The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត Dejan Kulusevski នៅពេលបច្ចុប្បន្ននេះ កំពុងក្លាយទៅជាគោលដៅថ្មីរបស់ក្លឹបមាន់ខ្នាយមាស Spurs ហើយជឿជាក់ថា ការដោះដូរកីឡាកររូបនេះ នឹងអាចធ្វើឡើង នៅក្នុងខែមករា នេះផងដែរ ។ Kulusevski កំពុងមានបញ្ហាមិនអាចបង្ហាញទំរង់លេង និងការប្រកួតឈុតដំបូងឲ្យ Juventus គិតចាប់តាំងតែពីការប្រកួតបើករដូវកាល២០២១-២០២២...
យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា អតីតគ្រូបង្វឹក របស់ក្លឹបតោខៀវ Chelsea លោក Frank Lampard នឹងត្រូវបានប្រកាស ឈ្មោះជាគ្រូបង្វឹកផ្លូវការ របស់ក្លឹប Everton ហើយនាពេលឆាប់នេះ ជំនួសឲ្យគ្រូបណ្តោះអាសន្ន លោក Duncan Ferguson និងលោក Vitor...
កីឡាករខ្សែប្រយុទ្ធ Vlahovic ក្រោយមានព័ត៌មានផ្ទេរ ទៅចូលរួមក្លឹបនៅអង់គ្លេស មិនបានសម្រេចរួចមកនោះ នៅថ្ងៃនេះគឺត្រូវបានក្លឹប Juventus ប្រកាសជាផ្លូវការហើយ ដើម្បីផ្ទេរមកចូលរួមធ្វើការងារ ជាមួយគ្នា ។ កិច្ចព្រមព្រៀងទិញលក់ រវាងកីឡាកររបស់ក្លឹប Fiorentina រូបនេះជាមួយនឹង Juventus ត្រូវបានធ្វើឡើងរួចរាល់ផងដែរ ជាមួយនឹងតម្លៃខ្លួន ដែលគេជឿជាក់ថា មានប្រមាណជា៧៥លានអឺរ៉ូ និងប្រាក់លើកទឹកចិត្តជាច្រើន ផ្សេងទៀត។...
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមកទល់នេះ ត្រូវបានធ្វើឡើងចំនួន ២១លើកហើយ តាំងពីបង្កើតនៅឆ្នាំ១៩៣០មក។ នៅពេលបង្កើតឡើងដំបូងៗ មិនមានប្រទេសអាស៊ីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដោយគេត្រូវរង់ចាំដល់ឆ្នាំ១៩៣៨ ទើបមានប្រទេសអាស៊ីទី១ បានចូលរួមប្រកួត។ ប្រទេសនោះស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ឥណ្ឌាខាងកើតហុល្លង់ ដែលបច្ចុប្បន្នឥណ្ឌូណេស៊ី។ នៅពេលនោះ ប្រទេសអាស៊ីជាច្រើនបានដកខ្លួនចេញពីវគ្គជម្រុះ ដែលក្នុងនោះមាន ជប៉ុន និងចិន ដោយប្រទេសទាំងពីរនេះជាប់ធ្វើសង្គ្រាមនឹងគ្នា។ ឥណ្ឌាខាងកើតហុល្លង់ ត្រូវប៉ះជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិក តែសហរដ្ឋអាមេរិកក៏ដកខ្លួនចេញពីវគ្គជម្រុះទៅទៀត។ ហេតុនេះហើយ...
ខាងក្រោមនេះជាកីឡាករ Premier League ទាំង១០រូប ដែលមានតម្លៃខ្លួនថ្លៃជាង នៅក្នុងពេលនេះ៖ ១. Romelu Lukaku៖ ខ្សែប្រយុទ្ធរបស់ក្លឹប Chelsea មានតម្លៃខ្លួនជាង ១១៣លានដុល្លារ។ ២. Mohamed Salah៖ ខ្សែប្រយុទ្ធរបស់ក្លឹប Liverpool មានតម្លៃខ្លួនជាង ១១៣លានដុល្លារ។ ៣. Harry Kane៖ ខ្សែប្រយុទ្ធរបស់ក្លឹប Spurs...
ខេត្តសៀមរា៖ក្លិបកីឡាវាយសីខេត្តសៀមរាបធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី ២១ លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាឲ្យចំណាត់ថ្នាក់ជាក្លិបស្តង់ដាល្អជាងគេទូទាំងប្រទេសក្លិបក្រោមចំណុះរបស់សហ័ន្ធ ក្រោមការវាយតម្លៃដូចនេះ ដោយសារទីលានមួយនេះមានបរិវេណធំទូលាយ និងបំពាក់សម្ភារះស្តង់ដា បូករួមទាំងបរិស្ថានផងដែរ។ លោកឧត្តមសេនីយ៍ទោ ជាម សុភា បញ្ជាក់ទៀតថា ក្រោយពីការប្រកួតដណ្តើមពានរង្វាន់៧មករាបញ្ចប់ សព័ន្ធនឹងស្មើរសុំទីលានខេត្តសៀមធ្វើជាកន្លែងការប្រកួតកីឡាវាយជ្រើសរើសជើងឯកថ្នាក់ជាតិមួយទៀត ដោយហេតុផលថា ទីលានរបស់សហ័ន្ធនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំមិនទាន់អាប្រកួតបាន ដោយជាប់ជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩នៅឡើយ។ អគ្គលេខាធិការរូបនេះ បានគូបញ្ជាក់ទៀតថា...
Endrick ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Palmeiras កំពុងមានឈ្មោះល្បីល្បាញ ពេញបាល់ទាត់ប្រទេសប្រេស៊ីលក្រោយការបង្ហាញខ្លួន បានតែ៧ដងដំបូងស៊ុតបញ្ចូលទី៦គ្រាប់យ៉ាងអស្ចារ្យ និងបានជាប់ឈ្មោះជាកីឡាករល្អបំផុតសម្រាប់ពានរង្វាន់ទៀតផត។ ៦គ្រាប់ដែលមានរួមទាំង១គ្រាប់សូឡូប៉ះនឹងក្រុម Ariquemes ក្នុងវគ្គជម្រុះក្នុងពូល១គ្រាប់ស៊ុតបកក្រោយ ចំងាយ២០យ៉ាតក្នុងវគ្គ១ភាគ៤ប៉ះនឹងក្រុម Oeste និង១គ្រាប់ដំបូងទទួលជ័យជំនះលទ្ធផល ៤ទល់នឹង០ប៉ះក្រុម Santos។ បច្ចុប្បន្នកីឡាករវ័យទើបតែ១៥ឆ្នាំរូបនេះ បានត្រូវបានពលរដ្ឋអ្នកនិយមគាំទ្របាល់ទាត់ ធ្វើការពិភាក្សាចំពោះទំរង់លេងរបស់គាត់គ្រប់គ្នាហើយដែលវាបានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំង ពីសំណាក់ក្លឹបជាច្រើននៅអឺរ៉ុបផងដែរ។ ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះបានបង្ហាញខ្លួន ទាំងឈុតយុវជននិងឈុតធំបាន១៧០ប្រកួត មកហើយព្រមទាំងអាចស៊ុតបញ្ចូលទីបាន១៦៧គ្រាប់...
នៅសប្តាហ៍នេះអតីតកីឡាករខ្សែការពារឆ្នើមម្នាក់របស់ក្លឹបមាន់ខ្នាយមាស Spurs លោក Ramon Vega បានធ្វើការលើកឡើងដោយព្រមានថា Spurs នឹងអាចបាត់បង់វត្តមានគ្រូបង្វឹកលោក Antonio Conte ប្រសិនបើមិនព្យាយាមកែប្រែខ្លួនពីសត្វលាមួយក្បាលទៅជាសេះប្រណាំងទេនោះ។ លោក Vega បានចូលរួមជាមួយនឹងក្រុមអ្នកគាំទ្រក្នុងការសំដែងភាពមិនពេញចិត្តចំពោះក្លឹបនិងប្រធានក្លឹបលោក Danie Levyដែលបានផ្តល់នូវភាពខ្វះខាតក្នុងការនាំយកកីឡាករថ្មីៗមកចូលរួមក្លឹបនៅខែមករានេះជាពិសេសការខកខានដ៏ធំមួយចុងក្រោយជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Adama Traore ។ អតីតខ្សែការពារជនជាតិស្វីសរូបនេះបាននិយាយថា៖ខ្ញុំអាចឃើញភាពហ្មងសៅជាមួយនឹងក្រុមអ្នកគាំទ្រពីព្រោះថាខ្ញុំក៏ជាផ្នែកមួយរបស់ពួកគេផងដែរពីព្រោះថាយើងមានគ្រូបង្វឹកដ៏ល្អម្នាក់រួចទៅហើយប៉ុន្តែយើងត្រូវការកម្លាំងថ្មីមកជួយដល់ការប្រកួតដែលមានចំនួនច្រើនហើយយើងនៅតែសង្ឃឹមថាអាចទទួលបាន Top4 នៅរដូវកាលនេះ៕...
ទីក្រុងប៉េកាំង៖មនុស្សជាច្រើនរងផលប៉ះពាល់បានប្រាប់ឲ្យដឹងថា សកម្មជនសិទ្ធិមនុស្ស និងអ្នកសិក្សាមួយចំនួននៅប្រទេសចិនមានគណនីកម្មវិធីផ្ញើសារ WeChat របស់ពួកគេត្រូវបានដាក់កម្រិតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈទីក្រុងប៉េកាំងបង្ក្រាបការមិនពេញចិត្តនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រទេសចិនសង្ឃឹមថានឹងធ្វើឲ្យការប្រកួតនៅសប្តាហ៍ក្រោយក្លាយជាជ័យជម្នះផ្នែកសូហ្វវ៉ែរ ទោះបីជាការនាំមុខគេបានឃើញមហាអំណាចលោកខាងលិចមួយចំនួនចាប់ផ្តើមធ្វើពហិការការទូតលើកំណត់ត្រាសិទ្ធិរបស់ទីក្រុងប៉េកាំង និងក្រុមហ៊ុនសន្តិសុខតាមអ៊ីនធើណេតបានព្រមានអត្តពលិកពីហានិភ័យនៃការឃ្លាំមើលឌីជីថលក៏ដោយ។ សម្រាប់សហគមន៍សកម្មជនដែលកំពុងថយចុះក្នុងប្រទេសចិន ការមកដល់របស់អត្តពលិកឆ្នើមបំផុតរបស់ពិភពលោកបានបង្កឲ្យមានការគៀបធ្លាប់ស្គាល់។ បុគ្គល៨នាក់បានប្រាប់ថា គណនី WeChat របស់ពួកគេត្រូវបានដាក់កម្រិតក្នុងទម្រង់មួយចំនួនចាប់តាំងពីដើមខែធ្នូ ដោយខ្លះមិនអាចប្រើប្រាស់គណនីរបស់ពួកគេទាំងស្រុង និងបង្ខំឲ្យចុះឈ្មោះឡើងវិញ។ ការរឹតបន្តឹងនេះបានកើតឡើងនៅពេលអាជ្ញាធរបានឃុំខ្លួនសកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោ២នាក់ គឺលោកមេធាវី Xie Feng និងអ្នកនិពន្ធ...
ទីក្រុងប៉េកាំង ៖ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ “IOC” បាននិយាយថា ខ្លួនបានពិភាក្សាជាមួយកីឡាការិនី វាយកូនបាល់ឆ្នើម របស់ប្រទេសចិន នាង Peng Shuai ម្តងទៀត ហើយគ្រោង នឹងជួបនាង នៅទីក្រុងប៉េកាំងក្នុងអំឡុង ពេលការប្រកួតកីឡា អូឡាំពិក រដូវរងានៅខែក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។...