់គ្រាន់លើកពានរង្វាន់នេះ ទាំងដែលនៅសល់ការប្រកួតចំនួន៤ទៀតនៅក្នុងដៃក្តី។ តាមពិតទៅក្រុមរបស់លោកគ្រូបង្វឹក Carlo...
យោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងត្រៀមខ្លួនធ្វើការជាមួយនឹងគ្រូបង្វឹកថ្មី ដើម្បីនាំយកកីឡាករឆ្នើមម្នាក់ ដែលមានឈ្មោះថា James Ward-Prowse ពីក្លឹប Southampton។ ប្រភពដដែលបានបន្តទៀតថា គ្រូបង្វឹកថ្មីលោក Erik ten Hag ក៏បានយល់ព្រមដែរហើយថា កីឡាកររូបនេះគឺជាផ្នែកមួយនៃផែនការរបស់គាត់ហើយក្នុងនោះក្លឹប បានត្រៀមកញ្ចប់លុយប្រមាណជា៧៥លានផោន ថែមទៀតផងដើម្បីចរចាផ្ទេរ។...