កីឡា

Man UTD ជួបគូប្រជែង ដណ្តើមកីឡាករ ប្រេស៊ីល Antony

គ្រូបង្វឹកអ៊ីតាលី លោក Antonio Conte មកដល់ពេលនេះ ត្រូវបានគេជឿជាក់ថា នៅតែតាមចាប់អារម្មណ៍ ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធឆ្នើម របស់ Ajax កីឡាករ Antony នៅឡើយហើយត្រូវបាន The Sun ជឿជាក់ថា នឹងចូលរួមការចរចាគ្នា ដើម្បីធ្វើការដោះដូរ កីឡាកររូបនេះ នៅរដូវក្តៅខាងមុខ។

មានន័យថា Man UTD ដែលធ្លាប់ជាអ្នក តាមចែចង់ Antony ជាយូរមកហើយនោះ នឹងត្រូវជួបបញ្ហា ជាមិនខានពីព្រោះថា មិនត្រឹមតែកំពុងស្ថិត នៅក្នុងដំណាក់កាល កែប្រែក្រុមនោះទេ បច្ចុប្បន្ន Man UTD អត់សូម្បីតែឈ្មោះលេង នៅ Champions League ខណៈដែល Spurs នឹងមានវត្តមានក្នុងការប្រកួតប្រជែង ដ៏ធំមួយនេះ នៅរដូវកាលក្រោយ ។

គួរឲ្យដឹងដែរថាAntony បង្ហាញខ្លួនឲ្យ Ajax ក្នុងនាមជាកីឡាករ ខ្សែប្រយុទ្ធស្លាបរកបាន៨គ្រាប់ និង៤គ្រាប់បាល់ ជួយមិត្តរួមក្រុមស៊ុតបញ្ចូលទី កាលពីរដូវ កាលមុននិងបានជួយឲ្យ Ajax លើកពានរង្វាន់លីកកំពូលហូឡង់ បានយ៉ាងងាយស្រួល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top