ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកីឡាវាយសី ថ្នាក់ជាតិនៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ដើម្បីត្រៀមរៀបចំការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់៧មករា ។ លោក ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ឲ្យដឹងថា វគ្គនេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ដល់ថ្ងៃទី២៩មករាឆ្នាំ២០២២ខាងមុខនេះ ។ លោកនៅមិនទាន់ដឹងថា តើនឹងមានសិក្ខាកាមប៉ុន្មាននាក់ចូលរួមនោះឡើយ ព្រោះអ្វីៗត្រូវរង់ចាំមើលសិនតើសមាគម ឬ ក្លិប ណាខ្លះបញ្ជូនមន្ត្រីមន្រ្តីរបស់ខ្លួន មកចូលរួមវគ្គដ៏សំខាន់នេះ ។...
កីឡាករគោលដៅរបស់ក្លឹបតោខៀវ Chelsea កីឡាករ Lucas Digne នៅសប្តាហ៍នេះត្រូវបាន The Goal ជឿជាក់ថាបែរជាបានកំពុងធ្វើការចរចាជាមួយនឹងលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ក្លឹប Aston Villa ជំនួសទៅវិញ។ កីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Everton រូបនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេសដូចជា Chelsea, Newcastle និងចុងក្រោយនេះក៏ Aston...
អតីតកីឡាករឆ្នើមគ្រាប់បាល់ច្រើនជាងគេ នៅលីគកំពូលអង់គ្លេសលោក Alan Shearer នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ ទុកនូវលទ្ធផលមួយចំនួនសម្រាប់រដូវកាលនេះ ដែលក្នុងនោះ លោកជឿជាក់ថាកាំភ្លើងធំ Arsenal នឹងគ្មានឱកាសទៅលេងនៅ Champions League ឡើយរដូវកាលក្រោយ។ លោកបន្តថា Spurs នឹងអាចយកឈ្នះ Arsenal ដើម្បីដណ្តើមយកលេខរៀងទី៤ ទោះបីជាបច្ចុប្បន្ន Arsenal កំពុងឈរនៅលេខរៀងទី៤ មាន២ពិន្ទុលើក្រុម...
អ្នកគាំទ្ររបស់ក្លឹប Manchester United បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្តជាមួយ Marcus Rashford និង Greenwood អំឡុងពេលប្រកួត FA Cup ទល់នឹង Aston Villa កាលពីយប់មិញ។ ការប្រកួតដែលលេងនៅកីឡដ្ឋាន Old Trafford ក្រុមលោក Ralf Rangnick...
កីឡាករប៉ទុយហ្គាល់ឆ្នើមរបស់ក្លឹបបិសាចក្រហម Bruno Fernandes ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បាននឹងអាចចាកចេញទៅចូលរួមជាមួយនឹង Barcelona ក្រោយការបង្ហាញ ទំរង់លេងមិនល្អប្រសើរឡើយ ដោយនៅរដូវកាល២០២១-២០២២។ ទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់ បានចេញមកធ្វើការឆ្លើយតប ទៅនឹងដំណឹងនេះថា សុទ្ធតែជាអ្នកកាសែតមិនល្អឡើយ ទោះបីជាជាក់ស្តែងទំរង់លេងរបស់គាត់ ពាក់កណ្តាលរដូវកាលនេះ ពិតជាមិនដូចទៅនឹងការរំពឹងទុកក្តី។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនទាំង១៤ដង នៅក្នុងលីគហើយជឿជាក់ថា Fernandes...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាប្រកួតហែលទឹក ហើយក៏ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធជាច្រើនគ្រឿងកាលពីអតីតកាល ដែលជាការបង្ហាញថាកីឡាប្រភេទនេះក៏ជាប្រភេទកីឡា មានសក្ដានុពលមួយ របស់កម្ពុជាដែរ ហើយក៏សម្ដែងការកោតសរសើរ ពិសេសការបញ្ចេញសមត្ថភាពប្រកួតរបស់កីឡាករ កីឡាការនីប្រកបដោយ ភាពទាក់ទាញនៅលើផ្ទៃទឹក ក្នុងអាងហែលទឹក នៃមណ្ឌលកីឡាហែលទឹកបាត់ដំបង។ សម្ដេចក្រឡាហោម បានបន្ថែមថា មណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ...
ភ្នំពេញ៖ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនគ្រងតំណែងជើងឯក បន្ទាប់ពីក្លិបនេះដណ្តើមបាន មេដាយច្រើនជាងគេ គឺ២៦គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបងនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបាត់ដំបង ក្នុងខេត្តបាត់ដំបង រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយ ២៦គ្រឿង ក្នុងនោះមេដាយមាស១២គ្រឿង ប្រាក់៧គ្រឿង...
អូស្រ្តីលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា កីឡាករវាយកូនបាល់លំដាប់ពិភពលោក Novak Djokovic និយាយថា លោកចាប់ផ្តើមផ្តោតអារម្មណ៍ ទៅលើការការប្រកួតនៃព្រឹត្តិការណ៍ការប្រកួត Australian Open នៅសប្តាហ៍ក្រោយ បន្ទាប់ពីបានឈ្នះក្តីតុលាការដែលបានលុបចោលទិដ្ឋាការរបស់គាត់។ បុរសជនជាតិស៊ែប៊ីអាយុ ៣៤ ឆ្នាំបានបន្តថា លោកបានអនុវត្តនៅតុលាការ នៅទីក្រុងមែលប៊នក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីចាកចេញពីសណ្ឋាគារឃុំឃាំងអន្តោប្រវេសន៍ ប៉ុន្តែរដ្ឋមន្ត្រីអន្តោប្រវេសន៍របស់អូស្ត្រាលី នៅតែមានអំណាច...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក រួមទាំងសមាជិកប្រតិបត្តិ របស់សហព័ន្ធខ្មែរកីឡាហែលទឹក អញ្ជើញជាអធិបតីភាពការ ប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២១...
ភ្នំពេញ ៖ កម្មវិធីសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ប្រកាសព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិកត្រូនិកថ្មី មួយលើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២...