អ្នកចាំទី Edouard Mendy បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីឃើញមិត្តរួមក្រុម Kepa Arrizabalaga ទាត់ប៉េណាល់ទី មិនចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup ទល់នឹង Liverpool។ Mendy វ័យ២៩ឆ្នាំត្រូវបានប្ដូរចេញ ពេលបញ្ចប់ម៉ោងបន្ថែម ដោយលោក Thomas Tuchel សម្រេចឲ្យ Kepa ជាអ្នកចូលចាប់បាល់ប៉េណាល់ទី។...
កីឡាករវ័យក្មេងឆ្នើម Pedri ក្រៅតែពីមានព័ត៌មាន ចេញផ្សាយជាច្រើនរួចមកហើយនោះ នៅពេលនេះត្រូវបានគេកំពុង ប្រដូចសមត្ថភាពរបស់គាត់ ទៅនឹងទំរង់លេងរបស់វិរៈបុរសក្លឹបលោក Iniesta ថែមទៀតផង។ គ្រូបង្វឹករបស់ក្លឹបគឺលោក Xavi ផ្ទាល់ដែលជាអ្នកធ្វើការប្រដូចនេះ ដោយលោកបាននិយាយថា Pedri បានរំលឹកគាត់ឲ្យនឹកឃើញឡើងវិញ នូវសមត្ថភាពដ៏អស្ចារ្យរបស់លោក Iniesta ពេលមានវត្តមាននៅ Barcelona ហើយលោកបញ្ជាក់ថាបច្ចុប្បន្ន មានកីឡាករតិចតួចណាស់ ដែលមានសមត្ថភាពបែបនេះ។...
កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប AT Madrid កីឡាករ Hector Herrera បានបង្ហាញទំរង់លេងយ៉ាងល្អ ក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ ប៉ុន្តែគេមើលឃើញថាកីឡាកររូបនេះ ទំនងជាមិនបន្តរស់នៅ ជាមួយនឹងក្លឹបទៀតឡើយ។ មកដល់ពេលនេះកុងត្រារបស់គាត់ ជាមួយនឹង AT Madrid គឺមានសុពលភាពត្រឹមរដូវក្តៅប៉ុណ្ណោះ ហើយកាលពីសប្តាហ៍មុនផងដែរ គាត់ធ្លាប់បានអះអាងហើយថា មិនមានកុងត្រាថ្មីណា ត្រូវបានពិភាក្សារវាងគ្នានោះនៅឡើយទេ។ ខណៈដែល AT...
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ តំណាងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធ កីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោកស្រី នួន ស៊ុន្ទរី...
កិឡាករឆ្នើមអាមេរិក Christina Pulisic នៅថ្ងៃនេះបានលើកឡើងថាគាត់ កំពុងតែធ្វើការរៀនសូត្រជាច្រើន ពីសំណាក់កំពូលកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Mo Salah ជាពិសេសក្នុងពេលដែល ទំរង់លេងរបស់គាត់ កំពុងឈានដល់កម្រិតល្អបំផុតនៅពេលនេះ។ គួរឲ្យដឹងដែរថាក្រុមតោខៀវ Chelsea របស់លោក Thomoas Tuchel នឹងត្រូវជួបជាមួយនឹងក្រុមលោក Jurgen Klopp នៅក្នុងទឹកដីកីឡាដ្ឋានអង់គ្លេស Wembley...
កីឡាករប៉ទុយហ្គាល់ CR7 វ័យ៣៧ឆ្នាំទៅហើយនៅសប្តាហ៍នេះ បានងបង្ហើបអំពីបំណងប្រាថ្នា ក្នុងការបន្តលេងបាល់ទាត់អាជីពបន្ថែមទៀត នៅក្នុងពេលវេលា ដែលនៅសេសសល់ប៉ុន្មានឆ្នាំខាងមុខទៀត។ កីឡាកររូបនេះ បានសារភាពថា គាត់ពិតជានៅសល់ពេលវេលាច្រើនឆ្នាំទៀត ដែលអាចនៅលេងបាល់បានហើយជឿជាក់ថា នឹងអាចបន្តលើកពានរង្វាន់ជូនក្លឹប និងពានផ្ទាល់ខ្លួន បានថែមទៀតផងដែរ ដែលនេះមានន័យថា គាត់នឹងបន្តលេងរហូតដល់អាយុ ជាង៤០ឆ្នាំជាមិនខាន។ គួរឲ្យដឹងដែរថាម្ចាស់ពានរង្វាន់ Ballon d’or វ័យ៣៧ឆ្នាំរូបនេះ ធ្លាប់បានលេងឲ្យក្លឹបកំពូលៗ...
ភ្នំពេញ: លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ ប្រាណកម្រិតមូលដ្ឋាន ដែលបានដំណើរការពីថ្ងៃទី២៣ ខែមករារហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកអនុប្រធាននាយកដ្ឋាន...
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល និងក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទំាង២ក្រុម យកឈ្នះលើគូប្រកួតរៀងៗខ្លួន បញ្ចប់ក្នុងពូលនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ។ សម្រាប់ការប្រកួតជុំចុងក្រោយនេះ ពូល “B”...
កីឡាករ Marcus Rashford មិនសូវជាសប្បាយចិត្តជាមួយ នឹងទំរង់លេងរបស់គាត់ឡើយនេះ ជាការលើកឡើងរបស់គ្រូបង្វឹកក្លឹបលោក Ralf Rangnick ប៉ុន្តែក្រុមនៅតែមានជំនឿចិត្ត សម្រាប់កីឡាករអង់គ្លេសរូបនេះថា នឹងអាចបង្ហាញសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួននាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តីនៅមុនការប្រកួតប៉ះនឹង Watford នៅចុងសប្តាហ៍នេះលោក Rangnick ទទួលស្គាល់ថាទំរង់លេងរបស់គាត់ គឺជាបញ្ហារបស់កីឡាករ និងមិនមែនជារបួសដែលសល់តាំង តែពិដើមរដូវកាលនោះទេ។ លោកគ្រូបង្វឹកបាននិយាយបែបនេះថា៖ Rashford...
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខេមរសហព័ន្ធតេក្វាន់ដូ WT បានធ្វើសន្និបាតបូកលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២-ឆ្នាំ២០២៣ របស់សហព័ន្ធតាមប្រព័ន្ធអនឡាញ ZOOM ដោយមានការអញ្ជើញលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធាន ខេមរសហព័ន្ធ តេក្វាន់ដូ WT លោក...